Edit

ទៅឱ្យគេខ្វារអាចម៍ត្រចៀក កំពុងឆ្កឹះៗស្រួល ស្រាប់តែឃើញពេជ្រមួយគ្រាប់ ពិតជាហេងអស់ទាស់

រឿងរ៉ាវរបស់នារីម្នាក់ ដែលទៅសម្អាតត្រចៀក ស្រាប់តែឃើញគ្រាប់ពេជ្រមួយគ្រាប់នៅក្នុងនោះ កំពុងតែធ្វើឱ្យមហាជនភ្ញាក់ផ្អើលមិនតិចឡើយ។ រឿងរ៉ាវមួយនេះ កើតឡើងនៅនៅខេត្តសៀនស៊ី ប្រទេសចិន ដែលមាននារីម្នាក់បានទៅរកអ្នកជំនាញដើម្បីធ្វើការសម្អាតត្រចៀករបស់ខ្លួន។ ខណៈសម្អាតនោះ ពិតជាភ្ញាក់ផ្អើលខ្លាំងណាស់

ភ្ញាក់ផ្អើល! សុនខមុខឃ្យូតមួយក្បាល មានស្នាមដៅពីកំណើតលើទ្រូង គន់មើលយូរទៅដូចមុខរបស់វា ឡើងឃ្យូត

រឿងរ៉ាវដ៏សែនប្លែករបស់សត្វឆ្កែមួយក្បាល ដែលមានស្នាមដៅពីកំណើតនៅលើដើមទ្រូង មើលយូរៗទៅដូចជាមុខរបស់វាឡើងគួរឱ្យស្រឡាញ់ បាន និង កំពុងធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង។ តាមព័ត៌មានបានឱ្យដឹងថា មាននារីជនជាតិអូស្រ្តាលីម្នាក់បានចិញ្ចឹមឆ្កែមួយក្បាល ឈ្មោះ Morphy

គីឡូ ៤៩ ល្មមស្អាតហើយ តែជឿមាត់អ្នកជិតខាងថាធាត់ វឹងទៅសម្រកសល់ត្រឹម ៣៥ គីឡូ ចុងក្រោយចូលពេទ្យញឹក

ថ្មីៗនេះ មានរឿងរ៉ាវមួយរបស់សិស្សស្រីអាយុ ១៦ ឆ្នាំម្នាក់ ដែលមកពីក្រុង Wenzhou ខេត្ត Zhejiang ប្រទេសចិន នាងត្រូវមនុស្សម្នាមាក់ងាយថាឱ្យជាមនុស្សធាត់

ទើបអាយុ ១៥ ឆ្នាំ អឿចង់អួតថាឡូយ ទៅឡើងជាន់ឡានទំនើបគេរួចថតបង្ហោះ មានអីម្ចាស់គេខឹងប្តឹងទារលុយប៉ោងខោ

ថ្មីៗនេះ មានរឿងរ៉ាវរបស់ក្មេងប្រុសអាយុ ១៥ ម្នាក់ ដែលទៅឡើងជាន់ឡានទំនើបរបស់គេ ដើម្បីថតបង្ហោះអួតក្នុងបណ្តាញសង្គម ស្រាប់តែម្ចាស់គេតាមទាន់ គេខឹងប្តឹងទារលុយមិនចេះតិច ធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ រឿងរ៉ាវមួយនេះបានកើតឡើងនៅប្រទេសចិន

កំពូលប្តី កំពូលឪ! ចូលបន្ទប់ទឹកមិនដែលបិទទ្វារ រហូតប្រពន្ធកូនសំពះសុំឱ្យកែទម្លាប់នេះចេញ

មហាជនកំពុងផ្ទុះការរិះគន់់យ៉ាងខ្លាំងទៅលើរឿងរ៉ាវរបស់គ្រួសារមួយនៅប្រទេសចិន ដែលមានប្តីរោគចិត្តចូលបន្ទប់ទឹកមិនដែលបិទទ្វារ បណ្តោយឱ្យកូនស្រីអាយុ ២ ឆ្នាំឃើញរាល់ថ្ងៃ ដល់ថ្នាក់ប្រពន្ធក្រាបអង្វរសុំឱ្យឈប់ តែនៅតែមិនព្រម។ តាមព័ត៌មានបានឱ្យដឹងថា បុរសជាប្តីរូបនេះចូលបន្ទប់ទឹកមិនដែលបិទទ្វារម្តងណាឡើយ មិនថាចូលងូតទឹក

