កាលពីពេលថ្មីៗនេះក្រុមហ៊ុនហ្គេម Mobile Legend Bang Bang បានបង្ហាញការគាំទ្ររបស់ខ្លួនទៅកាន់ម្ចាស់ជើងឯកប្រដាល់ពិភពលោក លោក Manny Pacquiao ហើយបានតែងតាំងលោកជាឯកអគ្គរដ្ឋទូតហ្គេម Mobile Legend ប្រចាំប្រទេសហ្វីលីពីន។ យោងតាមសេចក្ដីថ្លែងការណ៍របស់ប្រធានគ្រប់គ្រងទីផ្សារ MLBB លោក William Mei បានឲ្យដឹងថាភាពជាដៃគូរនេះមានរយៈពេលជាងមួយឆ្នាំមកហើយ ហើយលោកបានបញ្ជាក់ផងដែរថា ដូចទៅនឹង កីឡាប្រដាល់ដែរ ព្រោះកីឡាអេឡិចត្រូនិច ទាមទារឲ្យយើងមានជំនាញ ការតាំងចិត្តខ្ពស់ និងការប្រឹងប្រែងខាងរាងកាយ...
នៅរសៀលថ្ងៃទី ២៥ ខែវិច្ឆិកានេះ មជ្ឈមណ្ឌលសេវាកម្មជួសជុលទូរសព្ទ OPPO បានរៀបចំកម្មវិធីទទួលពានរង្វាន់ ដែលមានឈ្មោះថា “មជ្ឈមណ្ឌលសេវាកម្មជួសជុលទូរសព្ទ ដែលមានសាខាច្រើនជាងគេក្នុងប្រទេសកម្ពុជាប្រចាំឆ្នាំ ២០២០” ។ កម្មវិធីពិសេសនេះ ធ្វើឡើងនៅឯមជ្ឈមណ្ឌលសេវាកម្ម OPPO (OPPO Service Center) ដែលមានទីតាំងនៅតាមបណ្តោយវិថីព្រះមុន្នីវង្ស (ទល់មុខវត្តកោះ)។ នៅកម្មវិធីនោះផងដែរ ក៏មានការអញ្ជើញចូលរួមពីពិធីករលោក ជា វណ្ណារិទ្ធ និងតំណាងក្រុមហ៊ុន Cambo Report...
រៀងរាល់ពេលល្ងាចៗ និងពេលយប់សង្កេតឃើញថាមានការពេញនិយមខ្លាំងមែនទែនពីការ Live Stream លេងហ្គេមពីមិត្តៗយុវវ័យ ពិសេសកំពូលអ្នកលេងហ្គេមអាជីពដ៏ស្ទាត់ជំនាញ ឬហៅថា Gamers ។ ក្នុងនោះក៏សង្កេតឃើញពួកគាត់បានជ្រើសរើសទូរស័ព្ទម៉ូដែលផ្សេងៗដើម្បីជាលេងហ្គេមផងដែរ។ សម្រាប់អ្នកលេងហ្គេមជំនាញៗ និងល្បីៗនៅក្នុងប្រទេសកម្ពុជាមានជាច្រើនរូបដូចជា៖ Paragon, Mengly, Harada Miki, Kelvin MK, Lee Official Gaming, KaKa 42, KBeeZ, Sento ជាដើម។...
នៅក្នុងកម្មវិធី 11.11 កាលពីកន្លងទៅនេះ realme បានទទួលបានលទ្ធផលយ៉ាងល្អប្រសើរនៅទួទាំងពិភពលោក ។ realme បានផ្តោតទៅលើទីផ្សារពិភពលោកចាប់តាំងពីពេលបង្កើតឡើងមក រហូតមកដល់បច្ចុប្បន្ននេះ realme បានចូលទៅក្នុង 61 ប្រទេសជុំវិញពិភពលោក រួមមានប្រទេសចិន អឺរ៉ុប ឥណ្ឌា អាស៊ីអាគ្នេយ៍ និង អាស៊ីខាងត្បូង រុស្ស៊ី និង អាហ្វ្រិកមជ្ឈិមបូព៌ាជាដើម ។ realme ចាប់ផ្តើមពីទីផ្សារតូចថ្មីមួយ ក្លាយជាចំណែកទីផ្សារធំមួយដែលនឹងកំពុងតែបន្តរៀបចំ...
