មកដឹងតម្លៃស្នាក់នៅ រីសតល្បីជាងគេនៅមណ្ឌលគីរី សង់លើចង្កេះភ្នំ ទេសភាពកប់សារី
Mayura Hill Resort ជារីសតដ៏ល្បីល្បាញជាងគេប្រចាំខេត្តមណ្ឌលគីរី ព្រោះតែវាស្ថិតនៅលើចង្កេះភ្នំ ប្រកបដោយទេសភាពព្រៃព្រឹក្សាយ៉ាងស្រស់ត្រកាលនៅលើទឹកដីដ៏សែនមនោរម្យ ក្នុងខេត្តមណ្ឌលគីរី ។
ភ្ញៀវទេសចរដែលចង់សម្រាកលម្ហែកាយស្រូបយកខ្យល់អាកាសដ៏ល្អបរិសុទ្ធ និង ស្នាក់នៅក្នុងបឹងកាឡូប្រកដោយផាសុកភាពបែបព្រៃភ្នំ ពោរពេញដោយសេចក្ដីស្ងប់សុខ សុភមង្គល អាចទៅស្នាកនៅ Mayura Hill Resort បាន ។
Mayura Hill Resort មានទីតាំងស្ថិតនៅក្រុងសែនមនោរម្យតែម្ដង មានប្រវែងប្រមាណជិត ១ គីឡូម៉ែត្រពីរង្វង់មូលគោព្រៃ ។ លក្ខណៈពិសេសដែលភ្ញៀវទេសចរទទួលបានមានដូចជា មានអាងហែលទឹកដ៏ស្រស់ស្អាតកណ្ដាលព្រៃព្រឹក្សា មានផ្ដល់ជាអាហារដ៏មានឱជារសឈ្ញុយឆ្ងាញ់ តម្លៃសមរម្យ ព្រមទាំងមាន Free WiFi ទៀតផង ។
ចំណែកឯការស្នាក់នៅកាន់តែពិសេសថែមទៀតសម្រាប់ទេសចរ ។ នៅទីនេះមានជាបឹងកាឡូស្នាក់នៅស្អាតៗ សង់ដាច់ៗពីគ្នា និង បែងចែកជា ៣ ប្រភេទគឺ៖
1.Bengalow Superior អាចស្នាក់នៅបាន ២ នាក់ តម្លៃទាបបំផុត ៩៧ ដុល្លារ និង ខ្ពស់បំផុត ១២៥ ដុល្លារក្នុងមួយយប់ ។
2 Bengalow Relax អាចស្នាក់នៅបាន ២ នាក់ តម្លៃទាបបំផុត ១០៨ ដុល្លារ និង ខ្ពស់បំផុត ១៣៧ ដុល្លារក្នុងមួយយប់ ។
៣.Bengalow Family អាចស្នាក់នៅបាន ៤ នាក់ តម្លៃទាបបំផុត ១៤៧ ដុល្លារ និង ខ្ពស់បំផុត ១៧១ ដុល្លារក្នុងមួយយប់ ។
ចំពោះតម្លៃទាបបំផុត ឬ ខ្ពស់បំផុតនេះ អាស្រ័យលើការទៅសម្រាកលម្ហែកាយ ក្នុងថ្ងៃធម្មតា ឬ ថ្ងៃចុងសប្ដាហ៍ និង ថ្ងៃបុណ្យផ្សេងៗ ។ ការស្នាក់នៅគ្រប់ប្រភេទបឹងកាឡូ គឺមានបំពាក់ម៉ាស៊ីនត្រជាក់ បន្ទប់ទឹកឯកជន មានផ្ដល់ជូនគ្រឿងសម្អាង មានរានហាលអាចមើលឃើញទេសភាពព្រៃឈើដ៏ត្រកាល សួនច្បារ និង ភ្នំព័ទ្ធជុំវិញ ។ ពិសេសនោះមានផ្ដល់ជូនអាហារពេលព្រឹកដោយឥតគិតថ្លៃ ។
ខាងរីសតក៏មានសេវានាំភ្ញៀវដើរទស្សនាតំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តមណ្ឌលគីរី ប្រសិនបើភ្ញៀវត្រូវការ ដោយមានផ្ដល់ជារ៉ឺម៉កកង់បីជូនភ្ញៀវ ។ ភ្ញៀវទេសចរអាចទៅលេងកម្សាន្តនៅទឹកជ្រោះប៊ូស្រា ដោយចំណាយពេលធ្វើដំណើរមិនដល់ ៣០ នាទីផង ពិសេសបានឃើញពីជីវភាពរស់នៅបែបព្រៃភ្នំ របស់បងប្អូនជនជាតិដើមភាគតិចដូចជា ជនជាតិពូនងជាដើម ។
រីឯការធ្វើដំណើរទៅកាន់រីសតដ៏ស្រស់ស្អាតក្រៃលែងនេះ កាន់តែងាយស្រួលថែមទៀត ។ ភ្ញៀវទេសចរ គ្រាន់តែធ្វើដំណើរចេញពីរង្វង់មូលគោព្រៃ ក្នុងក្រុងសែនមនោរម្យ បន្ទាប់មកបត់ឆ្វេង ប្រមាណមួយគីឡូម៉ែត្រនឹងបានទៅដល់ទីនោះហើយ ។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទៅកាន់លេខ ០៧៧ ៩៨០ ៩៨០ ៕