Edit

ម៉ូតូ​ហុងដា​ឌ្រី​ម​សេរី​ថ្មី​ បាន​ដឹក​ដល់ផ្ទះ​អតិថិជន អម្រឹត ដែល​បាន​បង់​ប្រាក់កម្ចី​តាម​វី​ង​

​ចូលរួម​អបអរសាទរ​ដល់ អ្នកស្រី សំ ពឿ​យ រស់នៅ​ខេត្តបាត់តំបង បាន​ក្លាយជា​អតិថិជន​មានសំណាង​ឈ្នះ​ម៉ូតូ​ហុងដា​ឌ្រី​ម​សេរី​ ២០២០ ​ប្រចាំខែ​កក្កដា ក្រោយពី​បាន​ទូទាត់​ប្រាក់កម្ចី​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត តាមរយៈ​វី​ង​

ឧបករណ៍​បច្ចេកវិទ្យា 5 យ៉ាង​ដែល​ពេញនិយម​ក្នុង​ការថត​វីដេអូ ឬ​ ធ្វើ Vlog សម្រាប់​ឆ្នាំ 2020 នេះ​

​បច្ចុប្បន្ននេះ នៅក្នុង​ប្រទេស​កម្ពុជា​កា​រ​ធ្វើ​វីដេអូ ឬ Vlog ដើម្បី​បង្ហោះ​នៅក្នុង​បណ្តាញ​សង្គម Facebook, Youtube ពិតជា​ទទួល​បានការ​ចាប់អារម្មណ៍ និង ​ពេញនិយម​យ៉ាងខ្លាំង​

កម្មវិធី​ពិសេសរៀងរាល់​ថ្ងៃទី ​10-11 ដឹង​តែ​កក្រើក​! កាដូ​ដ៏​ច្រើន​សន្ធាប់ ពិសេស​ទិញ OPPO Reno4 គួប​ជាមួយ​កាស Enco W11 ត្រឹមតែ $398

​តើ​លោកអ្នក​កំពុង​រង់ចាំ​ថ្ងៃ​ពិសេស​របស់ OPPO ឬ OPPO Day មែន​ទេ​? ជាការ​ពិតណាស់ រៀងរាល់​ថ្ងៃទី​10 11 ក្រុមហ៊ុន

ពិសេសខ្លាំងណាស់មួយបទនេះ «ភ្ជុំបិណ្ឌដល់ហើយ» ឆ្លុះបញ្ចាំងយ៉ាងត្រចង់ពីបទចម្រៀងប្រពៃណីខ្មែរក្នុងឱកាសបុណ្យភ្ជុំ

ស្ថិតនៅក្នុងសម្លៀកបំពាក់ប្រពៃណីខ្មែរយ៉ាងស្រស់ស្អាត អ្នកនាង ឱក សុគន្ធ កញ្ញា និង លោក ខេមរៈ សិរីមន្ត បានបញ្ចេញសូសៀងនឹករលឹកពុកម៉ែដូនតា

តោះ! ពេលជួបជុំគ្នា កុំភ្លេចលើកយកហ្គេម និង ល្បែងកម្សាន្តទាំង ១០ យ៉ាងនេះលេង ដើម្បីកំដរអារម្មណ៍អផ្សុក និង បង្កើតបរិយាកាសឲ្យកាន់តែសប្បាយរីករាយ

សល់តែប៉ុន្មានថ្ងៃទៀត ភ្ជុំបិណ្ឌធំជិតមកដល់ហើយ ការជួបជុំក្រុមគ្រួសារ ញាតិមិត្ត បងប្អូន ពិតជាសំខាន់ណាស់ ។ ក្រុមគ្រួសារខ្លះបានណាត់គ្នាទៅធ្វើបុណ្យតាមទីវត្តអារាមនានា គ្រួសារខ្លះទៀតបានទៅដើរលេងនៅតាមរមណីយដ្ឋានផ្សេងៗ រីឯអ្នកខ្លះទៀតគឺបានទៅជួបជុំមិត្តភក្តិបងប្អូនពិសាអាហារជុំគ្នាជាដើម

រដូវកាលភ្ជុំបិណ្ឌជិតមកដល់ហើយ! ពេលមានដំណើរកម្សាន្តទីជិតឆ្ងាយ កុំភ្លេចឧបករណ៍ទាំងនេះឲ្យសោះ!

