(វីដេអូ) ច្បាស់ៗចាក់ដោត! ឯកឧត្តម ម៉ៅ ធនិន មិនលេងសើចអប់រំប្រដៅ Santa Kh ម៉ាត់ៗយ៉ាងចាស់ដៃ រឿងថតរូបគ្មានសីលធម៌នៅសេះសមុទ្របាញ់ទឹក
នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអនុញ្ញាតឱ្យលោក SantaKH ឈ្មោះប្រើប្រាស់ក្នុង Facebook ចូលជួបដើម្បីធ្វើការសុំទោសនូវកំហុសឆ្គងដែលបានថតរូប ដោយគ្មានសីលធម៌ជាមួយរូបសំណាកសេះសមុទ្រ ក្នុងក្រុងកំពតថ្មីៗនេះ។
ទន្ទឹមគ្នានោះផងដែរ ឯកឧត្តមអភិបាលខេត្តបានធ្វើការអប់រំណែនាំក្នុងនាមជាបង ជាពូ ដើម្បីឱ្យលោកត្រូវធ្វើជាយុវជនល្អក្នុងសង្គម ហើយផ្សព្វផ្សាយអ្វីដែលល្អឱ្យបានច្រើន ហើយធ្វើការផ្សព្វផ្សាយសុំទោស ធ្វើបែបណាក៏ដោយ ឱ្យបងប្អូនប្រជាពលរដ្ឋគាត់ឈប់ខឹង និង លើកលែងទោសឱ្យ ហើយឈប់ប្រព្រឹត្តអ្វីដែលខុសបន្តទៀត។
សូមរំឭកផងដែរថា មុននឹងឈានដល់ការចេញមុខសុំទោសនេះ នៅព្រឹកថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៤ អ្នកផលិតមាតិកាមួយរូប គឺលោក Santa Kh បានបង្ហោះរូបភាពមិនសមរម្យមួយ ថតនៅទីតាំងសេះសមុទ្របាញ់ទឹកខេត្តកំពត និង បានបង្ហោះលើ Story ហ្វេសប៊ុក ក្លាយជាប្រធានបទក្ដៅគគុកមួយ ធ្វើឱ្យមហាជនអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន នាំគ្នាផ្ទុះការចែករំលែក និង ប្រតិកម្មយ៉ាងខ្លាំង៕
សូមទស្សនាវីដេអូនៅខាងក្រោម ៖