Connect with us

បច្ចេកវិទ្យា

ឧបករណ៍​បច្ចេកវិទ្យា 5 យ៉ាង​ដែល​ពេញនិយម​ក្នុង​ការថត​វីដេអូ ឬ​ ធ្វើ Vlog សម្រាប់​ឆ្នាំ 2020 នេះ​

on

Advertisement

​បច្ចុប្បន្ននេះ នៅក្នុង​ប្រទេស​កម្ពុជា​កា​រ​ធ្វើ​វីដេអូ ឬ Vlog ដើម្បី​បង្ហោះ​នៅក្នុង​បណ្តាញ​សង្គម Facebook, Youtube ពិតជា​ទទួល​បានការ​ចាប់អារម្មណ៍ និង ​ពេញនិយម​យ៉ាងខ្លាំង​ ។ ជាក់ស្តែង​ការធ្វើ​វីដេអូ ឬ Vlog នេះ​មាន​ច្រើន​ប្រធានបទ ឬ Contents ដែលមាន​ដូចជា វីដេអូ​បែប​ដំណើរ​កម្សាន្ត ការតុបតែង​ខ្លួន ឬ Make up វីដេអូ​ចែករំលែក​ចំណេះដឹង វីដេអូ​ពី​សកម្មភាព​ប្រចាំថ្ងៃ និង Reaction បទ​ចម្រៀង​ល្បីៗ​ជាដើម គឺ​សុទ្ធសឹង​ទទួលបាន​ការគាំទ្រ​ពី​មហាជន ពិសេស​មិត្តៗ​យុវវ័យ​តែម្តង ​។

​ដូច្នេះ​ប្រាកដជា​ឆ្ងល់​ហើយ​មែន​ទេ​? សម្រាប់​អ្នកធ្វើ​វីដេអូ ឬ Vlogger ទម្រាំ​បានចេញ​ជា​វីដេអូ តើ​ពួកគេ​ត្រូវការ​ឧបករណ៍ ឬ សម្ភារៈ​អ្វីខ្លះ​? ខាងក្រោម​នេះ​ជា​ឧបករណ៍​ទាំង 5 ​យ៉ាង​ដែល Vlogger មិនអាច​បំភ្លេចបាន​ ៖

1. កាមេរ៉ា (Camera)៖ អ្វីដែល​សំខាន់បំផុត​សម្រាប់ Vlogger គឺ​គុណភាព​របស់​វីដេអូ​។ ដូច្នេះ​គួរ​ជ្រើសរើស​កាមេរ៉ា​ដែល​អាច​ផ្តិត​យក​រូបភាព ឬ​វីដេអូ​បាន​ច្បាស់​ល្អ​មិន​ថា​ជិត ឬ​ឆ្ងាយ ពិសេស​គឺអាច​ថត​ច្បាស់​គ្រប់ពេលវេលា គ្រប់​ប្លង់​។

2. ម៉ាក្រូ​ហ្វូ​ន (Microphone)៖ អ្វី​ដែលជា​ចំណុច​សំខាន់​ទី​2 នៅក្នុង​វីដេអូ​គឺ​សម្លេង ព្រោះ​កាលណា​សម្លេង​រអាក់រអួល ឮ​មិន​ច្បាស់ ក៏​ជា​បញ្ហា​ដែល​ធ្វើ​ឲ្យ​អ្នកទស្សនា​លែង​ចង់​ទស្សនា លែង​ចង់​តាមដាន​ផងដែរ​។

3. ភ្លើង (Flash ឬ Light System)៖ មិន​ថា​វីដេអូ​ដែល​ថត​នៅក្នុង​ផ្ទះ ឬ​ថត​នៅ​ខាងក្រៅ​ទេ គឺ​សុទ្ធតែ​ត្រូវការ​ពន្លឺ ឬ​ភ្លើង​ជំនួយ ព្រោះ​បើ​ខ្វះ​ពន្លឺ នោះ​វីដេអូ​នឹង​ប្រែ​ទៅ​ងងឹត ព្រាលៗ​មិន​ច្បាស់​។ ដូច្នេះ​ការប្រើប្រាស់​ភ្លើង​ពិតជា​សំខាន់​ណាស់ ដើម្បី​ឲ្យ​វីដេអូ​អ្នក​មើលទៅ​ស្រស់ស្រាយ មាន​ពន្លឺ ពិសេស​ភ្លើង​គឺ​អាចជួយ​បំភ្លឺ​មុខ​អ្នក​ឲ្យ​ច្បាស់ ទាក់ទាញ​ថែម​មួយកម្រិត​ទៀត​។

