ម៉ូតូហុងដាឌ្រីមសេរីថ្មី បានដឹកដល់ផ្ទះអតិថិជន អម្រឹត ដែលបានបង់ប្រាក់កម្ចីតាមវីង
ចូលរួមអបអរសាទរដល់ អ្នកស្រី សំ ពឿយ រស់នៅខេត្តបាត់តំបង បានក្លាយជាអតិថិជនមានសំណាងឈ្នះម៉ូតូហុងដាឌ្រីមសេរី ២០២០ ប្រចាំខែកក្កដា ក្រោយពីបានទូទាត់ប្រាក់កម្ចីរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត តាមរយៈវីង ។
អ្នកស្រី ពឿយ បានបង្ហើបឲ្យដឹងថា អ្នកស្រីគ្រាន់តែធ្វើការទូទាត់ប្រាក់កម្ចីរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត តាមរយៈភ្នាក់ងារវីង ជាប្រចាំខែដូចសព្វមួយដង ហើយក្នុងអំឡុងខែកក្កដាកន្លងទៅនេះស្រាប់តែក្រុមការងាររបស់ អម្រឹត បានប្រាប់គាត់ពីដំណឹងល្អមួយនេះ ។ «ពេលគេតេមកខ្ញុំដំបូង ខ្ញុំអត់ជឿទេ តែដល់ពេលស្តាប់ការបកស្រាយូរបន្តិចទើបជឿថាខ្ញុំពិតជាបានឈ្នះរង្វាន់ម៉ូតូមែន ។ ពីមុនពិបាកពេលបង់ប្រាក់កម្ចីម្តងៗ ខ្ញុំត្រូវធ្វើដំណើរឆ្ងាយហើយពេលខ្លះត្រូវតម្រង់ជួរ ។ ឥលូវលែងពិបាកហើយ ខ្ញុំគ្រាន់តែចំងាយពេលត្រឹមតែ ៥ នាទី ទៅដល់ភ្លាមបង់បានភ្លាម ។ និយាយទៅវាងាយស្រួល មានសុត្តិភាព» ។ នេះបើតាមឲដឹងពី អ្នកស្រី ពឿយ ។
ដើម្បីក្លាយជាអតិថិជនមានសំណាង លោកអ្នកគ្រាន់តែធ្វើការទូទាត់ប្រាក់កម្ចីរបស់ អម្រឹត តាមរយៈភ្នាក់ងារវីងណាមួយដែលកំពុងធ្វើប្រតិបត្តិការច្រើនជាង ៨០០០កន្លែងនៅទូទាំងប្រទេស ឬកម្មវិធីស្មាតហ្វូនវីង (Wing Money App) នោះលោកអ្នកនឹងមានឱកាសឈ្នះទឹកប្រាក់ ១ លានរៀលចំនួន ២ រង្វាន់ជារៀងរាល់សប្តាហ៍ និងរង្វាន់ធំម៉ូតូ ១ គ្រឿងជារៀងរាល់ខែ ។ ប្រូម៉ូសិននេះនឹងបន្តរហូតដល់ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២០ ៕
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខទូរស័ព្ទ ៖
០២៣ ៩៩៩ ៩៨៩ / ០១២ ៩៩៩ ៤៨៩ ធនាគារឯកទេស វីង
០២៣ ៩៩៩ ០៣៣ / ០៩៣ ៩៩៩ ១១១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត