បុរសដែលមានអាយុក្រោម ៤០ ឆ្នាំ មានសក់ឆាប់ស្កូវ និង ទំពែកនោះ អាចមានអត្រាប្រឈមខ្ពស់ ៥ ដងកើតនៃការកើតជំងឺបេះដូង ជាងមនុស្សដែលមិនមានបញ្ហាទាំងនេះ ។ ការអះអាងនេះ គឺតាមរយៈការស្រាវជ្រាវមួយដោយបានរកឃើញថា បញ្ហាទំពែក និង សក់ឆាប់ស្កូវមុនអាយុ គឺជាបញ្ហាគួរយកចិត្តទុកដាក់ ជាងជំងឺធាត់លើសទម្ងន់ទៅទៀត ។ បុរសវ័យក្មេងដែលមានជំងឺសរសៃឈាមបេះដូង ត្រូវបានគេរកឃើញថាមានអត្រាប្រេវ៉ាឡង់ កើតបញ្ហាសក់ឆាប់ស្កូវខ្ពស់ជាងបុរសទូទៅ គឺប្រមាណជា ៥០ ភាគរយ ចំណែកបញ្ហាទំពែកវិញ...
មានប្រជាពលរដ្ឋមិនតិចឡើយតែងជួបប្រទះបញ្ហាចំពោះឯកសារសំខាន់ៗក្នុងជីវិត ដូចជាអ្នកខ្លះខុសឈ្មោះក្នុងសំបុត្រកំណើត ហើយចង់ដឹងថាប្រសិនបើចង់កែតម្រូវត្រូវធ្វើយ៉ាងណាខ្លះ? តទៅនេះជាការចែករំលែកបទពិសោធន៍ពីលោក ឬទ្ធិ ទើបតែទៅកែតម្រូវឈ្មោះក្នុងសំុបុត្រកំណើតកាលពីថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០១៩ នៅឯតុលាការខេត្តកំពង់ស្ពឺ ។ លោកឱ្យដឹងថា ករណីខុសឈ្មោះក្នុងសំបុត្រកំណើត បុគ្គលដែលជាអ្នកចង់កែតម្រូវ ត្រូវទៅកាន់តុលាការខេត្តរបស់ខ្លួន ដែលភ្ជាប់ទៅជាមួយ សំបុត្របញ្ជាក់កំណើតដែលខុសឈ្មោះនោះ ព្រមទាំងឯកសារយោងមួយចំនួនដែលមានឈ្មោះត្រឹមត្រូវដូចជា ៖ ១. អត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរ ២. វិញ្ញាបនបត្របណ្ដោះអាសន្នបឋមភូមិ ៣. វិញ្ញាបនបត្របណ្ដោះអាសន្នទុតិយភូមិ...
Mayura Hill Resort ជារីសតដ៏ល្បីល្បាញជាងគេប្រចាំខេត្តមណ្ឌលគីរី ព្រោះតែវាស្ថិតនៅលើចង្កេះភ្នំ ប្រកបដោយទេសភាពព្រៃព្រឹក្សាយ៉ាងស្រស់ត្រកាលនៅលើទឹកដីដ៏សែនមនោរម្យ ក្នុងខេត្តមណ្ឌលគីរី ។ ភ្ញៀវទេសចរដែលចង់សម្រាកលម្ហែកាយស្រូបយកខ្យល់អាកាសដ៏ល្អបរិសុទ្ធ និង ស្នាក់នៅក្នុងបឹងកាឡូប្រកដោយផាសុកភាពបែបព្រៃភ្នំ ពោរពេញដោយសេចក្ដីស្ងប់សុខ សុភមង្គល អាចទៅស្នាកនៅ Mayura Hill Resort បាន ។ Mayura Hill Resort មានទីតាំងស្ថិតនៅក្រុងសែនមនោរម្យតែម្ដង មានប្រវែងប្រមាណជិត ១...
ចង់ឱ្យកូនរបស់អ្នកមានឆ្អឹងរឹងមាំដែរទេ ? តាមការស្រាវជ្រាវថ្មីមួយបានអះអាងថា ការលើកទឹកចិត្តឱ្យពួកគេលេងបាល់ ឬចូលរួមក្នុងការហ្វឺកហាត់កម្លាំងកាយណាមួយអាចជួយអភិវឌ្ឍឆ្អឹងឱ្យរឹងមាំបាន ។ យោងតាមអ្នកស្រាវជ្រាវបានឱ្យដឹងថាក្មេងៗដែលមានអាយុពី ៨ ទៅ ១០ ឆ្នាំ គឺជាក្រុមដែលកំពុងស្ថិតក្នុងដំណាក់កាលលូតលាស់ឆ្អឹង និង សាច់ដុំខ្លាំងបំផុត ដូច្នេះពួកគេគួរត្រូវបានពង្រឹង និង ជំរុញឱ្យលេងកីឡាពង្រឹងសាច់ដុំ និង ចលនារាងកាយឱ្យសកម្មបន្តិច ជាពិសេសការធ្វើលំហាត់ប្រាណនៅសាលាក៏មានឥទ្ធិពលវិជ្ជមានជួយពង្រឹងកំហាប់ឆ្អឹង សាច់ដុំ និង លំនឹងចលនារបស់កុមារផងដែរ ។ លោក Peter...