4. ជើង​ទម្រ (Tripod)៖ ឧបករណ៍​ជើង​ទម្រ​កាមេរ៉ា និង​ទូរស័ព្ទ ដើម្បី​ងាយស្រួល​ក្នុងការ​រក្សា​លំនឹង​វីដេអូ និង​ងាយស្រួល​ថតរូប​ជា​ក្រុម ឬ​ថតរូប​ទេសភាព​ផ្សេងៗ​។

5. ឧបករណ៍​ទប់​លំនឹង (Gimbal /Stabilizer)៖ ឧបករណ៍​កាន់​ក្នុង​ដៃ​សម្រាប់​ទប់​លំនឹង​ពេល​កំពុង​ថតរូប ឬ​ថត​វីដេអូ​ផ្សេងៗ ដើម្បី​កាត់បន្ថយ​ភាព​ញ័រ ឬ​រង្គើ​។​

​ឈប់​! ឈប់​! របស់​ពិសេស​មួយទៀត ដែល Vlogger រួមទាំង​អ្នក​ទាំងអស់គ្នា​គួរ​មាន​ក្នុង​ដៃ​គ្រប់ពេល ហើយ​វា​ប្រៀបដូចជា​កាមេរ៉ា ថែមទាំង​មាន​លក្ខណៈពិសេសៗ​នោះ​គឺ​ស្មា​ត​ហ្វូ​ន OPPO Reno4​។ ដូច្នេះ​តើ OPPO Reno4 មានមុខ​ងារ និង​បច្ចេកវិទ្យា​ទំនើប​អ្វីខ្លះ​? ពេលនេះ​សុំ​លើក 4 ចំណុច​ធំៗ​ពិសេសៗ​មក​និយាយ ​៖

1.​ ​មុខងារ និង​បច្ចេកវិទ្យា​កាមេរ៉ា ​៖ OPPO Reno4 បំពាក់​មុខងារ AI Color Portrait ទាំង​កាមេរ៉ា​មុខ និង​កាមេរ៉ា​ក្រោយ ដែលមាន​សមត្ថភាព​ក្នុងការ​រក្សា​ពណ៌​មនុស្ស និង​ជម្រុះ​ពណ៌​ផ្ទៃ​ខាងក្រោយ​ឲ្យ​ទៅ​ជាស​ខ្មៅ​។ រីឯ​មុខងារ Monochrome Video គឺ​លេចធ្លោ​ជាមួយនឹង​ពណ៌ Highlight របស់​សម្លៀកបំពាក់​។ ឯមុខ​ងារ Night Flare Portrait វិញ​គឺ​អស់​ក្តីបារម្ភ​ថតរូប​ពេលយប់ ដែល​ផ្តិត​រូបភាព​ចេញមក​មាន​ពន្លឺ​ច្បាស់​ក្នុងពេល​រាត្រី​។ ដោយឡែក AI Slow Motion 960fps គឺជា​មុខងារ​ដែល​ចាប់​រាល់​សកម្ម​ភាពយឺតៗ​រហូត​បាន​ដល់​ទៅ 960​ប្លង់​ត្រឹមតែ 1​វិនាទី គឺ​ពិតជា​ងាយស្រួល​ក្នុងការ​ធ្វើ​វីដេអូ​កម្សាន្ត ឬ Vlog​។ មិនតែប៉ុណ្ណោះ OPPO Reno4 ក៏មាន​មុខងារ​រួម​បន្សំ​ជាច្រើន​ដូចជា មុខងារ Ultra Night Mode, Ultra Dark Mode, Ultra Clear 108MP និង​មុខងារ​ថតរូប​កៀក​ជិត​បែប Macro និង​ថត​បាន​មុំ​ទូលាយ Wide Angel ងាយៗ​ ។​

2.​ ​បច្ចេកវិទ្យា​សម្គាល់​វៃឆ្លាត​ ៖ OPPO Reno4 បំពាក់​នូវ​បច្ចេកវិទ្យា​សម្គាល់​វៃឆ្លាត (AI enhanced Smart Sensor) ដែល​រួមមាន មុខងារ​ការពារ​ការ​សម្ងាត់​វៃឆ្លាត មុខងារ​បញ្ជា​ដោយ​កាយវិការ មុខងារ​បង្វិល​អេក្រង់​វៃឆ្លាត និង​មុខងារ​រក្សា​ពន្លឺ​អេក្រង់​វៃឆ្លាត​។​

