បុរសទំពែក និងឆាប់ស្កូវសក់ អាចមានអត្រាប្រឈមខ្ពស់កើតជំងឺបេះដូង
បុរសដែលមានអាយុក្រោម ៤០ ឆ្នាំ មានសក់ឆាប់ស្កូវ និង ទំពែកនោះ អាចមានអត្រាប្រឈមខ្ពស់ ៥ ដងកើតនៃការកើតជំងឺបេះដូង ជាងមនុស្សដែលមិនមានបញ្ហាទាំងនេះ ។ ការអះអាងនេះ គឺតាមរយៈការស្រាវជ្រាវមួយដោយបានរកឃើញថា បញ្ហាទំពែក និង សក់ឆាប់ស្កូវមុនអាយុ គឺជាបញ្ហាគួរយកចិត្តទុកដាក់ ជាងជំងឺធាត់លើសទម្ងន់ទៅទៀត ។
បុរសវ័យក្មេងដែលមានជំងឺសរសៃឈាមបេះដូង ត្រូវបានគេរកឃើញថាមានអត្រាប្រេវ៉ាឡង់ កើតបញ្ហាសក់ឆាប់ស្កូវខ្ពស់ជាងបុរសទូទៅ គឺប្រមាណជា ៥០ ភាគរយ ចំណែកបញ្ហាទំពែកវិញ មានអត្រា ៣០ ភាគរយ បើប្រៀបធៀទៅនឹងបុរសទូទៅដែលមិនមានបញ្ហាបេះដូង ។
បើតាមការស្រាវជ្រាវនោះ លើកឡើងថា ចំពោះអ្នកជំងឺទឹកនោមផ្អែម លើសឈាម ជំងឺខ្លាញ់កកក្នុងសរសៃឈាម ការជក់បារី ការធាត់លើសទម្ងន់ វាអាចមិនមែនជាបញ្ហាធ្ងន់ធ្ងរ ជាងបញ្ហាទំពែក និង សក់ស្កូវនោះទេ ដែលបុរសមួយចំនួន គួរតែយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ៕
ប្រភព៖ Zeenews.com