Edit

អ្នកម្ដាយ

ស្វាមីល្អត្រូវដឹង! តិចនិចម៉ាស្សាភរិយាសំណព្វចិត្តនៅអំឡុងពេលមានផ្ទៃពោះ

ការម៉ាស្សាមានអត្ថប្រយោជន៍ចំពោះស្ត្រីមានផ្ទៃពោះដូចជា៖ ជួយបន្ធូរបន្ថយភាពចុកចាប់តាមសាច់ដុំ សម្រួលចលនាឈាម និងធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ។ ស្ត្រីពពោះមិនស្រួលដូចយើងខ្លួនមួយប៉ុន្មានឡើយ មើលថែខ្លួនផង គិតពីស្វាមីផង ជួនធ្វើការងារផ្ទះថែមទៀត។ ដូចនេះជាស្វាមីល្អ អ្នកគួរគប្បីខ្វាយខ្វល់ពីសុខទុក្ខគ្នាដោយឆ្លៀតពេលទំនេរពីការងារសាកល្បងធ្វើការម៉ាស្សាឱ្យប្រពន្ធសំណព្វចិត្ត។

ប្តីល្អកម្រចោលប្រពន្ធ នេះជាភារកិច្ច ៧ យ៉ាង របស់ប្តីតែងធ្វើពេលប្រពន្ធចាញ់កូន

ចាញ់​កូន ជាពាក្យត្រឹមតែពីរម៉ាត់ តែទម្រាំឆ្លងកាត់បានត្រូវជួបនូវអារម្មណ៍ និង អាការដែលហួសនឹងបរិយាយ។ អំឡុងចាញ់កូន ស្វាមីគឺជាមនុស្សតែម្នាក់ដែលនៅជិតបំផុត ទោះជួយអ្វីមិនបានច្រើន តែក៏ត្រូវតែជាមនុស្សម្នាក់ដែលអាចពឹងពាក់បាន។ នេះជាភារកិច្ចដែលស្វាមីល្អគួរធ្វើនៅពេលប្រពន្ធចាញ់កូន៖

កុំនឹកឃើញចេះតែញ៉ាំណា៎! អាហារ ៤ យ៉ាងនេះ អាចធ្វើឱ្យអាការចាញ់កូនកាន់តែខ្លាំងលើសដើម

៦៥ ភាគរយនៃស្ត្រីចាញ់កូន តែងកើតអាការក្អួតចង្អោរ ខណៈជាទូទៅវាកើតឡើងនៅពេលគភ៌មានអាយុពី ៤ ទៅ ៨ សប្តាហ៍ ហើយអាចបន្តរហូតដល់ ១២

ចំណាំមើល! ក្រៅពីចាញ់កូនបែបក្អួត និង ឃ្លានម្ជូរ មានសញ្ញាប្លែកៗ ៦ យ៉ាងនេះអាចកើតឡើង

ពេលចាប់ផ្តើមពពោះ ស្ត្រីគ្រប់រូបតែងរំពឹងអាការចាញ់កូនកើតឡើងតែពីរយ៉ាងគឺមួយក្អួតចង្អោរ ​និង មួយទៀតឃ្លានអាហារដូចជាម្ជូរ ជាដើម។ យ៉ាងណាមិញ ក្រៅពីសញ្ញាខាងលើ ក៏នៅមានសញ្ញាប្លែកៗជាច្រើនទៀតដែលអាចធ្វើឱ្យស្ត្រីបារម្ភ តែចំណោមនោះមានសញ្ញាមួយចំនួនដ្បិតវាប្លែក តែវាបែរជារឿងធម្មតាទៅវិញ។

ពេលចាញ់កូនម្តងៗមហាវេទនា! មកដឹងពី ១១ យ៉ាង ត្រៀមខ្លួនសម្រាប់ទប់ទល់ជាមួយអាការចាញ់កូន

អាចនិយាយថា ស្ត្រី ៨០% ទៅហើយដែលមានអាការចាញ់កូននៅពេលចាប់ផ្តើមមានផ្ទៃពោះ។ តាមធម្មតាអាការចាញ់កូនដែលធ្វើឱ្យមានអារម្មណ៍ចង់ក្អួតចង្អោរ រមែងតែកើតមានឡើងនៅអំឡុងសប្តាហ៍ទី ៨ ដល់សប្តាហ៍ទី ១០ ហើយវាអាចនឹងចាប់ផ្តើមធូរស្បើយទៅវិញនៅសប្តាហ៍ទី

បើចង់បានកូនសុខភាពល្អ ស្ត្រីចាប់ផ្តើមមានគភ៌ត្រូវប្រញាប់បង្កើតទម្លាប់ទាំងនេះ!

