សម័យទំនើប គ្រាន់តែមាន OPPO Reno4 អាចថតវីដេអូបែប Slow Motion ថែមទាំងងាយស្រួលកាត់តទៀតជាមួយនឹង 960fps ក្នុង 1 វិនាទីឯណ្ណោះ
បច្ចុប្បន្ននេះ មនុស្សជាច្រើនតែងតែនិយមថតវីដេអូពីសកម្មភាពប្រចាំថ្ងៃ វីដេអូបែបដើរលេងកម្សាន្ត វីដេអូចំណេះដឹង ឬ Video Vlog ផ្សេងៗ ដើម្បីបង្ហោះចូលទៅក្នុងបណ្តាញសង្គមហ្វេសប៊ុក Youtube ជាដើម ។ បើក្រឡេកទៅមើលប៉ុន្មានឆ្នាំមុនសង្កេតឃើញថា សម្រាប់អ្នកចូលចិត្តថតវីដេអូ ឬ ថត Vlog តែងតែប្រើកាមេរ៉ាធំៗ ឬប្រើ GoPro ក្នុងការថតដើម្បីទទួលបាននូវគុណភាពល្អ វីដេអូច្បាស់ សំឡេងល្អ និង ជាភាពងាយស្រួលក្នុងការកាត់តផងដែរ ។
ពេលនេះលែងជាការព្រួយបារម្ភ និង ហត់ក្នុងការស្ពាយកាមេរ៉ាធំៗ ធ្ងន់ៗ និង មិនចាំបាច់ចំណាយពេលបិទបើកកាមេរ៉ាចុះឡើងទៀតហើយ ព្រោះសម័យជឿនលឿនទាន់សម័យ បច្ចេកវិទ្យាទំនើប គឺមានតែស្មាតហ្វូន OPPO Reno4 មួយក្នុងដៃគឺប្រហាក់ប្រហែលនឹងកាមេរ៉ាថ្លៃៗ ចំណែកឯគុណភាពវីដេអូមានកម្រិតច្បាស់ៗពេញភ្នែកជាក់ជាមិនខាន ។ មិនតែប៉ុណ្ណោះ OPPO Reno4 គឺមានមុខងារ AI Slow-Motion ដែលអាចចាប់ប្លង់សកម្មភាពបានរហូតដល់ 960fps ក្នុងមួយវិនាទី ។ ពិតជាងាយស្រួល និង ពិសេសខ្លាំងមែនទែន សម្រាប់អ្នកចូលចិត្តថតវីដេអូ ថែមទាំងងាយស្រួលដល់ការកាត់តវីដេអូថែមទៀតផង ។
តោះមកទស្សនាវីដេអូប្លែកៗ និង ទាក់ទាញ ដែលជាការថតចេញស្មាតហ្វូន OPPO Reno4 ដោយប្រើមុខងារ AI Slow-Motion ពីតារាល្បីៗដូចជា លោក STEP លោក ជា វណ្ណារិទ្ធិ លោក Raven Blaze និង តារាល្បីៗជាច្រើនរូបទៀត ។ កុំឲ្យខាតពេលយូរ សូមទស្សនាវីដេអូ Slow-Motion ដែលអាចចាប់យកសកម្មភាពយឺតរហូតដល់ទៅ 960fps ក្នុង 1 វិនាទី ។ នេះក៏ព្រោះតែពីមួយថ្ងៃទៅមួយថ្ងៃ បច្ចេកវិទ្យាកាន់តែទំនើប ហើយបើនិយាយពីស្មាតហ្វូន ឯកទេសខាងថតរូបគឺប្រាកដជានឹកឃើញដល់ OPPO មុនគេបង្អស់តែម្តង ហើយក៏បានជាប់ឈ្មោះជាអ្នកឯកទេសស៊ែលហ្វីស្អាតលើស្មាតហ្វូនគ្រប់ស៊េរីរបស់ខ្លួនតែម្តង ពិសេសគឺ Reno ស៊េរី ។
