គាំទ្រក្រុមណាលើកពាន! UEFA EURO 2024 ចាប់ផ្ដើមយប់នេះហើយ នេះជាប្រទេសទាំង ២៤ ដែលចូលរួមដណ្ដើមពាន
ព្រឹត្តិការណ៍កីឡាបាល់ UEFA EURO 2024 នឹងចាប់ផ្ដើមចាប់ពីថ្ងៃទី ១៤ ខែមិថុនា រហូតដល់ថ្ងៃទី ១៤ ខែកក្កដា ដែលប្រទេសអាល្លឺម៉ង់ ធ្វើជាម្ចាស់ផ្ទះនៃការប្រកួត និង មានប្រទេសដែលបានចូលរួមសរុបចំនួន ២៤ ប្រទេស។
ក្នុងនោះ ២៤ ប្រទេស ដែលបានចូលរួមគឺត្រូវបានបែងចែកជា ៦ ក្រុម ដែលមួយក្រុមមាន ៤ ប្រទេស មានដូចជា ៖
Group A: Germany, Scotland, Hungary, Switzerland
Group B: Spain, Croatia, Italy, Albania
Group C: Slovenia, Denmark, Serbia, England
Group D: Poland*, Netherlands, Austria, France
Group E: Belgium, Slovakia, Romania, Ukraine*
Group F: Türkiye, Georgia*, Portugal, Czechia
សូមបញ្ជាក់ផងដែរថា នៅយប់ឈានចូលថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២៤ នឹងមានការប្រកួតបើកឆាកវគ្គ Group Stage ចំនួន ១ គូ រួមមាន ម្ចាស់ផ្ទះអាល្លឺម៉ង់ ទល់នឹង ស្កុតលែន វេលាម៉ោង ២ យប់ និងនៅថ្ងៃទី ១៥ មានជំនួបប្រកួត ហុងគ្រី ទល់នឹង ស្វីសហ្សឺលែន ម៉ោង ៨ ល្ងាច និង អេស្បាញ ទល់នឹង ក្រូអាត ម៉ោង ១១ យប់៕