(វីដេអូ) ផ្ទះការសរសើរ តារាស្រី សុខគា គីមលាង ចេញវីដេអូ Khmer Make up ជាអប្សរា និង យក្សស្រីយ៉ាងទាក់ទាញ
ពិតណាស់ ក្រោយឃើញអ្នកលេង Tik Tok តាមបណ្តាប្រទេសនានា និង ប្រទេសកម្ពុជា ចូលរួមលេង challenge ផាត់មុខ Asoka Make Up ដោយយកចម្រៀងឥណ្ឌាមកធ្វើជាភ្លេងនោះ ពេលនេះមហាជនអ្នកលេងបណ្ដាញសង្គមខ្មែរ ក៏កំពុងបង្ហាញការគាំទ្រឱ្យមានការធ្វើវីដេអូជា Khmer Make Up Trend វិញ ដើម្បីចូលរួមជួយផ្សព្វផ្សាយវប្បធម៌ខ្មែរកាន់តែល្បីទៅកាន់ពិភពលោក។
ស្របពេលនេះដែរ មហាជនអ្នកលេងបណ្ដាញសង្គម ក៏កំពុងតែចាប់អារម្មណ៍ និង គាំទ្រខ្លាំងពី Khmer Make Up Trend ដែលឃើញមានតារាស្រីខ្មែរប៉ុន្មានរូប បានធ្វើវីដេអូ Make Up ជាអប្សរា និង ជាតួអង្គផ្សេងៗទ្រង់គ្រឿងបុរាណខ្មែរជាបន្តបន្ទាប់។
ជាក់ស្ដែង ថ្មីៗនេះ ក៏បានឃើញតារាស្រីល្បីឈ្មោះ សុខគា គីមលាង បញ្ចេញវីដេអូ Khmer Make up Trend នេះដែរ គឺនាងបានតុបតែងទ្រង់គ្រឿងជាអប្សរា និង ជាយក្សស្រី ដែលកាត់តជាមួយបទភ្លេងខ្មែរ ចម្រៀងបទ «បួងសួង» របស់កញ្ញា ឡរ៉ា ម៉ម យ៉ាងស៊ីចង្វាក់ជាមួយការ Make Up នេះ ដោយកំពុងទទួលបានការចាប់អារម្មណ៍ និង សរសើរខ្លាំងពីមហាជន។ សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