មហាជននិយមតាមដានវិស័យកីឡាបាល់ទាត់ ជាពិសេសរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតឯកជនរបស់កីឡាបាល់ទាត់ ច្រឹង ពលរដ្ឋ ច្បាស់ជាបានដឹងមកហើយថា មកដល់ពេលនេះកីឡាករបាល់ទាត់វ័យក្មេងរូបនេះ និង ភរិយា បានសាងចំណងស្នេហ៍រយៈពេលជាង ៣ ឆ្នាំ មកហើយ។
ក្នុងនោះ លោក ច្រឹង ពលរដ្ឋ ក៏ទទួលបានចំណងដៃកូនប្រុសមួយរូបហើយ មានអាយុប្រមាណជិត ៣ ឆ្នាំហើយ ឈ្មោះថា ពលរដ្ឋ រឹទ្ធិ សាការីន។
យ៉ាងណា នៅថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៤ នេះ មហាជនអ្នកគាំទ្រវិស័យបាល់ទាត់នៅកម្ពុជា បានចូលរួមអបអរសាទរដល់កីឡាករបាល់ទាត់ ច្រឹង ពលរដ្ឋ និង ភរិយា បានឃើញមុខកូនទី ២ ហើយ ដែលជាកូនស្រី ដែលលោក ច្រឹង ពលរដ្ឋ និង ភរិយា បានដាក់ឈ្មោះកូនស្រីយ៉ាងពីរោះថា ពលរដ្ឋ អាលីយ៉ា៕