ការប្រកួតវគ្គជម្រុះ FIFA WORLD CUP QATAR 2022 ប្រចាំតំបន់អឺរ៉ុប នៅថ្ងៃព្រហស្បតិ៍ ទី ០១ ខែមេសា ឆ្នាំ ២០២១ ខាងមុខនេះ រវាងក្រុមបាល់ទាត់ជម្រើសជាតិ អង់គ្លេស និង ក្រុមបាល់ទាត់ជម្រើសជាតិប៉ូឡូញ នេះអាចនឹងត្រូវខកចិត្តមិនខាងឡើយពីសំណាកក្រុមអ្នកស្នេហាក្រុមបាល់ទាត់ជម្រើសជាតិប៉ូឡូញ ។ មូលហេតុគឺដោយសារតែកីឡាករដែលសំខាន់បំផុតរបស់ក្រុម និង ជាប្រធានក្រុមប៉ូឡូញ Robert Lewandowski នឹងត្រូវខកខានការប្រកួតជំនួបដ៏សំខាន់មួយនេះ...
Ronaldo ទទួលបានឱកាសលេងឱ្យក្រុមជម្រើសជាតិព័រទុយហ្កាល់នៅក្នុងការប្រកួតវគ្គជម្រុះ World Cup ឆ្នាំ ២០២២ ក្នុងពូល A កាលពីថ្ងៃទី ៣០ ខែមីនា ដែល Ronaldo ជាអ្នករកគ្រាប់បាល់បាន ១ គ្រាប់ ក្រោយការប្រកួតក្រុមជម្រើសជាតិព័រទុយហ្កាល់យកឈ្នះក្រុមជម្រើសជាតិលុចសំបួរ ដោយលទ្ធិផល ៣-១ ។ ជាមួយគ្រាប់បាល់ដែលគាត់រកបាន ធ្វើឱ្យ Ronaldo បំបែកកំណត់ត្រាមួយទៀត គឺរកគ្រាប់បាល់ឱ្យក្រុមជម្រើសជាតិព័រទុយហ្កាល់បាន ១៨...
ក្រោយពីបានចំណាយពេលវេលាសឹងតែពាក់កណ្តាលជីវិតនៅ Etihad Stadium ដែលជាទឹកដីរបស់ក្លិបខ្លាំង Manchester City នៃលីគកំពូលអង់គ្លេស English Premier League ខ្សែប្រយុទ្ធ Sergio Aguero បានសម្រេចចិត្តចាកចេញពីក្លិបមួយនេះហើយ ។ ការចាកចេញទាំងអាល័យនេះ គឺដោយសារតែកីឡាកររូបនេះមានបញ្ហារបួសមួយរយៈពេលក្រោយនេះ ដែលវាស្របពេលដែលរូបគេកៀកនឹងអស់កុងត្រាជាមួយក្លិបទៅទៀត ។ ការដែលមិនអាចជួយក្រុមក្នុងរដូវកាលថ្មីនេះ បូករួមនឹងវ័យកាន់តែជ្រេ ហើយក្លិបជួបវិបត្តិហិរញ្ញវត្ថុផងទៀតនោះ បានធ្វើឱ្យកីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះ និង ក្លិបចរចាមិនត្រូវរ៉ូវគ្នាក្នុងការបន្តកុងត្រាថ្មីជាបន្ត ។...
នៅក្នុងការប្រកួតវគ្គជម្រុះ FIFA WORLD CUP QATAR 2022 ប្រចាំតំបន់អាស៊ី ប្រចាំពូល F ក្រុមបាល់ទាត់ជម្រើសជាតិជប៉ុនបានទទួលជ័យជម្នះជាបន្តក្រោយពីបានយកឈ្នះក្រុមបាល់ទាត់ជម្រើសជាតិម៉ុងហ្គោលី កាលពីយប់ថ្ងៃ អង្គារ៍ ទី ៣០ ខែមីនា ឆ្នាំ ២០២១ កន្លងទៅនេះ ។ ការយកឈ្នះនេះមិនមែនជារឿងថ្មីទេ សម្រាប់ជប៉ុនក្នុងការយកឈ្នះក្រុមក្នុងពូល F នេះ តែចំនួនគ្រាប់បាល់លើកនេះពិតជាប្លែកខ្លាំងមែនទែន ដោយក្រុមរហស្សនាម ដាវសាំម៉ូរ៉ៃខៀវមួយនេះរកបានគ្រាប់បាល់ដល់ទៅចំនួន...
នៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២១ កន្លងទៅនេះ លោក Jakub Kwiatkowski អ្នកចាត់ការក្រុមជម្រើសជាតិប៉ូឡូញ បានបង្ហាញតាមរយៈបណ្តាញសង្គមថា រកឃើញកីឡាករមានផ្ទុកជំងឺកូវីដ-១៩ បន្ថែមថ្មីចំនួន ៣ នាក់ មានខ្សែបម្រើ Grzegorz Krychowiak និង ខ្សែការពារ Kamil Piątkowski រួមទាំងរូបគាត់ដែលជាអ្នកប្រកាសផងដែរ ។ ធ្វើឱ្យក្រុមជម្រើសជាតិប៉ូឡូញមានកីឡាករផ្ទុកជំងឺកូវីដ-១៩ សរុបចំនួន...