ទាំងនេះទើបធ្វើឲ្យក្រុមហ៊ុន OPPO បានរិះរក និង វិវត្តខ្លួនយ៉ាងលឿនបំផុត ដើម្បីបំពេញតម្រូវការអតិថិជន និង ហ្វេនៗដែលគាំទ្រ OPPO ជាច្រើនឆ្នាំរហូតទល់នឹងពេលនេះ ។ ហើយខាងក្រោមនេះគឺជាមុខងារពិសេសៗ ដែលបានបំពាក់មកជាមួយនឹងស្មាតហ្វូនជំនាន់ទី៤ គឺ OPPO Reno4 ៖
• មុខងារទី1 ៖ AI Color Portrait ដែលបានបំពាក់មកទាំងកាមេរ៉ាខាងមុខ និង កាមេរ៉ាខាងក្រោយ ។ ហើយវាសមត្ថភាពក្នុងការរក្សាពណ៌មនុស្សនៅខាងមុខឲ្យលេចធ្លោគ្រប់ពេល ថែមទាំងជម្រុះផ្ទៃខាងក្រោយឲ្យទៅជាសខ្មៅ ។
• មុខងារទី2 ៖ Night Flare Portrait ជាមុខងារដែលអាចថតច្បាស់ក្នុងពេលរាត្រីឲ្យច្បាស់ និង មិនធ្វើឲ្យរូបងងឹត ហើយវាក៏បានរួមបញ្ចូលមុខងារ ២ បន្ថែមទៀតដូចជា មុខងារ Ultra Night Mode និង Portrait Mode ទៀត ។
• មុខងារទី3 ៖ 960fps AI Slow-motion មុខងារមួយនេះពិតជាពេញនិយមមែនទែនសម្រាប់អ្នកចូលចិត្តថតវីដេអូខ្លី វីដេអូ Vlog ដែលមុខងារនេះអាចថតបានគ្រប់ប្លង់ គ្រប់សកម្មភាពយឺតៗបំផុតរហូតដល់ 960fps ក្នុង 1 វិនាទី ។ ពិសេសដូចជា ការថតវិដេអូជិះកង់ ជិះស្គី ឡើងភ្នំ លោតចូលទឹក រត់លេង រត់ហាត់ប្រាណជាដើម ដើម្បីបង្ហាញពីសកម្មភាពយឺតៗបំផុតនៅក្នុងវីដេអូ ។
គួរបញ្ជាក់ផងដែរថា សម្រាប់ OPPO Reno4 គឺបានបំពាក់មកជាមួយនឹងកាមេរ៉ាខាងមុខស៊ែលហ្វី ទំហំ 32MP និង កាមេរ៉ាក្រោយ 4 គ្រាប់ទំហំ (48MP+8MP+2MP+2MP) ។ មិនតែប៉ុណ្ណោះ ក្រៅពីមុខងារសំខាន់ៗទាំង ៣ ខាងលើនេះ ក៏នៅមានមុខងារពិសេសៗជាច្រើនទៀតរួមមាន Ultra Steady Video 3.0, Ultra Night Mode, Ultra Dark Mode, Ultra Clear 108MP, Bokeh មុខងារថតរូប Macro និងថតបានមុំទូលាយ Wide Angel ។ អាចនិយាយបានថា មុខងារទាំងនេះគឺប្រៀបបានដូចជា កាមេរ៉ាថ្លៃៗ កាមេរ៉ាធំៗ កាមេរ៉ាអាជីពសម្រាប់ថតរូប ថតវីដេអូចម្រៀង ថតកុន និង សម្រាប់ថតពាណិជ្ជកម្ម ជាដើម ។