3.​ ​បច្ចេកវិទ្យា VOOC 4.0 សាក​ថ្ម​លឿន 30W សាក 20​នាទី​បាន 50% សាក 5​នាទី​មើល​វីដេអូ​បាន 2​ម៉ោង ​។

4.​ ​សមត្ថភាព និង​ល្បឿន ​៖ OPPO Reno4 បំពាក់​នូវ​បន្ទះ​ឈី​ប Qualcomm Snapdragon 720G ជាមួយនឹង RAM ធំ 8GB និង ​ទំហំ ROM ធំ 128GB ។ ពិសេស​គឺ​បច្ចេកវិទ្យា​ជំនួយ​ល្បឿន​ក្នុង​ការលេង​ហ្គេម Hyper Boost 3.0​។​

​វ៉ា​វ ! OPPO Reno4 ពិតជា​ពិសេស​មែនទែន ហើយ​អាច​និយាយបានថា​សមត្ថ​ភាព​ស្មា​ត​ហ្វូ​ន​នេះ​គឺ​ប្រៀបបាន​ដូចជា កាមេរ៉ា​ធំៗ ឬ​កាមេរ៉ា​បែប​អាជីព​អ៊ីចឹង​។ មិនតែប៉ុណ្ណោះ ស្មា​ត​ហ្វូ​ន​នេះ​ក៏មាន​សមត្ថភាព​លំនឹង​យ៉ាង​ល្អ ដោយ​មិនចាំបាច់​ប្រើ​ឧបករណ៍​ទប់​លំនឹង ឬ Gimbal Stabilizer​ ។ ជាងនេះទៅទៀត OPPO Reno4 គឺអាច​ផ្តិត​យក​រូបភាព​ច្បាស់​ទាំង​ពេល​ថ្ងៃ និង​ពេលយប់​ដោយ​មិនចាំបាច់​ប្រើ​ភ្លើង​ជំនួយ ឬ Flash ឡើយ​ ។​

ចុះ​អ្នក​វិញ គិតថា​គួរប្រើ​ឧបករណ៍​បច្ចេកវិទ្យា​អ្វីខ្លះ​សម្រាប់​ថត​វីដេអូ ក៏ដូចជា​បង្ហាញ​ភាពលេច​ធ្លោ​របស់​អ្នក​ក្នុង​បណ្តាញ​សង្គម​?

អត្ថបទពេញនិយម

បេនី យ៉ាំង ចាយរាងក្នុងឈុតប៊ីគីនីយ៉ាងទាក់ទាញ ស៊ីអារម្មណ៍ណាស់
រកឃើញហើយប្ដីមាសទឹកដប់ ប្រពន្ធទះ ៤ កំផ្លៀងជាំមុខស៊ូទ្រាំនៅស្ងៀមមិនតដៃវិញឡើយ
ប្រុសៗប្រយ័ត្នផង! រកឃើញស្រោមអនាម័យប្រើហើយជាង ៣០ ម៉ឺនស្រោម លាងទឹកទុកប្រើឡើងវិញ
ឱក សុគន្ធកញ្ញា ទម្លាយរូបថតស៊ីអារម្មណ៍ជាមួយស្វាមី ថែមទាំងនិយាយពាក្យទាំងនេះ

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន2 hours ago

MV បទ​ថ្មី «​នឹក​កាល​នៅ​ក្មេង​» របស់ ឡុង លីង​គ​ង្គ នាំ​អារម្មណ៍​គ្រប់គ្នា​ទៅកាន់​វ័យ​កុមារភាព​ដ៏​ស្រស់ស្អាត​

តារាចម្រៀង​វ័យក្មេង ឡុង លីង​គ​ង្គ បើទោះបី​ជាមាន​វ័យក្មេង​ខ្ចី​តែមាន​សមត្ថភាព​ច្រៀង មិនធម្មតា​កំពុង​ជ្រក​កោន​ទ្រនំ​ដ៏​ធំ​គឺ​ផលិតកម្ម​រស្មី​ហង្ស​មាស​។ លីង​គ​ង្គ នៅតែ​រក្សាបាន​កេរ្តិ៍ឈ្មោះ និង​ប្រជាប្រិយ​ភាពជា​តារាចម្រៀង​កុមារ​ដែលមាន​ទីផ្សារ​ខ្ពស់​ដដែល ដោយ​គេ​សង្កេតឃើញថា ប្អូន​មាន​វត្តមាន ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី និង​ចេញ​បទ​ចម្រៀង​ថ្មីៗ ជា​ហូរហែ ។ យ៉ាងណាមិញ លីង​គ​ង្គ ក៏​ទើបបាន​បញ្ចេញ​បទ​ចម្រៀង​ថ្មី​មួយ​បទ​កាលពី​យប់មិញ​នេះ​គឺ​បទ «​នឹក​កាល​នៅ​ក្មេង​» ដើម្បី​វាយលុក​លើ​ទីផ្សារ​ចម្រៀង​បន្តទៀត​។ ​តារាចម្រៀង​ដែល​ប្រសូត្រ​ចេញពី​កម្មវិធី...