ជារៀងរាល់ឆ្នាំចាប់ពីខែតុលារហូតចុងឆ្នាំ គឺជារដូវកាលវិស្សមកាលរបស់សិស្សានុសិស្ស ហើយក៏មានការប្រារព្ធពិធីបុណ្យធំៗដូចជា ពិធីបុណ្យភ្ជុំបិណ្ឌ ព្រះរាជពិធីបុណ្យអ៊ំទូក និង ឆ្លងឆ្នាំសកលជាដើម ។ ជាក់ស្តែងអំឡុងពេលនោះក៏សង្កេតឃើញថាប្រជាជនកម្ពុជានាំគ្នាសម្រុកទៅលេងនៅឯស្រុកកំណើតជួបជុំក្រុមគ្រួសារ ខណៈអ្នកខ្លះទៀតធ្វើដំណើរកម្សាន្តទៅកាន់តំបន់ទេសចរណ៍ផ្សេងៗ

​សម័យ​ទំនើប គ្រាន់​តែមាន OPPO Reno4 អាច​ថត​វីដេអូ​បែប Slow Motion ថែមទាំង​ងាយស្រួល​កាត់ត​ទៀត​ជាមួយនឹង 960fps ក្នុង 1 ​វិនាទី​ឯ​ណ្ណោះ​

​បច្ចុប្បន្ននេះ មនុស្ស​ជាច្រើន​តែងតែ​និយម​ថត​វីដេអូ​ពី​សកម្មភាព​ប្រចាំថ្ងៃ វីដេអូ​បែប​ដើរលេង​កម្សាន្ត វីដេអូ​ចំណេះដឹង ឬ Video Vlog ផ្សេងៗ​ ដើម្បី​បង្ហោះ​ចូលទៅក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ Youtube

រំភើបណាស់! ហង្ស​មាស​ផលិតកម្ម​លេខ​ ១ ​នៅ​កម្ពុជា​ ​គ្រោង​ធ្វើ Best of the Best ឡើងវិញ ក្រោយចប់កូវីដ ១៩

​បើ​និយាយ​ពី​ផលិតកម្ម​ធំ​ និង ​ល្អ​ជាងគេ​នៅ​កម្ពុជា​គឺ​គ្មាន​ខាង​ណា​ឲ្យ​នឹកឃើញ​ក្រៅពី​ហង្ស​មាស​ឡើយ ជា​ផលិតកម្ម​ឈរ​លំដាប់​លេខ​មួយ​ក្នុងស្រុក​ជាង ៣០ ​ឆ្នាំ បម្រើ​អារម្មណ៍​កម្សាន្ត​ជាទី​ពេញចិត្ត​សម្រាប់ទស្សនិកជន​គ្រប់​វ័យ ​គ្រប់​វណ្ណៈ​ គ្រប់លំដាប់​ ។

តោះ​! មក​យល់ដឹងឱ្យ​កាន់តែច្បាស់​រវាងទឹក​សម្អាត និង​ ទឹក​សម្លាប់​មេរោគ ​ជៀសវាង​ការប្រើ​ខុស

​​ទឹក​សម្អាត គឺ​ត្រូវបាន​គេ​ប្រើប្រាស់​ដើម្បី​ជូត​បាក់តេរី​មួយចំនួន​នៅលើ​ផ្ទៃ​ផ្សេងៗ ដូចជា​ឥដ្ឋការ៉ូ សម្ភារ​ប្រើប្រាស់ និង ​បន្ទប់ទឹក​ជាដើម ប៉ុន្តែ​កន្លែង​ដែល​ត្រូវបាន​ទឹក​សម្អាត​បាញ់​ចំ​នោះ មិនបាន​កម្ចាត់​មេរោគ​អស់ទាំង​ស្រុង ដូច​ការប្រើប្រាស់​ទឹក​កម្ចាត់​មេរោគនោះទេ ​។​