អ្នកវិទ្យាសាស្រ្តបានសិក្សារកឃើញថា ការដែរទុកឱ្យភាពឈឺចាប់ កើតទុក ធុញថប់ ស្រ្តេសជាដើមមានរយៈពេលយូរពេក វាអាចបណ្តាលឱ្យបេះដូងរបស់អ្នកមានការប៉ះទង្គិច ហើយទៅជាប្រែរូបរាងតូច ។
ការដែលបង្កឱ្យមនុស្សទៅជាបែបនេះ ភាគច្រើនគឺការដែលគេកើតទុក្ខ ស្មុគស្មាញ នៅពេលមានសមាជិកគ្រួសារទទួលមរណភាព សត្វចញ្ចឹមស្លាប់ បាត់បង់ការងារ និង បាត់បង់ស្នេហាជាដើម ។ មួយវិញទៀតអាការជំងឺកើតឡើងច្រើនចំពោះស្រ្តី ច្រើនជាងបុរសយោងទៅតាមករណីជាច្រើនដែលមន្ទីរពេទ្យទទួលបាន ។
ជាក់ស្តែងអ្នកស្រាវជ្រាវជនជាតិកាណាដា បានទទួលរបាយការណ៍ស្តីពីករណីបេះដូងប៉ះទង្គិចចំពោះស្រ្តីវ័យ ៦៣ ឆ្នាំមួយរូបដែលបានទៅរកការព្យាបាលជំងឺមហារីកផ្លូវដង្ហើមរបស់ខ្លួន ។ ក្រៅពីនោះក៏មានមនុស្សជាច្រើនបានទទួលរងការរួមតូចនៃបេះដូងនេះដោយមិនដឹងខ្លួនមុនពេលពួកគេបានទៅពិនិត្យសុខភាពពីជំងឺផ្សេងៗ ដូចជាមហារីក សួត និង រលាកក្រពះជាដើម ។
នៅពេលដែលអ្នកជំងឺមានបញ្ហាបេះដូងនេះ ពួកគេនឹងមានអាការដូចជាចុះទន់ខ្សោយ ឈឺចាប់នៅផ្លូវដង្ហើម និង ដកដង្ហើមបានខ្លីៗផងដែរ ។ ស្ថានភាពនោះគឺមិនសូវធ្ងន់ធ្ងរនោះទេ តែអ្វីដែលសំខាន់គឺវាអាចបង្កទៅជាការគាំងបេះដូងដោយសារ តែការបង្កើនអរម៉ូនម្យ៉ាងយ៉ាងខ្លាំងក្លា ក្នុងកំឡុងពេលស្រ្តេស ៕