អូភ្លេចភ្លេចប្រាប់ឱកាសពិសេសមួយ! ចាប់ពីថ្ងៃទី 24 ខែសីហា ដល់ថ្ងៃទី 04 ខែកញ្ញា ឆ្នាំ2020 សម្រាប់អតិថិជន OPPO Reno4 អាចចូលរួមការប្រកួតថតរូបស្អាតៗ ប្លែកៗ ថែមទាំងបង្កប់គំនិតច្នៃប្រឌិត ដើម្បីមានឱកាសឈ្នះរង្វាន់កាសកាលីប OPPO Enco W11 ចំនួន 4 រង្វាន់ និង Power Bank (10,000mAh) ចំនួន 4 គ្រឿង ដោយគ្រាន់តែថតរូបចូលរួម ហើយសរសេរ hastag #OPPO_Reno4_Camera_AI ក្រោយមកផុសរូបជា Public លើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន បន្ទាប់ Screen Capture រូបនោះរួច Comment ជារូបភាពលើហ្វេសប៊ុកផេកផ្លូវការរបស់ក្រុមហ៊ុន OPPO ។ ហើយសម្រាប់អ្នកដែលមិនទាន់មាន OPPO Reno4 ក្នុងដៃ កុំនៅបង្អង់យូរទៀតអី សូមរួសរាន់ជាវស្មាតហ្វូន OPPO Reno4 នៅតាមបណ្តាហាងលក់ទូរស័ព្ទ ដែលមានផ្លាក OPPO ដើម្បីទទួលបានកាដូជាច្រើនពីក្រុមហ៊ុន បើគិតជាទឹកប្រាក់គឺមានតម្លៃរហូតដល់ទៅ $149 រួមមាន ដបទឹកដ៏ស្រស់ស្អាត Power Bank 10,000 mAh (តម្លៃ $20) ជាមួយនឹងស៊ីមស្មាតលេខពិសេស Silver (តម្លៃ $129) ភ្ជាប់ជាមួយគម្រោង Smart ធំហ្មង ប្រើអ៊ីនធឺណែតមិនគិតថ្លៃ 24 សប្តាហ៍ ។
ស្មាតហ្វូន OPPO Reno4 សម្បូរដោយលក្ខណៈពិសេសលើសគេ ចំណែកឯតម្លៃគឺក្រោម $400 ដែលបានបំពាក់មកជាមួយនឹងសមត្ថភាពខ្លាំងៗ មុខងារពិសេសៗ បច្ចេកវិទ្យាទំនើបៗទាន់សម័យកាលពិសេសគឺ បច្ចេកវិទ្យាសម្គាល់វៃឆ្លាត បច្ចេកវិទ្យាកាមេរ៉ា AI ដ៏ទំនើបទាំងកាមេរ៉ាមុខ និង កាមេរ៉ាក្រោយ ។ រីឯការឌីហ្សាញសមនឹងរូបរាងងាយស្រួលចាប់កាន់ក្នុងដៃជាមួយនឹងជម្រើស 3 ពណ៌គឺ Space Black (ពណ៌ខ្មៅ), Galactic Blue (ពណ៌ខៀវ) និង Nebula Purple (ពណ៌ស្វាយប្រដេញគ្នាទឹកប្រាក់) ។ ដូច្នេះនៅរង់ចាំអ្វីទៀត? OPPO Reno4 តម្លៃត្រឹមតែ $369 តែប៉ុណ្ណោះ៕
រួសរាន់ឡើង ព្រោះកាដូជាច្រើនរង្វាន់ ដែលមានតម្លៃរហូតដល់ $149 កំពុងរង់ចាំលោកអ្នក!
បើមិនទាន់ដឹងពីសមត្ថភាព ឬមិនទាន់ចេះប្រើមុខងារ Slow-motion អាចទស្សនាវីដេអូនេះបាន!
វីដេអូខាងក្រោមនេះ ជាវីដេអូ Slow Motion ដែលបានបង្ហោះដោយតារាៗ និង ពិធីករមួយចំនួន!
តារាតំណាងក្រុមហ៊ុន OPPO លោក Step
យ៉ាយ៉ា (ដៃគូ លោក RavenBlaze)
ជា វណ្ណារិទ្ធិ