អត្ថបទក្រុមហ៊ុន22 hours ago

តិច​តុ​ក (TikTok) សហការ​ជាមួយ​ក្រុមហ៊ុន​ម៉ាក​យីហោ​ល្បី ​និង​អ្នក​ច្នៃ​ម៉ូត​ដ៏​ប្រណីត​ក្នុង​យុទ្ធនាការ #TikTokFashionMonth

​រាជធានី​ភ្នំពេញ ថ្ងៃទី ១៤ ខែកញ្ញា​ឆ្នាំ ២០២០៖ TikTok ដែលជា​កម្មវិធី​ទម្រង់​វីដេអូ​ខ្លី​ឈានមុខ​គេ ដែល​បច្ចុប្បន្នកំពុង​ពេញនិយម​ប្រើប្រាស់​សម្រាប់​អ្នក​បង្ហាញ​ម៉ូត និង​អ្នក​ច្នៃ​ម៉ូត​នានា​ក្នុងការ​សហការ​បង្កើត​វីដេអូ​ថ្មីៗ​ដែលមាន​ឈ្មោះថា​យុទ្ធនាការ #TikTokFashionMonth​។​ ​ឆ្លុះបញ្ចាំង​ពី​កេរ្តិ៍ឈ្មោះ​របស់ TikTok ដែលជា​កន្លែង​សម្រាប់​បញ្ចេញ​នូវ​ការច្នៃ​បង្កើត​ថ្មី​និក​ម្សា​ន្ត និង ភាព​ច្នៃប្រឌិត​និង​រចនា​បែប​ទាន់សម័យ បានចាប់ផ្តើម​ជា​ដំណាក់កាលៗ​នៃ​ការ​រ​បង្កើត​នូវ​កម្មវិធី ដើម្បី​ជម្រុញ​សហគមន៍ TikTok​ឲ្យ​មាន​ប្រជាប្រិយភាព និង​កំពុងមាន​ភាព​ពេញនិយម​នៅ​កម្ពុជា​។​ #Fashion101...

អត្ថបទក្រុមហ៊ុន2 days ago

តោះ! ​មក​មើល​សកម្មភាព​បើកបរ​សាកល្បង​រថយន្ត Ford Ecosport នៅលើ​ទីលាន​បើកបរ​យានយន្តយ៉ាម៉ា​ម៉ូតូ​ទាំងអស់គ្នា​ (វីដេអូ)

​កាលពី​ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ​ ២០២០ ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា ដែលជា​ក្រុមហ៊ុន​នាំចូល និង ​ចែកចាយ​ផ្ដាច់មុខ​នូវ​រថយន្ត Ford គ្រប់​ប្រភេទ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​បានរៀបចំ​កម្មវិធី​បើកបរ​សាកល្បង​រថយន្ត Ford Ecosport នៅ​ទីលាន​បើកបរ​យានយន្ត យ៉ាម៉ា​ម៉ូតូ ដែល​ស្ថិតក្នុង​តំបន់​អភិវឌ្ឍ​ន៍ក​សិ​ទេសចរណ៍...

អត្ថបទក្រុមហ៊ុន1 week ago

រីករាយ​ភ្ជុំបិណ្ឌ មិនអាច​ខ្វះ​ម្ហូប​ឆ្ងាញ់ ៣ ​មុខ​នេះ​បានទេ ពិសេស​សម្រាប់​ទៅ​វត្ត និង​ ញ៉ាំ​ជួបជុំ​គ្រួសារ​ (វីដេអូ)

