![ទិដ្ឋភាពមង្គលការ កីឡាករបាល់ទាត់ កែវ សុខសិលា កូនក្រមុំ-កំលោះស្អាតៗសមគ្នាណាស់!](https://www.popular.com.kh/wp-content/uploads/2024/03/BeBe-16-03-24-02.jpg)
កីឡាករបាល់ទាត់ កែវ សុខសិលា របស់ក្លិបព្រះវិសាខា បានកាន់ដៃភរិយាបណ្ដូលចិត្តចូលរោងការតាមប្រពៃណីនៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៤ ម្សិលមិញ ដោយមង្គលការអ្នកទាំងពីរ ប្រារព្ធឡើងអធិកអធមគួរឱ្យកត់សម្គាល់។
កូនក្រមុំរបស់អ្នកចាំទីដ៏ឆ្នើម កែវ សុខសិលា មានឈ្មោះថា ហង្ស សំអាត មានរូបសម្រស់ស្រស់សោភាមិនចាញ់អ្នកសិល្បៈនោះទេ ជាពិសេសពេលគូស្វាមីភរិយាមួយគូនេះ គ្រងសម្លៀកបំពាក់ប្រពៃណី តុបតែងដោយគ្រឿងអលង្ការនៅក្នុងថ្ងៃមង្គលជ័យ កាន់តែស្រស់ស្អាត និង ស្រស់សង្ហាសមគ្នាខ្លាំងណាស់។
មិត្តភក្ដិនៅក្នុងចង្កោមបាល់ទាត់ ក៏ដូចជាមហាជនអ្នកគាំទ្រជាច្រើន បាននាំគ្នាជូនពរដល់គូស្វាមីភរិយាថ្មីថ្មោងប្រកបដោយសុភមង្គល។ សូមទស្សនាទិដ្ឋភាពមង្គលការខាងក្រោម ៖
រូបភាព ៖ ហ្គិចស៊ែង ហ្គោលសម្អាងការ