(វីដេអូ) ភ្លេចខ្លួនដេកតែមួយភ្លែត ពេលភ្ញាក់ឡើងឃើញគោឪក្មេក កំពុងខាំទំពាក្បាំងម៉ូតូក្រួបៗ មើលទៅដូចឆ្ងាញ់ណាស់
មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម នាំគ្នាផ្ទុះការភ្ញាក់ផ្អើល និងនឹកស្មានមិនដល់ ក្រោយបានទស្សនាវីដេអូមួយ ដែលសត្វគោកំពុងតែស៊ីក្បាំងម៉ូតូ ហុងដាគុប ប្រៀបដូចជាចំណីឆ្ងាញ់ ធ្វើឱ្យមានការចែករំលែកបន្តគ្នាព្រោងព្រាតពេញបណ្ដាញសង្គម។
វីដេអូដែលនឹកស្មានមិនដល់ និងកំពុងផ្ទុះការចាប់អារម្មណ៍នេះផងដែរ ត្រូវបានបង្ហោះដោយគណនីមួយដែលមានឈ្មោះថា Za Na ដែលបានបង្ហោះនៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៤ បង្ហាញពីសកម្មភាពថតជាប់ស្ដែងៗពេលដែលគោកំពុងស៊ីក្បាំងម៉ូតូ ព្រមទាំងបានបញ្ជាក់ដូច្នេះថា ៖ «មើលទៅដូចជាឆ្ងាញ់ណាស់នាង រសជាតិម៉េចទៅហ្ន៎ អស់ ២ ចំហៀងបាត់ហើយ»។
ទន្ទឹមគ្នានេះផងដែរ ក៏មានអ្នកខំមិនសួរនាំ ទើបម្ចាស់គណនីខាងលើឆ្លើយតបឱ្យដឹងថា ខ្លួនគេងលក់ ពេលដឹងខ្លួនម៉ូតូខ្លួនក៏អស់ក្បាំងពីចំហៀងតែម្ដង ខណៈគោដែលស៊ីម៉ូតូនោះ គឺជាគោឪក្មេករបស់ខ្លួន៕
សូមទស្សនាវីដេអូនៅខាងក្រោម ៖