ពិសេសខ្លាំងណាស់មួយបទនេះ «ភ្ជុំបិណ្ឌដល់ហើយ» ឆ្លុះបញ្ចាំងយ៉ាងត្រចង់ពីបទចម្រៀងប្រពៃណីខ្មែរក្នុងឱកាសបុណ្យភ្ជុំ
ស្ថិតនៅក្នុងសម្លៀកបំពាក់ប្រពៃណីខ្មែរយ៉ាងស្រស់ស្អាត អ្នកនាង ឱក សុគន្ធ កញ្ញា និង លោក ខេមរៈ សិរីមន្ត បានបញ្ចេញសូសៀងនឹករលឹកពុកម៉ែដូនតា ជាពិសេសដាស់អារម្មណ៍កុំភ្លេចគុណព្រះរស់ក្នុងឱកាសខែបុណ្យភ្ជុំ ដោយអមរួមជាមួយឧបករណ៍ភ្លេងខ្មែរ ទ្រខ្មែរខ្សែបី ទ្រអ៊ូ ខ្លុយ សាដៀវ ចាប៉ីដងវែង ស្គរដី ប៉ីអ ប្រគំឡើងយ៉ាងពីរោះគ្រលួចក្នុងបទ “ភ្ជុំបិណ្ឌដល់ហើយ’’ ដែលផលិតឡើងជា ពិសេសសម្រាប់បុណ្យភ្ជុំបិណ្ឌនេះពីផលិតកម្មហង្សមាស ។
ពិតជាមិនសរសើរមិនបាន នូវស្នាដៃដ៏ល្អឯកក្នុងការផលិតបទចម្រៀងប្រពៃណីខ្មែរមួយបទនេះរបស់ ផលិតកម្មហង្សមាស ព្រោះបានឆ្លុះបញ្ចាំងនូវវប្បធម៌អរិយធម៌ដ៏ពណ្ណរាយរបស់ជាតិខ្មែរ បង្កើនបន្ថែម នូវការរក្សាអភិរក្សអត្តសញ្ញាណជាតិតាមរយៈបទចម្រៀង ដែលជាសិល្បៈដ៏មានឥទ្ធពលដល់ ទស្សនិកជនឲ្យបានជ្រួតជ្រាបនូវប្រពៃណីជាតិខ្មែរយើង ។
តាំងពីដើមមកដល់ពេលនេះគឺមានតែហង្សមាសទេ ដែលអាចផលិតបទប្រពៃណីបានយ៉ាងល្អបែប នេះ ជាក់ស្តែងគឺដូចជាបទ “ភ្ជុំបិណ្ឌដល់ហើយ’’ នេះជាដើម ទាំងកំពូលតារាចម្រៀង ទាំងបទភ្លេង ទាំងអត្ថន័យ ទាំងការតុបតែង គឺពិតជាប្រណីត ៕
សូមប្រិយមិត្តស្តាប់កំសាន្តទាំងអស់គ្នា៖