ធ្វើការនៅបារប៉ះភ្ញៀវឱ្យធីបជាសន្លឹកឆ្នោត ពេលកោសត្រូវបាន ៥ ម៉ឺនដុល្លារ រត់វឹងប្រាប់ភ្ញៀវចុងក្រោយគេបោះឱ្យ ២០ ដុល្លារដើរចេញរ៉ុយ

សារព័ត៌មាន Mirror បានរាយការណ៍ពីរឿងរ៉ាវរបស់នារីរត់តុម្នាក់ដែលសំណាងល្អប៉ះភ្ញៀវឱ្យធីបជាសន្លឹកឆ្នោត ត្រូវបានរហូតដល់ទៅ ៥ ម៉ឺនដុល្លារ តែដោយសារស្មោះត្រង់ពេក ក៏ប្រគល់ឱ្យភ្ញៀវវិញ ចុងក្រោយគេហុចឱ្យតែ ២០

ទិញ iPhone 15 ជូនឪពុកប្រើទាន់ខែភ្លឺ ស្រាប់តែប្រពន្ធខឹងតូងរករឿងឈ្លោះ មានអីប្តីប្តឹងសុំលែងចោលភ្លែត

ថ្មីៗនេះ សារព័ត៌មាន ctwant របស់ចិន បានទម្លាយពីរឿងរ៉ាវប្រេះស្រាំរបស់គូប្តីប្រពន្ធមួយគូ ដែលឈ្លោះបែកបាក់គ្នាដោយសារតែខាងប្តីទិញទូរស័ព្ទ iPhone 15 ចេញថ្មីជូនឪពុក មុនទិញឱ្យប្រពន្ធ។

មង្គលការមួយនៅចិនកំពុងល្បី ព្រោះតុបតែងស្អាតខ្លាំងដូចឋានសួគ៌ ឯកូនកំលោះក្រមុំក៏ស្អាតដូចទេវតាទៀត

ថ្មីៗនេះពិធីមង្គលការរបស់គូស្នេហ៍ចិនមួយគូ កំពុងតែធ្វើឱ្យផ្ទុះកក្រើកពេញបណ្តាញសង្គម ព្រោះតែមានការតុបតែងសែនស្អាតដូចនៅឋានសួគ៌ រីឯកូនកំលោះកូនក្រមុំក៏ស្អាតស្រស់ មិនចាញ់ទេវបុត្រទេពធីតាទៀត។ បើក្រឡេកទៅមើលក្នុងពិធីមង្គលការទាំងមូល ការតុបតែងពិតជាទាក់ទាញភ្នែកខ្លាំងណាស់ ព្រោះមានសុទ្ធតែផ្កាស្រស់​ពណ៌ខុសៗគ្នា និង រូបសំណាកផ្សេងៗ

ទិញគ្រឿងមកស្លសម្លជីឆាយ សង្ឃឹមថាបានឆ្ងាញ់មាត់ហើយ តែមានឯណា គេថែមសក់ឱ្យទាំងដុំ

បណ្តាញសង្គមថៃកំពុងតែផ្ទុះផ្អើលហួសចិត្ត ជាមួយនឹងរឿងរ៉ាវមួយ ដែលមានបុរសម្នាក់ បកសារាយមកថាស្លសម្លជីឆាយ ស្រាប់តែភ្ញាក់ព្រើត ព្រោះសារាយមានដោយសក់មកទាំងដុំគួរឱ្យរអើម។ បុរសរូបនេះ បានរៀបរាប់ដោយការលេងសើច ហួសចិត្តនៅក្នុងបណ្តាញសង្គម ព្រមជាមួយនឹងរូបភាពសារាយនេះថា

ពេលអ្នកភូមិរៃលុយធ្វើផ្លូវអត់ឱ្យមួយរៀល ហើយបោះសម្ដីថាគ្មានប្រយោជន៍ ដល់កូនការ គេនាំគ្នាបិទផ្លូវមិនឱ្យឡានជិះកាត់

រឿងរ៉ាវមួយនៅខេត្តហឺណាន ប្រទេសចិន ដែលឡានកូនកំលោះក្នុងថ្ងៃមង្គលការមួយ ត្រូវបានអ្នកភូមិហាមមិនឱ្យជិះកាត់ផ្លូវ ដោយសារតែគ្រួសារធ្លាប់ដៀលគេថាធ្វើផ្លូវគ្មានប្រយោជន៍ កំពុងតែផ្ទុះផ្អើលនៅក្នុងបណ្តាញសង្គម។ តាមព័ត៌មានបានឱ្យដឹងថា មានអ្នកស្រុកជាច្រើន បាននាំគ្នាមកយកឡានចូករបស់ខ្លួនមកហាមក្បួនឡាន របស់មង្គលការមួយមិនឱ្យបើកបរទៅមុខទៀត។