Edit

អ្នកម្ដាយ

ពពោះចំខែចេត្រមេឃក្តៅចែស បើមិនចេះការពារខ្លួនតាមរបៀប ៨ យ៉ាងនេះទេ ប្រយ័ត្នរកឡានពេទ្យមិនទាន់

មកដល់ខែចេត្ររដូវចូលឆ្នាំ អាកាសធាតុកាន់តែកើនកម្តៅច្រើនអង្សា ថ្ងៃខ្លះអាចហក់ឡើងដល់ ៣៩-៤០ អង្សា ដែលនេះអាចធ្វើឱ្យមនុស្សយើងងាយរងទាំងបញ្ហាសុខភាព និង រាងកាយខាងក្រៅ។ សម្រាប់ស្ត្រីពពោះ គួរប្រុងប្រយ័ត្នឱ្យបានខ្ពស់ទៅលើការរងគ្រោះ

សាកញុំាចំណីអាហារ ៥ មុខ អាចនឹងធ្វើឱ្យកូនក្នុងផ្ទៃ សម្រាលមកមានសក់ក្រាស់ខ្មៅស្អាត

ពេលមានផ្ទៃ ស្រ្តីត្រូវការការយកចិត្តទុកដាក់ ក៏ដូចជាអាហារល្អៗដើម្បីជួយទ្រទ្រង់ឱ្យខ្លួនឯង និង កូនក្នុងផ្ទៃ ហើយក្នុងនាមជាម៉ាក់ប៉ា តែងតែប្រាថ្នាចង់ឱ្យកូនសម្រាលមកមានសុខភាពល្អ និង ឆ្លាតវៃពីកំណើតមិនខាន។ បើនិយាយពីចំណុចមួយនៃរូបរាងខាងក្រៅ

ចូលឆ្នាំចំពេលចាញ់កូន បើចង់ដើរលេងផ្លូវឆ្ងាយត្រូវត្រៀមខ្លួនដូចម្តេច?

ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ សឹងតែគ្រប់គ្នាសុទ្ធតែមានគម្រោងធ្វើដំណើរទៅកាន់កន្លែងឆ្ងាយៗ ជាពិសេសទៅកម្សាន្តនៅតាមបណ្តាខេត្ត ឬ ស្រុកកំណើត។ ការធ្វើដំណើរផ្លូវឆ្ងាយពេលកំពុងពពោះ ចាំបាច់ណាស់ត្រូវប្រាកដថា សុវត្ថិភាព ផាសុកភាព និង

ពេលជិះយន្តហោះ ម៉ាក់ៗទើបពពោះគួរស្វែងយល់ពីកត្តាសំខាន់មួយចំនួនពីអ្នកជំនាញ ដើម្បីសុវត្ថិភាព

ស្ត្រីពពោះថ្មោងថ្មីច្រើនតែមានចម្ងល់ថា តើការជិះយន្តហោះអាចមានផលប៉ះពាល់ឬទេ? ជាសំណាងល្អ ចម្លើយគឺមិនប៉ះពាល់នោះទេ តែអ្នកជំនាញបានផ្តល់ដំបូន្មានឱ្យស្ត្រីតាំងគភ៌ទាំងឡាយគួរចាយពេលស្វែងយល់ពីកត្តាសំខាន់ៗមួយចំនួន ដើម្បីសុវត្ថិភាពនៅពេលហោះហើរដូចខាងក្រោម ៖ ១. ឆែកសុខភាព ការការពារប្រសើរជាងព្យាបាល

ដឹងថាខ្លួនមានផ្ទៃពោះ គួរជៀសវាង និង ប្រយ័ត្នបំផុតលើការបរិភោគផ្លែឈើទាំង ១០ មុខនេះ

ពេលចាប់ផ្តើមមានផ្ទៃពោះ ស្ត្រីទូទៅតែងមានចំណូលចិត្តទទួលទានពពួកផ្លែឈើមានរសជាតិជូរ ឬ យើងហៅថាគ្រឿងម្ជូរ និង ផ្លែឈើរសជាតិផ្អែមជាជាងអាហារប្រចាំថ្ងៃ។ យ៉ាងណាមិញ ការបរិភោគផ្លែឈើដែលត្រឹមត្រូវពិតជាចាំបាច់សម្រាប់ស្ត្រីមានផ្ទៃពោះ ព្រោះវាល្អទាំងសុខភាពម្តាយ និង

