(វីដេអូ) ទើបចាប់អារម្មណ៍! អ្នកម៉ាក់អូន Albert ឆ្លៀតទៅថែមសម្រស់ត្រង់ចំណុចនេះ កាន់តែទាក់ទាញ
ពិតណាស់ បើចាប់អារម្មណ៍ពីរូបសម្រស់របស់តារាចម្រៀងស្រី ទេព បូព្រឹក្ស ដ្បិតតែពេលនេះ អ្នកនាងមានកូនមួយហើយមែន ប៉ុន្តែរូបសម្រស់វិញ អ្នកនាងនៅតែក្មេងស្រស់ស្អាតសាច់ចាំផូរផង់មិនចាញ់កាលនៅក្រមុំឡើយ។
ជុំវិញការងារសិល្បៈវិញ ក្រោយក្លាយជាអ្នកម៉ាក់កូនមួយជាង ១ ឆ្នាំនេះ កាន់តែកាក់កបមមាញឹកនឹងការងារសិល្បៈចម្រៀងរបស់នាងខ្លាំងដដែល ដោយអ្នកនាងតែងបង្ហាញវត្តមានលើឆាកតន្រ្តីបញ្ចេញក្បាច់រាំថ្មីៗមិនដែលធ្វើឱ្យមហាជនអ្នកគាំទ្រខកបំណងឡើយ។
ដោយឡែក កាលពីមួយរយៈមុន អ្នកម៉ាកអភិជន ទេព បូព្រឹក្ស បានធ្វើឱ្យអ្នកគាំទ្រកាន់តែចាប់អារម្មណ៍ខ្លាំងទៀតពីរូបសម្រស់របស់នាង ខណៈឃើញនាងបង្ហាញសម្រស់ថ្មីដែលបានធ្វើការចាក់ Filler មាត់បន្ថែមកាន់តែស្អាតប្លែក បន្ទាប់ពីវះកាត់កែកុនច្រមុះបន្ថែម ២ ដងកាលពីប៉ុន្មានឆ្នាំមុន។
ក្នុងនោះ ឃើញថាវីដេអូនៃសម្រស់ថ្មីរបស់អ្នកនាង ទេព បូព្រឹក្ស ក្រោយពីចាក់ Filler មាត់បន្ថែម មើលទៅបបូរមាត់កាន់តែទាក់ទាញ ជាមួយនឹងខ្ទង់ច្រមុះខ្ពស់សមនឹងទម្រង់មុខ ដែលលើកសម្រស់របស់នាងកាន់តែស្អាតខ្ញង់ប្លែកមួយកម្រិតទៀត ដោយកំពុងទទួលបានការសរសើរពីសំណាក់អ្នកគាំទ្រ៕