ប្រសិនបើអ្នកអង្គុយធ្វើការច្រើនពេក អ្នកនឹងប្រឈមនឹងការឡើងទម្ងន់មិនខាន ក្រៅពីនេះប្រសិនបើអ្នកមមាញឹកខ្លាំង និង រកពេលចេញទៅបន្ទប់ទឹកស្ទើរតែមិនបានសោះនោះ អ្នករឹតតែអាចប្រឈមមុខនឹងជំងឺមួយចំនួនដូចជា ធាត់លើសទម្ងន់ ជំងឺបេះដូង ជំងឺទឹកនោមផ្អែម ឈឺចង្កេះ ពុកឆ្អឹង ប្រឈមនឹងជំងឺមហារីកផ្សេងៗ និង ជំងឺមួយចំនួនទៀត ។ ហើយបើតាមការសិក្សាមួយនៅសហរដ្ឋអាមេរិកបានឱ្យដឹងថា ការអង្គុយធ្វើការងារយូរពេកជាប្រចាំថ្ងៃ គឺអាចប្រឈមនឹងការស្លាប់មុនអាយុច្រើនជាងអ្នកធ្វើការងារដែលបានបញ្ចេញពលកម្ម និង មានសកម្មភាពរាងកាយសកម្ម ។ ហើយបើទោះជាអ្នករវល់ខ្លាំងយ៉ាងណាក្តី ប្រសិនបើអាចចំណាយពេល យ៉ាងហោចណាស់ដើរចុះឡើងតិចៗ នៅរាល់ចន្លោះ កន្លះម៉ោងម្តង...
រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្ដីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលធ្វើដំណើរឆ្លងកាត់ស្ពានសឡា តាមបណ្តោយផ្លូវលេខ 5C ចាប់ពីផ្លូវលេខ ២៧១ ដល់ស្ថានីយបេ្រងឥន្ធនៈតេលា ស្ថិតនៅព្រំប្រទល់ខណ្ឌសែនសុខ និងខណ្ឌមានជ័យ រាជធានីភ្នំពេញ ឱ្យបានជ្រាបថា ៖ រដ្ឋបាលរាជធានីភ្នំពេញនឹងចាប់ផ្ដើមដាក់លូប្រអប់មេកាត់ទទឹងផ្លូវលេខ 5C ទំហំមុខកាត់ ២,៥ម៉ែត្រ x ២,៥ម៉ែត្រ ចំនួនបីជួរ ។ ការដាក់លូនេះនឹងចាប់ផ្ដើមពីថ្ងៃនេះ រហូតដល់ការដ្ឋានបានបញ្ចប់ សរុបរយៈពេល ៧០ ថ្ងៃ ។...
ជាការពិតណាស់ក្រោយពីមានព័ត៌មានបែកធ្លាយទាក់ទងនឹងផលិតផលថ្មី F11 Pro ជាច្រើនដងរួចមក គឺកាលពីរាត្រីថ្ងៃទី ២០ ខែមិនា ឆ្នាំ២០១៩ មកនេះ ក្រុមហ៊ុនទូរស័ព្ទ OPPO ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានប្រកាស និង បង្ហាញខ្លួនជាផ្លូវការនូវផលិតផលថ្មីរបស់ខ្លួនប្រាកដមែន នោះគឺទូរស័ព្ទ F11 Pro ដ៏ស្រស់សង្ហា និង ដ៏ទាក់ទាញបំផុត ដោយកម្មវិធី Launching Event នេះ គឺមានអ្នកចូលរួមច្រើន...