ពិធីបុណ្យ​ភ្ជុំបិណ្ឌ​មិន​ត្រឹមតែ ជា​រដូវ​ត្រូវ​ទៅ​វត្ត​ធ្វើបុណ្យ​ប៉ុណ្ណោះ​ទេ នេះ​ក៏​ជា​ឱកាស​ជួបជុំ​គ្រួសារ​ដ៏​សប្បាយរីករាយ​មួយ​ដែរ ពិសេស​គឺ​សម្រាប់​អ្នក​ដែលមាន​ញាតិមិត្ត ឬ សមាជិកគ្រួសារ​រស់នៅ​ឆ្ងាយ​ពីគ្នា ហើយ​មិនសូវ​បាន​ជួប​មុខ​គ្នា ។ ​តាម​ជំនឿ​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ​យើង​ពី​បរម​បុរាណ​មក ការធ្វើ​ម្ហូប​ឆ្ងាញ់ៗ ចែក​ញាតិមិត្ត​បងប្អូន​ញ៉ាំជុំគ្នា យកទៅ​វត្ត​ប្រគេន​ព្រះសង្ឃ និង​ដើម្បី​ឧ​ទិ្ទ​ស​កុសល​ដល់​ជីដូន​ជីតា​ទាំង ៧​សណ្តាន​ដែល​បាន​ចែក​ឋាន​ទៅ នឹង​ទទួល​នូវបាន​ពរជ័យ ដែល​ធ្វើ​ឲ្យ​ជីវិត​យើង​ជួយ​តែ​ក្តី​សុខ ចម្រើន រកស៊ី​មានបាន​។​ ​ដូច្នេះ​ការធ្វើ​ម្ហូប​ឲ្យ​មាន​រសជាតិ​ឆ្ងាញ់​ពិសារ គឺ​ពិតជា​សំខាន់...

អត្ថបទក្រុមហ៊ុន1 week ago

តោះ! មកស្គាល់អ្នកឈ្នះរង្វាន់ Honda Scoopy I 2020 ប្រចាំឆ្នាំទាំង ៥ រូបពីធីផត ដែលកញ្ញា រ៉េត ស៊ូហ្សាណា ចាប់ត្រូវ!

ភ្នំពេញ៖ ធីផត បានរៀបចំកម្មវិធីចាប់រង្វាន់ធំ «កម្មវិធី ធីផត! លក់ដាច់លេខ១ ទទួលបានភ្លាម និង ឧកាសឈ្នះកាន់តែធំ» ប្រចាំឆ្នាំជូនអតិថិជនរបស់ខ្លួនទូទាំងប្រទេស នៅផ្សារទំនើបអ៊ីអនសែនសុខ កាលពីថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២០ កន្លងទៅនេះ ដោយមានការចូលរួមពីតារាកិត្តិយសជាតារាចំរៀងល្បីវ័យក្មេងប្រចាំប្រទេសកម្ពុជាគឺ កញ្ញា រ៉េត...

អត្ថបទក្រុមហ៊ុន1 week ago

ចេញហើយក្តៅៗ! MV «ជូនម៉ែ ១ លានខែភ្ជុំ» បទកំពុងល្បីពីកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ពីរោះណាស់! (វីដេអូ)

ត្រឹមប៉ុន្មានថ្ងៃបន្ទាប់ពីចេញបទ «ជូនម៉ែ ១ លានខែភ្ជុំ» ពីកំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជា លោក ខេមរៈ សិរីមន្ត ពិតជាទទួលបានការគាំទ្រមិនធម្មតា ទៅដល់ទីណាក៏ឮ ។ ជាពិសេសបទនេះត្រូវបានចែករំលែកក្នុងបណ្តាញសង្គមយ៉ាងច្រើនហូរហែ មិនតែប៉ុណ្ណោះក៏ត្រូវបានអ្នកគាំទ្រយកច្រៀងត្រាប់តាមក្នុងកម្មវិធី TikTok ច្រើនថែមទៀតផង ។ ជាក់ស្តែងត្រឹមតែមួយសប្តាហ៍បទ «ជូនម៉ែ ១ លានខែភ្ជុំ»...

