ការធ្វើដំណើរកម្សាន្តទៅកាន់ទឹកដីខេត្តសៀមរាប ពិតជាមិនអាចរំលងប្រាង្គប្រាសាទបុរាណដ៏អច្ឆរិយបានឡើយ បើទៅដល់ហើយមិនបានទៅថតយកទិដ្ឋភាពពិតជារឿងគួរឱ្យសោកស្ដាយ ។ តែអ្វីដែលកាន់តែស្ដាយជាងនេះទៀត បានទៅថតដែរតែប្លង់មិនដែលថាស្អាតដូចគេយ៉ាងម៉េច ។
ក្រឡេកមកមើលនារីខ្មែរ២រូបនេះ ជាមិត្តភក្ដិស្និទស្នាលនឹងគ្នា កាន់ដៃគ្នាទៅដើរលេងតំបន់អង្គរ ហើយចេះរកនឹងស្ទីលនៃការថតរូបបានស្អាតៗ កំពុងផ្ទុះការកោតសរសើរយ៉ាងខ្លាំងលើបណ្ដាញសង្គមហ្វេសប៊ុក ។ មិនតែប៉ុណ្ណោះក្រៅតែពីស្ទីលថតស្អាតៗគ្មានទាស់ហើយនោះ ជាងថតរូបថែមទាំងជំនាញចាប់ប្លង់បានស្អាតឥតខ្ចោះ ស័ក្ដិសមជាមួយនឹងរូបសម្រស់នារីទាំងទ្វេរ ។
ដូច្នេះហើយប្រសិនបើមានបំណងចង់ទៅលេងកម្សាន្តនៅតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ កុំភ្លេចមើលស្ទីលថតរូបទាំងនេះទុកមុន កុំឱ្យលើកណាថតឃើញតែមុខមនុស្ស គ្មានឃើញទេសភាពអីសោះ ។
ចង់ដឹងស្អាតកម្រិតណានោះសូមទស្សនាកម្រងរូបភាពដូចខាងក្រោម ៖
រូបភាព៖ ស្នាមអតីត-Scar