ក្រុមអ្នកស្រាវជ្រាវជប៉ុនមួយក្រុមនៅមហាវិទ្យាល័យ Gifu បានធ្វើការច្នៃបង្កើតដៃរ៉ូបូតមួយហៅឈ្មោះថា «My Girlfriend in Walk» ដើម្បីឲ្យអ្នកប្រើប្រាស់ អាចទទួលបានបទពិសោធនៃការដើរកាន់ដៃគូស្នេហ៍យ៉ាងរ៉ូមេនទិច នេះបើតាមការចេញផ្សាយរបស់ Gizmodo ។ ក្រុមអ្នកស្រាវជ្រាវនៅជប៉ុនមួយក្រុមនេះ បានកើតគំនិតច្នៃប្រឌិតដៃរ៉ូបូតនេះឡើង ដែលផ្សំចេញពីសាច់ជែលទន់ ងាយបត់បែន ប្រៀបដូចសាច់ដៃមនុស្សពិតៗ ។ ធាតុផ្សំពិសេសនៃរ៉ូបូតដៃមួយនេះ រួមមាន ម្រាមដៃ គឺអាចស្ទង់សម្ពាធ ហើយនឹងធ្វើការច្របាច់ដៃត្រឡប់វិញ នៅពេលអ្នកប្រើប្រាស់ចាប់កាន់ដៃរបស់វា ។ បន្ថែមពីនេះ...
នៅព្រឹកថ្ងៃទី ១១ ខែវិច្ឆិកា កន្លងទៅនេះ ពិធីបិទកម្មវិធី «គ្រាប់ពូជដើម្បអនាគត» ឆ្នាំ២០២០ ត្រូវបានប្រារព្ធឡើងតាមប្រព័ន្ធអ៊ិនធើណេត ដោយមានវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា, ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋចិនប្រចាំនៅកម្ពុជា, ឯកឧត្តម សុខ សប្បាយណា អនុរដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជននិងកីឡា, លោក សុវណ្ណ យ៉ាវ នាយកប្រតិបត្តិនៃក្រុមហ៊ុន...
នៅថ្ងៃទី 10 ខែវិច្ឆិកា realme ដែលជាម៉ាកពេញនិយមផ្នែកបច្ចេកវិទ្យាបានដាក់ប្រកាសជាផ្លូវការនូវ realme C15 ម៉ូឌែលដំបូងដែលមានថាមពលថ្ម 6000mAh និងការសាកលឿន 18 W ដែលមានតម្លៃ 169 ដុល្លារ និង ជាជម្រើសដ៏ល្អសម្រាប់អតិថជនស្មាតហ្វូនលំដាប់ថវិកា ។ ស្របពេលនេះ realme ថែមទាំងនាំមកនូវនាឡិការឆ្លាតវៃ realme Watch S ដែលមានតម្លៃ 99...
សាកល្បងស្វែងរក (Search) #GatesofHeaven នៅលើបណ្តាញសង្គម Instagram អ្នកនឹងបានឃើញរូបថតច្រើនជាង ១៥ ០០០ សន្លឹក ដែលបង្ហាញស្ទីលថតស្រដៀងៗគ្នា គឺឈរនៅចំកណ្តាលក្លោងទ្វារថ្មដ៏ធំមួយនៅកោះបាលី ហើយមានឆ្លុះចេញស្រមោល ដូចចាំងពីទឹកបឹងដ៏ថ្លាមួយអីចឹង ។ ទីកន្លែងថតរូបដ៏ពេញនិយម ដែលគេហៅថា “Gates of Heaven” នោះ ស្ថិតនៅក្នុងបរិវេណប្រាសាទហិណ្ឌូ Pura Lempuyang Luhur លើកោះបាលី នៃប្រទេសឥណ្ឌូនេស៊ី...
ភ្នំពេញ៖ កាលពីថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ ២០២០ ក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខ OPPO ដែលទទួលបានចំណាត់ថ្នាក់លេខ ១ នៅអាស៊ីអាគ្នេយ៍កាលពីត្រីមាសទី ២ ឆ្នាំ២០២០ និង លេខ ១ នៅកម្ពុជាកាលពីត្រីមាសទី ៣ ឆ្នាំ ២០១៩ បានរៀបចំកម្មវិធីមួយដែលមានឈ្មោះថា OPPO Service Month Event នៅឯមជ្ឈមណ្ឌលសេវាកម្ម...
យោងតាមស្ថាប័ន Counterpoint ដែលបានបង្ហាញនូវរបាយការណ៍ការលក់ស្មាតហ្វូនក្នុងទីផ្សារសកលសម្រាប់ត្រីមាសទី៣នៃឆ្នាំ២០២០ដែលបានបង្ហាញថា ដែលចំនួនលក់របស់ realme ក្នុងទីផ្សារសកលមានចំនួនរហូតដល់ជាង 50 លានគ្រឿង ដោយគ្រាន់តែត្រឹមរយៈពេល 9ត្រីមាសតែប៉ុណ្ណោះ (2018 Q3-2020 Q3) ក៏បានក្លាយជាម៉ាកស្មាតហ្វូន ដែលមានចំនួនលក់កើនឡើងលឿន ជាងគេក្នុងពិភពលោក ។ នៅក្នុងត្រីមាសទី ៣ ឆ្នាំ ២០២០ ចំនួនលក់មានចំនួន ១៤ លាន ៨០ មុឺនគ្រឿង...