មង្គលការមួយឱ្យយុវជនមួយក្រុមដាក់ធុងបាសរាំញាក់ក្នុងពិធីហែជំនូន រងការរិះគន់ខ្លាំង (វីដេអូ)
ប៉ុន្មានថ្ងៃមកនេះ គេឃើញមានការចែកចាយវីដេអូខ្លីស្តែងពីពិធីមង្គលការមួយដែលគេមិនបានច្បាស់ពីទីតាំង បង្ហោះឡើងដោយម្ចាស់គណនីមួយមានឈ្មោះ Kong Mov កាលពីថ្ងៃទី ១៩ ខែកុម្ភៈកន្លងទៅថ្មីៗនេះ ដោយពិធីមង្គលការនោះហាក់បានធ្វើខុសឆ្គងនឹងគន្លងប្រពៃណីដ៏ផូរផង់របស់ខ្មែរពីបុរាណ គឺដាក់ធុងបាសឱ្យយុវវ័យមួយក្រុមរាំញាក់កន្ត្រាក់ដៃជើងផ្អើលពេញផ្លូវ