ចិត្តដាច់ធ្វើទៅរួច! សុនខមួយក្បាល រត់ដេញតាមឡានម្ចាស់ត្រុកៗ មិនដឹងថាគេកំពុងបោះបង់វាចោល
ថ្មីៗនេះ វីដេអូមួយដែលបានបង្ហោះលើបណ្ដាញសង្គម Instagram កំពុងធ្វើឱ្យមហាជនជាច្រើនផ្ទុះការរំជួលចិត្តជាខ្លាំង ដោយវីដេអូនោះ បានថតជាប់សកម្មភាពរបស់សត្វឆ្កែមួយក្បាល ត្រូវបានម្ចាស់បោះបង់ចោលតាមផ្លូវ ហើយថែមទាំងដាច់ចិត្តបើកឡានទៅចោលដោយគ្មានក្ដីស្ដាយស្រណោះ។
តាមព័ត៌មានបានឱ្យដឹងថា វីដេអូនោះដែរ ត្រូវថតបានដោយអ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ ដែលបានបើកនៅពីក្រោយរថយន្តម៉ាក Lexus ដែលជាឡានរបស់ម្ចាស់សុនខដ៏គួរឱ្យអាណិតមួយក្បាលនោះ។
តាមវីដេអូ បង្ហាញឱ្យឃើញច្បាស់ៗថា សុនខនោះបានព្យាយាមរត់ប្រដេញតាមឡានម្ចាស់ និងថែមទាំងព្យាយាមហក់លោតចូលទៅខាងក្នុងឡានវិញថែមទៀត ប៉ុន្តែម្ចាស់គឺពិតជាចិត្តដាច់ខ្លាំង ដោយមិនខ្វាយខ្វល់នឹងការព្យាយាមរបស់សត្វដ៏ស្មោះត្រង់មួយក្បាលនោះឡើយ ដោយនៅតែបន្តបើកចេញទៅដោយគ្មានស្ដាយស្រណោះអ្វីបន្តិចសោះឡើយ។
យ៉ាងណាមិញ ក្រោយវីដេអូមួយនេះត្រូវបានចែកចាយ ក៏មានអ្នកដែលស្រឡាញ់សត្វ បានចុះស្វែងរក និង សង្គ្រោះសត្វឆ្កែដ៏គួរឱ្យស្រឡាញ់មួយក្បាលនោះបានដោយសុវត្ថិភាព និងបច្ចុប្បន្នកំពុងប្រកាសរកអ្នកស្ម័គ្រព្រមធ្វើជាម្ចាស់ថ្មីរបស់វាផងដែរ៕