អត្ថបទក្រុមហ៊ុន2 weeks ago

ស្រក់ទឹកភ្នែក! «គុណពុកម៉ែ» ពីកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ចេញមិញនេះ បង្កប់អត្ថន័យជ្រៅ ចាក់ចំបេះដូងកូនៗ (វីដេអូ)

វីដេអូបទចម្រៀងថ្មី «គុណពុកម៉ែ» ដែលបង្កប់នូវអត្ថន័យអប់រំដ៏ជ្រាលជ្រៅពីកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ទើបនឹងចេញជាផ្លូវការក្តៅៗពីផលិតកម្មហង្សមាស បាន និង កំពុងឆក់ទឹកភ្នែកប្រិយមិត្តមិនតិចទេឲ្យស្លុងអារម្មណ៍រំជួលចិត្តជាមួយបទចម្រៀងមួយបទនេះ ។ រៀបរាប់ពីគុណព្រះរស់ត្រូវចំរដូវបុណ្យភ្ជុំ ដាស់រំឭកកូនៗគ្រប់រូបឲ្យមានកត្តញូចំពោះអ្នកមានគុណ ជាក់ស្តែងតាមរយៈការសម្តែងនៅក្នុង MV ថ្មីនេះពិតជាដក់ជាប់អារម្មណ៍ខ្លាំង ។ អ្វីដែលរឹតតែជាចំណាប់អារម្មណ៍ពិសេសមួយទៀតនោះគឺឃើញវត្តមានរបស់កំពូលតារាចម្រៀងសំឡេងស្រទន់ សុគន្ធ នីសា រួមសម្តែងក្នុងបទចម្រៀងមួយបទនេះផងដែរ...

អត្ថបទក្រុមហ៊ុន2 weeks ago

រឿង «១៩ ឆ្នាំ​» បាន​បើក​ធ្វើ​ពិធី​ក្រុង​ពាលី​ចាប់ដំណើរការ​ថត​សម្តែងហើយ

My TV Original The Series បានរៀបចំ​ពិធី​ក្រុង​ពាលី​ថត​រឿង​ថ្មី​មួយ​មាន​ចំណងជើង​ថា ​«១៩ ​ឆ្នាំ» នា​ថ្ងៃទី​ ១១ ខែកញ្ញា ឆ្នាំ​ ២០២០ នៅ​ស្ថានីយទូរទស្សន៍ MYTV ដើម្បី​ចាក់​បញ្ចាំង​ក្នុង​ស្ថានីយទូរទស្សន៍​នា​ខែកុម្ភៈ ២០២១ ខាងមុខ ។ ​ចូលរួម​ក្នុង​ពិធី​ក្រុ​ពាលី​នាពេល​នោះគេ​សង្កេតឃើញ​មាន​លោក...

អត្ថបទក្រុមហ៊ុន2 weeks ago

អតីតកាល​ស្នេហា​ពិត​របស់លោក សាន ផានិត «ទូរស័ព្ទ​ប្រាប់​ផង​»

[…​ពេលដែល​បង​ធ្មេច​នេត្រា ក៏​ឃើញតែ​មុខ​ជីវ៉ា​…] នៅពេលដែល​ទស្សនិកជនបានឮទំនុកច្រៀង​មួយ​ឃ្លា​នេះ ធ្វើឱ្យ​ប្រិយមិត្ត​នឹក​ស្រមៃ ទៅ​អតីតកាល​ប្រមាណ​ ២០ ​ឆ្នាំមុន​ដែល​បាន​កន្លងផុតទៅ ហើយ​ចាំ​ច្បាស់​ណាស់​ថាគឺ «​ទូរស័ព្ទ​ប្រាប់​ផង» របស់លោក សាន ផានិត ​។ ​ហាក់បីដូចជា​មូ​យ​ប៉ព្រិចភ្នែក ពេលនោះបទ​នេះ​ទទួលបាន​ភាព​គាំទ្រ​ល្បីល្បាញពី​សំណាក់​យុវវ័យ​យ៉ាងខ្លាំង តែងតែ​ស្រែកច្រៀង មិន​ថា​តាម​ជនបទ​ស្រុកស្រែ ឬ​ទីក្រុងនោះទេ​ ។​ ​ឥឡូវ​ឆ្នាំ​...

អត្ថបទក្រុមហ៊ុន2 weeks ago

រកឃើញអតិថិជន ៨៧ រូបទទួលបានរង្វាន់ទឹកប្រាក់សរុប ៧២ លានរៀលពីធនាគារ ស្ថាបនា និង វីង

គិតត្រឹមពាក់កណ្តាលខែមេសា មកដល់ខែកក្កដានេះ ធនាគារ ស្ថាបនា និង ធនាគារឯកទេសវីង បានផ្តល់ទឹកប្រាក់ សរុបចំនួន ៧២ លានរៀល ដល់អតិថិជន ៨៧ រូបដែលបានបង់ប្រាក់កម្ចីធនាគារ ស្ថាបនា តាមរយៈវីង ឬផ្ទេរប្រាក់ទៅវិញទៅមក រវាង វីង និងធនាគារ ស្ថាបនា...