Romelu Lukaku ខ្សែប្រយុទ្ធមាឌឌាំងរបស់ក្លិបបាល់ទាត់ Inter Milan មានតម្លៃខ្លួនជាង ១០៦ លានដុល្លារ ដែលជាតម្លៃខ្លួនថ្មីទើបនឹងចេញមុននេះបន្តិចនៅលើវេបសាយតម្លៃខ្លួនកីឡាករដ៏ល្បីបំផុតមួយ ។ តម្លៃខ្លួនថ្មីនេះ បានធ្វើឱ្យកីឡាកររូបនេះ ឡើងកប់ពពកក្លាយជាកីឡាករដែលមានតម្លៃខ្លួនថ្លៃជាងគេបំផុតរបស់លីគកំពូលអ៊ីតាលី Italy Seria A ។ ការឡើងតម្លៃខ្លួននេះ ត្រូវបានគេដឹងថាមកពីរូបគេបានជួយក្រុម Inter Milan ឱ្យឡើងកំពូលតារាង លីគកំពូលអ៊ីតាលី Italy Seria A...
កីឡាករខ្សែប្រយុទ្ធ វ័យ ១៧ ឆ្នាំ សញ្ជាតិប្រេស៊ីល Kayky da Silva Chagas របស់ឈុតយុវជនអាយុក្រោម ១៧ ឆ្នាំ នៃក្លិប Fluminense ដែលលេងនៅលីកកំពូលប្រេស៊ិល កំពុងតែទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីគេបញ្ចប់បេសកម្មជួយក្រុមនៅក្នុងរដូវកាលកន្លងទៅនេះ បានយ៉ាងល្អ ។ Kayky កំពុងទទួលបាននូវការចាប់អារម្មណ៍ខ្លាំង ដោយបានជួយឱ្យក្រុមលើកពានរង្វាន់យុវជនអាយុក្រោម ១៨ ឆ្នាំប្រេស៊ីល និង ជួយឱ្យក្រុមឈរនៅលេខ...
Liverpool កំពុងតែត្រៀមខ្លួនក្នុងការចរចាយកអតីតខ្សែប្រយុទ្ធរបស់ខ្លួន Luiz Suarez មកកាន់ទឹកដីអង់គ្លេសវិញហើយ បន្ទាប់ពីមើលឃើញថាកីឡាកររូបនេះ បានឡើងជើងខ្លាំងក្រោយពីចាកចេញពី FC Barcelona កាលពីដើមរដូវកាល ២០២១ កន្លងទៅនេះ ។ តែក្លិប Liverpool ក៏កំពុងតែត្រៀមលក់ខ្សែប្រយុទ្ធជួរមុខរបស់ខ្លួន Mohamed Salah ចេញវិញផងដែរ ដើម្បីជាការសង្គ្រោះហិរញ្ញវត្ថុក្លិបក្រោយពីកីឡាកររូបនេះហាក់ធ្វើមិនសូវបានល្អ និង មានបញ្ហារបួសញាំញីផងនោះ ។ គួរឱ្យដឹងដែរថា កីឡាករ Luis...
ឯកឧត្តមឧកញ៉ា កុក អាន ស្ថាបនិកក្លិបបាល់ទាត់ភ្នំពេញក្រោន ព្រមទាំងលោកជំទាវបានបរិច្ចាគថវិកាចំនួន ១ លានដុល្លារ ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីទិញមន្ទីរពេទ្យ «នគរទេព» ដែលនឹងប្តូរឈ្មោះមកជាមន្ទីរពេទ្យ «ហ្លួងម៉ែ» ហើយប្រែក្លាយមកជាសម្បត្តិរដ្ឋ និង បម្រើការព្យាបាលអ្នកជំងឺកូវីដ-១៩ ។ មន្ទីរពេទ្យ ដែលមានទីតាំងស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញនេះ អាចដាក់គ្រែសម្រាប់អ្នកជំងឺប្រមាណ ៥០០ គ្រែ ដោយក្នុងនោះ...
កីឡាករជម្រើសជាតិវែល Gerath Bale វ័យ ៣១ ឆ្នាំ បានប្រកាសថាខ្លួននឹងធ្វើគ្រប់បែបយ៉ាងក្នុងការយិតយោងក្រុមជម្រើសជាតិខ្លួនឱ្យឡើងទៅវគ្គចែកពូល World Cup ឱ្យបានក្នុងការប្រកួត FIFA WORLD CUP QATAR 2022 នេះ ។ ការប្តេជ្ញាចិត្តដ៏មុះមុតនាឆ្នាំនេះ គឺដោយសារតែកីឡាករស្នូលរបស់វែលរូបនេះ អាចនឹងអវត្តមាននៅឆ្នាំក្រោយ ដ្បិតអីមានវ័យកាន់តែជ្រេទៅហើយ ។ ណាមួយគេមិនដែលបានលេង World Cup ឡើយ...