ចង់ឱ្យកូនក្នុងផ្ទៃ សម្រាលមកយកភាពឆ្លាតវៃមកតាម ម៉ាក់ៗសាកទម្លាប់រឿង ៦ យ៉ាងនេះ

ពេលមានផ្ទៃ ស្រ្តីត្រូវការការយកចិត្តទុកដាក់ ក៏ដូចជាអាហារល្អៗដើម្បីជួយទ្រទ្រង់ឱ្យខ្លួនឯង និង កូនក្នុងផ្ទៃ។ ក្នុងនាមជាម៉ាក់ប៉ា តែងតែប្រាថ្នាចង់ឱ្យកូនសម្រាលមកមានសុខភាពល្អ និង ឆ្លាតវៃពីកំណើតមិនខាន។ ខាងក្រោមនេះ

ប្រុងប្រយ័ត្ន នេះជាកត្តាប្រឈមរលូតនៅអំឡុងពពោះត្រីមាសទី ១

ទើបចាប់ផ្តើមពពោះ ជាពិសេសនៅត្រីមាសទី១ ជាអំឡុងពេលងាយប្រឈមបញ្ហារលូតបំផុត។ ពពោះត្រីមាសទី ១ ឬ ១២ សប្តាហ៍ដំបូង ជាពេលដែលត្រូវយកចិត្តទុកដាក់ទៅលើការថែទាំខ្លួន រាប់តាំងពីឥរិយាបថ

កុំភ័យបារម្ភអី! សញ្ញាសំខាន់ៗ ៧ យ៉ាងនេះ នឹងកើតមានឡើងនៅពេលអ្នកកំពុងមានបេប៊ីក្នុងត្រីមាសទីមួយ

ការចាប់ផ្តើមមានកូន ជាពិសេសស្ត្រីទើបមានកូនដំបូង តែងមានអារម្មណ៍ភ័យ និង បារម្ភនៅពេលមានសញ្ញាប្រែប្រួលណាមួយនៅលើរាងកាយ។ ការដឹងមុនពីសញ្ញាដែលនឹងកើតឡើង វាអាចជួយឱ្យអ្នកមានសុវត្ថិភាពផ្លូវចិត្ត និង បានត្រៀមទុកមុនពីវិធីទប់ទល់ ឬ

ម៉ាក់ៗកំពុងពពោះកូនក្នុងផ្ទៃ តិចអត់ដឹងវិធីអនាម័យខ្លួនប្រាណចុះ?

ការអនាម័យជារឿងមួយដ៏សំខាន់ដែលមនុស្សទូទៅត្រូវតែធ្វើជាប្រចាំ។ បើសម្រាប់ស្ត្រីមានផ្ទៃពោះទៀតនោះ ការអនាម័យជារឿងកាន់តែចាំបាច់ដែលត្រូវធ្វើដើម្បីបញ្ចៀសខ្លួនពីមេរោគឆ្លងផ្សេងៗ ទាំងសម្រាប់ខ្លួនឯង ក៏ដូចជាកូនក្នុងផ្ទៃ។ «ប្រជាប្រិយ» សូមណែនាំស្ត្រីទាំងឡាយនូវវិធីអនាម័យពីក្បាលដល់ចុងជើងនៅអំឡុងពេលពពោះដូចតទៅ៖ នៅពេលមានគភ៌ក្រពេញរោមស្បែកនឹងធ្វើការច្រើនឡើង ហើយវានឹងធ្វើឱ្យញើសហូរមកកាន់តែច្រើនផងដែរ។ ដើម្បីអនាម័យ

ម៉ាក់ៗគួរដឹង! ការផឹកកាហ្វេអំឡុងពេលពពោះអាចបង្កហានិភ័យដល់អាយុជីវិតកូនក្នុងផ្ទៃ

កាហ្វេជាភេសជ្ជៈពេញនិយមប្រចាំថ្ងៃ វាមានជាតិអ៊ីនជួយដាស់ស្មារតីឱ្យភ្ញាក់ធ្វើការបានយ៉ាងសកម្ម។ ក្រៅពីមានរសជាតិឆ្ងាញ់ឈ្ងុយជាប់មាត់ កាហ្វេជាភេសជ្ជៈមិនល្អប៉ុន្មានឡើយចំពោះស្ត្រីមានផ្ទៃពោះ។ តាមការស្រាវជ្រាវ ជាតិកាហ្វេអ៊ីននឹងរំញោចទៅកាន់សុកហើយបង្កផលប៉ះពាល់ដល់ការលូតលាស់របស់ទារក។ នៅពេលអ្នកម្តាយពពោះផឹកកាហ្វេច្រើន នោះជាតិកាហ្វេអ៊ីននឹងធ្វើឱ្យចង្វាក់បេះដូង ក៏ដូចជាប្រព័ន្ធបម្លែងអាហាររបស់ទារកចាប់ផ្តើមលោតញាប់ឡើង។ ជាតិកាហ្វេអ៊ីនអាចកាត់បន្ថយលំហូរឈាមទៅកាន់សុក