ចង់ឱ្យកូនរបស់អ្នកមានឆ្អឹងរឹងមាំដែរទេ? ត្រូវឱ្យពួកគេហាត់កីឡាឱ្យបានច្រើន
ចង់ឱ្យកូនរបស់អ្នកមានឆ្អឹងរឹងមាំដែរទេ ? តាមការស្រាវជ្រាវថ្មីមួយបានអះអាងថា ការលើកទឹកចិត្តឱ្យពួកគេលេងបាល់ ឬចូលរួមក្នុងការហ្វឺកហាត់កម្លាំងកាយណាមួយអាចជួយអភិវឌ្ឍឆ្អឹងឱ្យរឹងមាំបាន ។
យោងតាមអ្នកស្រាវជ្រាវបានឱ្យដឹងថាក្មេងៗដែលមានអាយុពី ៨ ទៅ ១០ ឆ្នាំ គឺជាក្រុមដែលកំពុងស្ថិតក្នុងដំណាក់កាលលូតលាស់ឆ្អឹង និង សាច់ដុំខ្លាំងបំផុត ដូច្នេះពួកគេគួរត្រូវបានពង្រឹង និង ជំរុញឱ្យលេងកីឡាពង្រឹងសាច់ដុំ និង ចលនារាងកាយឱ្យសកម្មបន្តិច ជាពិសេសការធ្វើលំហាត់ប្រាណនៅសាលាក៏មានឥទ្ធិពលវិជ្ជមានជួយពង្រឹងកំហាប់ឆ្អឹង សាច់ដុំ និង លំនឹងចលនារបស់កុមារផងដែរ ។
លោក Peter Krustrup សាស្ត្រាចារ្យផ្នែកកីឡា និង វិទ្យាសាស្ត្រសុខាភិបាលនៃសាកលវិទ្យាល័យ University of Southern Denmark បានធ្វើការពិនិត្យតាមដានទៅលើកុមារចំនួន ២៩៥ នាក់ ក្នុងមួយឆ្នាំពេញ បានរកឃើញពីលទ្ធផលនេះ និង បានចុះផ្សាយក្នុងទស្សនាវដ្តីស្រាវជ្រាវ British Journal of Sports Medicine ៕
ដោយ៖ សុផល
(ប្រភព៖ zeenews.com)