កាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២១ កន្លងទៅ កំពូលតារាចម្រៀងអាមេរិក Selena Gomez បានបង្ហាញការច្រៀងជាលើកដំបូងរបស់នាងជាភាសាអេស្ប៉ាញក្នុងបទ «De Una Vez» ធ្វើឲ្យមហាជនអ្នកគាំទ្រពេញចិត្តនូវស្ទីលថ្មីរបស់តារាស្រីរូបនេះយ៉ាងខ្លាំង ។ លើសពីនោះ បទចម្រៀងជាភាសាអេស្បាញនោះដែរ បានបង្កប់អត្ថន័យចាក់ដោតមួយ សម្រាប់អ្នកដែលធ្លាប់មានស្នេហា និង កំពុងខូចចិត្ត។ យ៉ាងណាមិញ មកដល់ថ្ងៃទី ២០ ខែមករា ឆ្នាំ...
កក្រើកសិល្បៈថៃហើយ ពេលនេះមានករណីរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ម្នាក់ចេញពីចង្កោមតារាសម្ដែងថៃ នោះគឺឌីជេ Matoom ដែលពេលនេះខាងមន្ទីរពេទ្យកំពុងតែនាំយករូបលោកទៅព្យាបាល ។ ក្រោយពីត្រួតពិនិត្យឃើញថា ឌីជេ Matoom បានឆ្លងកូវីដ ១៩ រួចមក ពេលនេះលោកបានចេញមកឡាយផ្ទាល់ក្នុងគណនី IG របស់លោក ដោយបង្ហាញបុគ្គលមួយចំនួនដែលនៅជិតលោកជាងគេ ហើយអាចមានអត្រានៃការឆ្លងលឿន ក្នុងនោះគេក៏ឃើញមានតារាសម្ដែងស្រីនាង Taew Nathaponh ដែលជាអ្នកនៅជិតស្និទនឹងលោក ក្រៅពីនោះរួមមានតារាជាច្រើនដួងទៀតដែលបានរួមការងារជាមួយ ។ ខណៈនេះ...
គ្រោះថ្នាក់ចរាចរណ៍ដ៏ធ្ងន់ធ្ងរមួយ ឡានប្រមាណ ១៣៤ គ្រឿងបុករះបន្តកន្ទុយគ្នា អំឡុងមានព្យុះព្រិល បានបណ្ដាលឲ្យបុរសម្នាក់ស្លាប់ ខណៈ ១៧ នាក់ផ្សេងទៀតរងបួសនៅភាគខាងជើងប្រទេសជប៉ុន កាលពីថ្ងៃអង្គារ ទី ១៩ ខែមករា ឆ្នាំ ២០២១ កន្លងទៅ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានធ្វើឲ្យមនុស្សប្រមាណ ២០០ នាក់នៅជាប់គាំងលើផ្លូវ Tohoku នៃក្រុង Miyagi ដែលចំណាយពេលរហូតដល់ ៨...
ជាការពិតណាស់ មហាជនអ្នកគាំទ្រវិស័យចម្រៀង K-Pop ជាច្រើនប្រទេស ប្រាកដជាបានដឹងមកហើយ ពីជីវិតនៃការរស់នៅប្រចាំថ្ងៃ មិនថាតែក្នុងសិល្បៈ និង ក្រៅសិល្បៈរបស់ Jennie សមាជិកនៃក្រុមចម្រៀងល្បីល្បាញ BLACKPINK ដែលនាងត្រូវបានចាត់ទុកថា ជាតារាស្រីដែលមានជីវិតល្អឥតខ្ចោះ ប្រៀបបានទៅនឹងព្រះនាងយ៉ាងដូច្នោះ។ ក្នុងនោះ Jennie មិនត្រឹមតែត្រូវបានអ្នកគាំទ្រចាត់ទុកថាជាតារាចម្រៀងមួយរូប ដែលមានសម្រស់ស្រស់ស្អាត មានស្ទីលតុបតែងខ្លួនទាន់សម័យ មានការរស់នៅរៀនសូត្រល្អតែម្យ៉ាងនោះទេ ប៉ុន្តែបើងាកទៅមើលការងារឯណោះវិញ Jennie បានក្លាយទៅជាតារាស្រីរបស់ប្រទេសកូរ៉េ មាឈ្មោះល្បីល្បាញជាច្រើនប្រទេស ព្រមទាំងបានក្លាយ...
អតីតតារាកីឡាកាស និងតួអង្គប្រចាំរឿង «Guardians of the Galaxy» លោក Dave Bautista បានផ្ដល់រង្វាន់ជាទឹកប្រាក់ចំនួន ២ ម៉ឺនដុល្លារ ទៅដល់នរណាដែលអាចចាប់ខ្លួនជនបង្កដែលបានឆូតឈ្មោះ «Trump» លើដងខ្លួនសត្វសមុទ្រ manatee ។ នៅចុងសប្ដាហ៍មុននេះ ព័ត៌មានដ៏រន្ធត់មួយត្រូវបានផ្សព្វផ្សាយ ក្រោយសត្វ manatee មួយត្រូវបានថតជាប់ជាមួយនឹងពាក្យ «Trump» ឆូតលើខ្នងរបស់វា ។ សត្វសមុទ្រមួយនេះ...
