សាកញុំាចំណីអាហារ ៥ មុខ អាចនឹងធ្វើឱ្យកូនក្នុងផ្ទៃ សម្រាលមកមានសក់ក្រាស់ខ្មៅស្អាត
ពេលមានផ្ទៃ ស្រ្តីត្រូវការការយកចិត្តទុកដាក់ ក៏ដូចជាអាហារល្អៗដើម្បីជួយទ្រទ្រង់ឱ្យខ្លួនឯង និង កូនក្នុងផ្ទៃ ហើយក្នុងនាមជាម៉ាក់ប៉ា តែងតែប្រាថ្នាចង់ឱ្យកូនសម្រាលមកមានសុខភាពល្អ និង ឆ្លាតវៃពីកំណើតមិនខាន។ បើនិយាយពីចំណុចមួយនៃរូបរាងខាងក្រៅ ក្រៅពីចង់ឱ្យកូនកាយសម្បទាពេញលក្ខណៈ ម៉ាក់ប៉ាខ្លះក៏ស្រឡាញ់ផ្នែកសក់ ចង់ឱ្យកូនកើតមកមានសក់ស្អាតក្រាស់ផងដែរ។ ខាងក្រោមនេះជាចំណីអាហារល្អៗ ដែលស្រ្តីមានផ្ទៃពោះគួរញុំាដើម្បីឱ្យកូនកើតមកមានសក់ស្អាតពីកំណើត ៖
១. ក្រូចពោធិ៍សាត់ និង ក្រូចលឿង
ក្រូចពោធិ៍សាត់ សម្បូរទៅដោយវីតាមីន C រីឯក្រូចលឿង សម្បូរទៅដោយវីតាមីន A ច្រើន ជួយឱ្យសក់លូតលាស់បានវែង មានទម្ងន់ រឹងមាំល្អ។
២. គ្រាប់ផ្លែឈើ
គ្រាប់ផ្លែឈើ (Nut) គឺជាអាហារបំប៉នសម្បូរដោយជាតិសរសៃ ជាតិរ៉ែ និង ប្រូតេអ៊ីន ដែលល្អសម្រាប់ការលូតលាស់សក់របស់កូនឱ្យកើតមកមានសក់វែង ខ្មៅ ក្រាស់ល្អ។
៣. អាហារមានជាតិប្រេង ឬ ខ្លាញ់ពីធម្មជាតិ
អាហារមានជាតិប្រេង ឬ ខ្លាញ់ពីធម្មជាតិ អាចធ្វើឱ្យសក់កូនក្រាស់តាំងពីនៅក្នុងពោះ។ ស្ត្រីមានផ្ទៃពោះ គួរតែញ៉ាំអាហារ ឬ ផ្លែឈើមានជាតិខ្លាញ់ច្រើនដូចជា វ៉ល់ណាត់ ផ្លែប៊ឺរ ប្រេងបន្លែ បន្លែស្លឹកៗ និង សាច់ត្រី ជាដើម។
៤. ពងទាកូន
ពងទាកូន ក៏ជាអាហារ ដែលមានប្រសិទ្ធភាពធ្វើឱ្យសក់របស់កូនក្រាស់ពីកំណើតបានផងដែរ។
៥. ស៊ុតគ្រប់ប្រភេទ
មិនត្រឹមតែការញុំាពងទាកូនទេ ដែលអាចធ្វើឱ្យសក់របស់កូនក្រាស់ពីកំណើត ពោលគឺមានប្រភេទស៊ុតច្រើនទៀត រួមមាន ពងមាន់ ពងទា បងក្ងាន ពងក្រួច ក៏ជាអាហារមានប្រូតេអ៊ីន ដែលជួយដល់ការលូតលាស់សក់របស់ទារកដែរ៕