(វីដេអូ) ម្ដងនេះកាន់តែប្លែក ឆាឆា បង្ហាញ Transition Costume ជាតួអង្គប្រើស ក្នុងរបាំត្រុដិ
ថ្មីៗនេះ មហាជនអ្នកលេងបណ្តាញសង្គម Tik Tok ច្បាស់ជាបានជ្រាបមកហើយពី Trending នៃការលេងវីដេអូ Asoka Make Up រហូតមានការលើកឡើងថា បើអ្នកលេងបណ្តាញសង្គមនានា ក្នុងប្រទេសកម្ពុជាយក អប្សរា មកបង្ហាញ ប្រាកដជាល្អ។
យ៉ាងណាមិញ បើទោះជាការលេង Make Up អប្សរា មិនទាន់ចេញជារូបរាងនៅឡើយ តែមហាជនកំពុងចាប់អារម្មណ៍ដល់អ្នកផលិតមាតិកាល្បីឈ្មោះមួយរូបគឺ ឆាឆា ដោយថ្មីៗនេះ រូបគេបានបង្ហោះវីដេអូសកម្មភាពក្រៅឆាកនៃការលេង Transition Costume ទៅជាតួអង្គប្រើស ក្នុងរបាំត្រុដិ។
ក្នុងនោះ ឆាឆា ក៏បានបញ្ជាក់ថា៖ «តួអង្គប្រើស ក្នុងរបាំត្រុដិ Transition makeup បែបខ្មែរអត់ទាន់មានទេ ចាំបន្តិចសិន តែ ឆាឆា សុំរំឭក Transition Costume មួយនេះសិន»៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