ថ្វីត្បិតមិនទាន់រៀបការតាមប្រពៃណីខ្មែរ ក៏ពិតមែនតែគេសម្គាល់ឃើញចំណងស្នេហ៍រវាងតារាចម្រៀង សុន ស្រីពេជ្រ និងគូដណ្តឹងកាន់តែមានភាពផ្អែមល្ហែម មិនតែប៉ុណ្ណោះពួកគេថែមទាំងហៅគ្នាថា ជាប្តីប្រពន្ធពេញមាត់ថែមទៀត។ សម្រាប់ចំណងស្នេហ៍លើកនេះ សុន ស្រីពេជ្រ ហាក់លែងខ្វល់ខ្វាយក្នុងការរៀបការដូចមុនទេ ។ បើទោះបីនាង និងគូស្នេហ៍បានស្វែងយល់ចិត្តថ្លើមគ្នាយ៉ាងច្បាស់ក៏ដោយ ។ មួយរយៈមុន សុន ស្រីពេជ្រ ថែមទាំងបានដូររូបប្រូហ្វាល់ហ្វេសប៊ុកដោយមានដាក់ជារូបកូនក្មេងដែលធ្វើឱ្យមិត្តភក្តិសួរថានាងមានហើយ ឬយ៉ាងណា ? កន្លងមកតារាចម្រៀងប្រចាំផលិតកម្មថោនរូបនេះតែងត្អូញថាចង់បានកូនតែ មិនដឹងពេលណា។ ក្នុងនោះក៏មានការជូនពរឱ្យចំនងស្នេហ៍របស់នាងស្ថិតស្ថេរ និងស្រឡាញ់គ្នារហូតដល់ចាស់ ។...
បច្ចុប្បន្ននេះ មានភ្ញៀវទេសចរមួយចំនួនមានអារម្មណ៍ស្មុគ្រស្មាញ នៅពេលទៅដល់ខេត្តព្រះសីហនុមិនដឹងជាទៅលេងឆ្នេរសមុទ្រណានោះទេ ព្រោះតែឆ្នេរអូរឈើទាលពេញណែន ដោយភ្ញៀវទេសចររកកន្លែងចូលលេងមិនបាន ។ សូមកុំបារម្ភ លោកអ្នកអាចនាំគ្នាទៅលេងនៅតំបន់លំហែកាយឆ្នេរមាស ឆ្នេរប្រាក់ នៅតំបន់រាម ខេត្តព្រះសីហនុបាន ដោយនៅទីនោះ មានទេសភាព និងបរិយាកាសល្អទៀតផង ។ តំបន់លំហែកាយឆ្នេរមាសឆ្នេរប្រាក់នៅតំបន់រាម ខេត្តព្រះសីហនុមានចម្ងាយជិត ៣០ គីឡូម៉ែត្រពីទីរួមខេត្ត បើធ្វើដំណើរពីភ្នំពេញដល់ផ្សារស្មាច់ដែងហួសបន្តិចមានផ្លូវបត់ឆ្វេងចូលទៅរាមប្រមាណជាជាមួយគីឡូម៉ែត្រ មានផ្លូវកៅស៊ូបត់ទៅឆ្វេងតាមផ្លូវនោះ ចូលទៅក្នុងត្រង់ គេនឹងទៅដល់ទីរមណីយដ្ខានដ៏ស្រស់ត្រកាលនោះជាមិនខាន ។ នៅអមសងខាងផ្លូវមានដើមឈើខ្ពស់ៗមានម្លប់ត្រឈឹងត្រឈៃ ហើយពេលទៅដល់តំបន់លំហែកាយឆ្នេរមាស...
តើកូនតូចរបស់អ្នកមានភាពឆ្លាតវៃជាងអ្នកទេនៅពេលអ្នកឱ្យពួកគេប្រើឧបករណ៍អេឡិចត្រូនិកក្នុងយុគសម័យឌីជីថលនេះ ។ ជាទូទៅឪពុកម្តាយតែងមានភាពភ្ញាក់ផ្អើលនៅពេលឃើញកុមារតូចៗចេះប្រើ និង លេងឧបករណ៍ទាំងនេះទាំងនៅវ័យក្មេង ។ ការផ្តល់ឧបករណ៍ទៅដល់ពួកគេគឺមានបំណងបំពេញចំណង់ចំណូលចិត្ត និង ធ្វើឱ្យកុមារឈប់យំ ឬរំខានអ្វីមួយជាដើម ដោយមិនបានគិតពីផលវិបាកនោះឡើយ ។ ព្រោះតាមការសិក្សាថ្មីៗបង្ហាញឱ្យដឹងថា កុមារដែលលេងឧបករណ៍ឌីជីថលច្រើនពេក នឹងមានការវិវឌ្ឈន៍ខ្សោយទៅលើសមត្ថភាពប្រើដៃចាប់កាន់ខ្មៅដៃ និង ប៉ិចសរសេរ ។ គ្រូពេទ្យនៅចក្រភពអង់គ្លេសបានពន្យល់ពីផលវិបាកដែលក្មេងប្រើទូររស័ព្ទ និង ថេប្លេតហួសហេតុពេក បានធ្វើឱ្យសាច់ដុំម្រាមដៃរបស់ពួកគេមិនអាចវិវឌ្ឍបានគ្រប់គ្រាន់ ក្នុងការចាប់កាន់ប៊ិច ឬខ្មៅដៃសរសេរនោះឡើយ ៕ សុផល...