ច្បាស់ហើយ ! អ្នកមានអត្តសញ្ញាណបណ្ណខេត្ត បើចង់ធ្វើស្លាកលេខយានយន្តនៅភ្នំពេញ ទាល់តែមានលក្ខខណ្ឌបែបនេះ
កន្លងទៅតែងតែមានការងឿងឆ្ងល់ និង ចង់ដឹងពីសំណាក់ប្រជាពលរដ្ឋ ដែលជាម្ចាស់យានយន្តមួយចំនួន ដែលគាត់មានអត្តសញ្ញាណបណ្ណខេត្ត តែចង់បានស្លាកលេខរថយន្តភ្នំពេញ បើចង់បានបែបនេះ តើអាចធ្វើបាន ឬ ទេ? ។
ក្នុងករណីនេះ បើយោងតាមប្រកាស ២៦២ ប្រ.ក.សក.ដជគ របស់ក្រសួងសាធារណៈការ និង ដឹកជញ្ជូន ចុះថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០១៩ បានកំណត់ថា៖ ម្ចាស់រថយន្តមានអត្តសញ្ញាណបណ្ណខេត្ត ហើយចង់បានលេខភ្នំពេញ ទាល់តែម្ចាស់រថយន្តនោះ មានអាសយដ្ឋានអចិន្ត្រៃយ៍នៅរាជធានីភ្នំពេញ ។ ដូចនេះ គាត់ត្រូវយកអត្តសញ្ញាណបណ្ណរបស់គាត់ ភ្ជាប់មកជាមួយនូវសៀវភៅគ្រួសារ ឬ សៀវភៅស្នាក់នៅ ដើម្បីជាឯកសារអម ក្នុងការចុះបញ្ជីរថយន្ត ។
បញ្ជាក់៖ អត្តសញ្ញាណបណ្ណខេត្តក៏អាចទិញស្លាកលេខកម្ពុជាបានដែរ!!! ៕