ពេលដឹងខ្លួនថាមានកូន វាពិតជាសំខាន់ក្នុងការចាប់ផ្តើម ក៏ដូចជាយកចិត្តទុកដាក់ឡើងវិញទៅលើរបៀបរបបរស់នៅ។​ ស្ត្រីអាចនឹងមិនចាប់អារម្មណ៍ទម្លាប់សព្វមួយដង ដែលទម្លាប់ខ្លះដូចជាកាហូបចុក និងសកម្មភាពផ្សេងៗ អាចបង្កផលប៉ះពាល់ទៅដល់សុខភាពកូនក្នុងផ្ទៃ។ ដូច្នេះហើយ នៅពេលច្បាស់លាស់លទ្ធផលមានកូន ស្ត្រីកំពុងក្លាយជាអ្នកម្តាយគ្រប់រូបគួរតែផ្លាស់ប្តូរ

គភ៌កូនដំបូង ស្វាមីគួរត្រៀមអ្វីខ្លះជាកាដូដល់ភរិយាសំណព្វចិត្ត?

ជាស្វាមី ពេលដឹងឮថាក្លាយជាឪពុកគេ ជាពិសេសកូនដំបូងទៀតនោះ គឺពិតជារំភើបចិត្តជាងភរិយាដែលពពោះទៅទៀត។ នៅពេលពពោះ ស្ត្រីជាភរិយានឹងត្រូវឆ្លងកាត់រឿងជាច្រើន តាំងពីការចាប់ផ្តើមបង្កកំណើតរហូតដល់ថ្ងៃសម្រាល។ ក្នុងនាមជាស្វាមីល្អ ជាស្វាមីពូកែយល់ចិត្ត ចាំបាច់ណាស់គួរតែមានកាដូលើកទឹកចិត្តទៅកាន់ភរិយា។

តេស្តដឹងមានកូន កុំទាន់ប្រាប់ប្តី! ប្រើតែប៉ុន្មានក្បាច់នេះ ប្តីរំភើបបះជើង

ក្រោយតេស្តដឹងថាមានកូន ជឿជាក់ថាអ្នកនឹងរំភើបរីករាយរកអ្វីប្រៀបផ្ទឹមពុំបាន។ ការ surprise ឬ បង្កើតភាពភ្ញាក់ផ្អើល គឺជាការបង្កើតអនុស្សាវរីយ៍ដ៏អស្ចារ្យមួយនៅក្នុងជីវិត។ ពេលដឹងថាមានកូន មនុស្សដំបូងដែលគួរប្រាប់ដំណឹងមុនគេនោះ គឺស្វាមី។

ទោះមិនទាន់បាត់រដូវ តែទាំងនេះជាសញ្ញាឱ្យដំណឹងមានគក៌

ស្ត្រីភាគច្រើនតែងសម្គាល់សញ្ញាមានគភ៌នៅពេលខ្លួនបាត់រដូវ តែមែនទែនទៅ សញ្ញាមានគភ៌អាចកើតឡើងមុនពេលបាត់រដូវទៅទៀត។ សម្រាប់ស្ត្រីកំពុងព្យាយាមបង្កកំណើតកូន អ្នកអាចសម្គាល់សញ្ញាមានគភ៌តាំងពីមុនពេលបាត់រដូវដែលមានដូចជា៖ ១. ឈឺសុដន់ សញ្ញាមួយដែលប្រែប្រួលមុនគេនៅលើរាងកាយរបស់ស្ត្រីគឺ ការឈឺ ឬចុកចាប់សុដន់។

បើរួចរាល់នឹងយកកូនហើយ ស្ត្រីមកដឹងរឿង ៨ ចំណុចនេះ ដើម្បីត្រៀមខ្លួនពពោះ

ជាការពិត សម្រាប់​មនុស្ស​មួយចំនួន ការ​រៀបចំ​ខ្លួនប្រាណ​សម្រាប់​ការ​មាន​ផ្ទៃពោះ គឺ​ចំណាយ​ពេលមិនយូរនោះទេ ប៉ុន្តែអ្នកខ្លះអាច​នឹង​ចំណាយ​ពេល​យូរ​។ មិនថានេះជាគម្រោងនៃការយកកូនដំបូង កូនទី ២ ឬ ទីប៉ុន្មានរបស់អ្នកទេ