បើនិយាយពីក្រុមហ៊ុន Ford លោកអ្នកប្រាកដជាគិតដល់រថយន្ត Pick Up មុនគេដោយសារតែភាពល្បីល្បាញ និងការទទួលស្គាល់គុណភាពពីសំណាក់អតិថិជនអ្នកប្រើប្រាស់ ប៉ុន្តែថ្មីៗនេះយើងសង្កេតឃើញថារថយន្ត SUV មួយម៉ូឌែលរបស់ Ford ត្រូវបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងទាំងនៅទ្វីបអឺរ៉ុប ទ្វីបអាស៊ីក៏ដូចជាក្នុងទីផ្សារប្រទេសកម្ពុជាផងដែរ នោះគឺ រថយន្ត Ford Territory 2021។ រថយន្ត Ford Territory ត្រូវបានបង្កើត និងឌីហ្សាញឡើងនៅក្នុងប្រទេសអូស្ត្រាលី ហើយត្រូវបានធ្វើការតេស្តផ្នែកសុវត្ថិភាព សមត្ថភាព និងបច្ចេកវិទ្យាថ្មីៗយ៉ាងម៉ត់ចត់ពីសំណាក់វិស្វករជំនាញរបស់...
បទចម្រៀងជាភាសាអេស្បាញ ដែលមានគម្រោងច្រៀងតាំងពីប្រមាណជា ១០ ឆ្នាំ មុន របស់ Selena បានបង្ហាញជាសមិទ្ធផលហើយ ដោយនៅថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២១ នេះ កំពូលតារាចម្រៀងរូបនេះ បានធ្វើឲ្យមហាជនអ្នកគាំទ្ររំភើបចិត្តយ៉ាងខ្លាំង ក្រោយពីនាងបានបញ្ចេញបទចម្រៀងថ្មីរបស់ខ្លួនជាភាសាអេស្បាញ ដែលមានចំណងជើងថា «De Una Vez»។ បទចម្រៀងថ្មី ដែលបកស្រាយជាភាសាអេស្បាញរបស់តារាស្រីវ័យ ២៨ ឆ្នាំរូបនេះ មិនត្រឹមតែពីរោះប៉ុណ្ណោះនោះទេ...
ជីប ម៉ុង លែន បានប្រកាសបើកលក់គម្រោង ផាក លែន ៦A របស់ខ្លួនជាផ្លូវការ នៅថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២១ ខាងមុននេះ នៅទីតាំងគម្រោង ផាក លែន ៦A ផ្ទាល់ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៦A សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ។ ក្នុងសន្និសីទសាព័ត៌មាននៅថ្ងៃ ១៥ ខែមករា...
ទិដ្ឋភាពដ៏កម្រអស្ចារ្យមួយ នៃផ្ទៃបឹងមួយកន្លែងនៅក្នុងប្រទេសអូស្ត្រាលី បានរំលេចចេញនៅរូបរាងដើមឈើបែកមែកយ៉ាងស្រស់ស្អាតបំផុត ក្រោយជួបព្យុះដ៏ធំមួយ ។ អភូតហេតុមួយនេះដែរ ក៏បានធ្វើឲ្យអ្នកផ្ដិតយកទិដ្ឋភាពខ្លួនឯង មានការភ្ញាក់ផ្អើលផងដែរ ។ លោក Derry Moroney ជាអ្នកជំនាញថតរូបម្នាក់ បានបង្ហាញអារម្មណ៍ស្រឡាំងកាំងជាខ្លាំង នៅពេលរូបលោកបានផ្ដិតយកបាននៅរូបភាពដ៏កម្របំផុតនៅបឹង Cakora ដែលស្ថិតក្នុងរដ្ឋ New South Wales ប្រទេសអូស្ត្រាលី ។ កម្រងរូបភាពដ៏អស្ចារ្យនេះហើយ បានទាក់ទាញអារម្មណ៍មនុស្សស្ទើរពាសពេញពិភពលោក រួមទាំងបានធ្វើឲ្យកិត្តិនាមរបស់អ្នកថតរូបម្នាក់នេះទទួលបានភាពល្បីល្បាញផងដែរ ៕...
លោកប្រធានាធិបតីប្រទេសឥណ្ឌូនេស៊ី Joko Widodo បានក្លាយជាមនុស្សដំបូងក្នុងប្រទេសនេះ ដែលទទួលការចាក់វ៉ាក់សាំងកូវីដ ១៩ មុនគេ កាលពីថ្ងៃពុធ ទី ១៣ ខែមករា ឆ្នាំ ២០២១ កន្លងទៅ ។ តាមរយៈការផ្សាយផ្ទាល់នៃដំណើរការចាក់វ៉ាក់សាំងរបស់លោកប្រធានាធិបតីរូបនេះ មហាជនជាច្រើនបាននាំគ្នាងាកទៅចាប់អារម្មណ៍ខ្លាំងលើលោកវេជ្ជបណ្ឌិត ដែលទទួលបន្ទុកចាក់វ៉ាក់សាំងដល់លោកប្រធានាធិបតី ។ អំឡុងពេលចាក់ លោកវេជ្ជបណ្ឌិត Abdul Muthalib ត្រូវបានឃើញមានសភាពញ័រដៃយ៉ាងខ្លាំង ដែលសង្កេតមើលទៅលោកហាក់មានការភ័យខ្លាចបន្តិចបន្តួច ។...