មើលគ្នាគេហ្អក៎! បបួលគ្នាស្លៀកខោអាវខ្ជូតៗ ថតស្ទីលឡូយៗ នៅកំពតសប្បាយកប់
ជាទូទៅពេលទៅដើរលេងជាមួយមិត្តភក្តិម្តងៗ អ្វីដែលពិបាកបំផុត ហើយត្រូវគិតជាគេនោះគឺ ស្លៀកពាក់អីឱ្យស៊ីគ្នា ហើយថតរូបយ៉ាងម៉េចស្អាត ជាពិសេសសម្រាប់ស្រីៗ ។
បើមានបញ្ហានេះ សាកមើលស្ទាយលេងខ្លួន ហើយថតរូបបែបសាមញ្ញៗ ខ្ជូតៗ ចម្រុះពណ៌ដូចមួយក្រុមនេះម្តងមើល ប្រាកដជាស្អាតអត់ទាស់ ។
អមដោយទេសភាពធម្មជាតិនៃថ្ងៃរៀបលិចចាំងមកប៉ះ មាត់ព្រែកកំពត ជាមួយនឹងស្ពានឈើនៅប្របមាត់ច្រាំង ព្រមទាំងស្ទាយប្លែកៗ បែបស្រស់ស្រាយរបស់ កញ្ញាៗទាំងអស់ បានធ្វើឱ្យសម្រស់ពួកគេកាន់តែប្លែកមួយកម្រិតទៀត ៕
តោះមកមើលរូបភាពទាំងអស់គ្នា៖