តោះ! មកអានរឿងខ្លី «បំណងប្រាថ្នាក្លាយជាគ្រូបង្រៀនរបស់ខ្ញុំ» សាច់រឿងពិតរបស់ហ្វេន OPPO Reno ដែលនាំឲ្យក្តីសម្រេចក្លាយជាការពិត
ពាក្យថា «ជីវិត» គឺត្រូវឆ្លងកាត់គ្រប់រឿងរ៉ាវដែលកើតឡើងឥតឈប់ឈរ កាលណាអ្នកមិនតស៊ូ អ្នកមិនរឹងមាំ មិនអត់ធ្មត់ នោះអ្នកនឹងមិនស្គាល់ពាក្យថាជោគជ័យឡើយ ហើយត្រូវចងចាំថាពាក្យថាជីវិតមិនមែនជាពាក្យងាយស្រួលឡើយ នៅលើលោកនេះពុំមាននរណាកើតមកមានក្តីសុខគ្រប់ពេលនោះទេ ពេលខ្លះជួបទុក្ខច្រើនជាងសុខជាមួយបញ្ហារៀងៗខ្លួន