តោះ! មកយល់ដឹងឱ្យកាន់តែច្បាស់រវាងទឹកសម្អាត និង ទឹកសម្លាប់មេរោគ ជៀសវាងការប្រើខុស
ទឹកសម្អាត គឺត្រូវបានគេប្រើប្រាស់ដើម្បីជូតបាក់តេរីមួយចំនួននៅលើផ្ទៃផ្សេងៗ ដូចជាឥដ្ឋការ៉ូ សម្ភារប្រើប្រាស់ និង បន្ទប់ទឹកជាដើម ប៉ុន្តែកន្លែងដែលត្រូវបានទឹកសម្អាតបាញ់ចំនោះ មិនបានកម្ចាត់មេរោគអស់ទាំងស្រុង ដូចការប្រើប្រាស់ទឹកកម្ចាត់មេរោគនោះទេ ។
ទឹកកម្ចាត់មេរោគអាចកម្ចាត់បាក់តេរី និងមេរោគបានទៅដល់ ៩៩.៩៩% យ៉ាងឆាប់រហ័ស មិនថាមេរោគនោះនៅកន្លុកកន្លៀតណាក៏ដោយ ។ ទឹកកម្ចាត់មេរោគមិនមែនជាទឹកអាល់កុល ឬ ទឹកជែលសម្រាប់លាងដៃផ្ទាល់នោះទេ ដូច្នេះគួរតែមានការប្រុងប្រយ័ត្នពេលប៉ះពាល់ផ្ទាល់ ។
បច្ចុប្បន្ន មានទឹកសម្អាត និង ទឹកកម្ចាត់មេរោគជាច្រើនប្រភេទសម្បូរបែប ប៉ុន្តែយើងកម្រឃើញប្រភេទទឹកសម្អាតណាដែលមានទាំងសារធាតុលាងសម្អាត និង សម្លាប់មេរោគរួមបញ្ចូលគ្នាក្នុងដបតែមួយ ដូចជាទឹកដុសលាងសម្អាតសម្លាប់មេរោគម៉ាក ប្រូមេក Promax ។
ប្រើទឹកកម្ចាត់មេរោគ ប្រូមេក Promax តែមួយដប អាចដុសលាងសម្អាតធ្វើឲ្យផ្ទៃប្រែជា ស ភ្លឺចែងចាំង ដូចថ្មី ជាមួយសារធាតុ ប្លិច (Bleach) ឬ ខ្មែរច្រើនហៅថា ទឹកអូសាវ៉ែល ហើយថែមទាំងជាទឹកសម្លាប់មេរោគបានដ៏មានប្រសិទ្ធភាព ដែលធ្វើឲ្យអ្នកអស់កង្វល់ពីមេរោគឆ្លង និង ផ្តល់ជូននូវផាកសុខភាពក្នុងការរស់នៅ ។
ទឹកកម្ចាត់មេរោគ ប្រូមេក Promax ត្រូវបានគេប្រើជាប្រចាំ ដើម្បីលាងសម្អាតទៅលើកន្លែងដែលមេរោគច្រើនប្រមូលផ្តុំ ដូចជា បន្ទប់ទឹក ឥដ្ឋការ៉ូ សម្ភារតុកៅអី និងកញ្ចក់ជាដើម ។ Promax តែមួយដបអាចធ្វើឲ្យផ្ទះ ឬ ការិយាល័យ របស់អ្នកជៀសផុតពីបាក់តេរី ឬ វីរុសផ្សេងៗ ។
ក្រសួងសុខាភិបាល (MOH) និង អង្គការសុខភាពពិភពលោក (WHO) បានគាំទ្រ និង ទទួលស្គាល់នូវប្រសិទ្ធភាពរបស់ទឹកសម្អាតកម្ចាត់មេរោគប្រភេទប្លិចនេះ និង ត្រូវបានអង្គការសុខភាពពិភពលោក (WHO) ប្រើប្រាស់ក្នុងការទប់ស្កាត់ការរាលដាលនូវវីរុសផ្សេងៗ នៅតំបន់ដែលមានករណីឆ្លងផ្សេងៗបានយ៉ាងមានប្រសិទ្ធភាព ៕