realme C53 ដែលជាស្មាតហ្វូនផ្លាស់ប្តូរមុខមាត់ថ្មីនៃស្មាតហ្វូនកម្រិតថវិកា នឹងភ្ជាប់មកជាមួយការសាកថ្មលឿន 33W អង្គផ្ទុកទិន្នន័យ 128GB និង Mini Capsule
realme ជាប្រេនស្មាតហ្វូនដែលរីកលូតលាស់លឿនបំផុតរបស់ពិភពលោក បានបញ្ជាក់អំពីគម្រោងក្នុងការប្រកាសជាផ្លូវការនូវ realme C53 នៅថ្ងៃទី ២៧ ខែមិថុនា។ ថ្ងៃនេះ realme បង្ហាញពីលក្ខណៈពិសេសជាច្រើនអំពី C53។ ក្នុងនាមជាសមាជិកថ្មីនៃ realme C Series C53 មានគោលដៅក្លាយជាអ្នកផ្លាស់ប្តូរហ្គេម ដើម្បីធ្វើឲ្យរង្គើដល់ទីផ្សារស្មាតហ្វូនកម្រិតដំបូង។ បន្ទាប់ពីការអាប់ដេតយុទ្ធសាស្ត្រស៊េរី C ដែលបានប្រកាសកាលពីដើមឆ្នាំនេះ C53 ផ្តល់នូវលក្ខណៈពិសេសបី ក្នុងកម្រិតតម្លៃនេះជាមួយនឹងកម្លាំងសាកថ្មលឿន 33W SUPERVOOC, ទំហំផ្ទុកធំ 128GB, និង តួខ្លួនស្តើងបំផុត 7.49mm។
C53 ផ្តល់នូវមុខងារផ្លាស់ប្តូរមុខងារថ្មីសម្រាប់ស្មាតហ្វូនកម្រិតថវិកាជាមួយនឹងការសាកថ្មលឿន 33W SUPERVOOC។ បើប្រៀបធៀបទៅនឹងការសាកថ្ម 10W របស់ C33, C53 បានបង្កើនល្បឿនសាករបស់វារហូតដល់ 100% បើប្រៀបធៀបនឹងជំនាន់មុន។
realme C53 បំពាក់ RAM ទំហំធំជាងគេរហូតដល់ 12GB និង អង្គផ្ទុកទិន្នន័យ 128GB ក្នុងកម្រិតតម្លៃនេះ ។ លើសពីនេះ C53 គាំទ្រស៊ីមកាត Nano 2 និង កាត MicroSD 1 ក្នុងពេលតែមួយ ដែលអាចពង្រីកទំហំផ្ទុកបន្ថែមរហូតដល់ 2TB ។
តាមរយៈការធ្វើឱ្យប្រសើរឡើងជាបន្តបន្ទាប់នូវរចនាសម្ព័ន្ធខាងក្នុងរបស់វា realme C53 ទទួលបានតួខ្លួនស្តើងបំផុត 7.49mm នៅក្នុងកម្រិតតម្លៃនេះ និង នៅក្នុងស្មាតហ្វូនស៊េរី C ។ ជាមួយនឹងការរចនាមុំជ្រុងរបស់វា C53 ផ្តល់នូវការចាប់កាន់ប្រកបដោយផាសុកភាព និង អារម្មណ៍ដ៏ល្អនៅក្នុងដៃ។
ហើយជាថ្មីម្តងទៀត បន្ទាប់ពី realme C55, C53 នឹងក្លាយជាស្មាតហ្វូន realme ទីពីរ ដែលបំពាក់ «Mini Capsule» ដំបូងបង្អស់របស់ Android ។ នៅពេលនេះ C53 អាចបង្ហាញស្ថានភាពថ្ម ហើយអ្នកប្រើប្រាស់នៅពេលក្រោយនឹងអាចទទួលបានបទពិសោធន៍ខ មុខងារពីរផ្សេងទៀតនៃការប្រើប្រាស់ទិន្នន័យ និងស្ថិតិជំហានតាមរយៈការអាប់ដេត OTA ។ ក្នុងនាមជាអ្នកផ្លាស់ប្តូរមុខមាត់ថ្មីនៃស្មាតហ្វូនកម្រិតថវិកា realme C53 មានគោលបំណងផ្តល់នូវលក្ខណៈពិសេសឈានមុខគេ ដើម្បីអ្នកប្រើប្រាស់ទទួលយកបទពិសោធ ទៅកាន់កម្រិតបន្ទាប់ និង ធ្វើឲ្យរង្គើដល់ទីផ្សារស្មាតហ្វូនកម្រិតថវិកាចូលទាំងមូល។
កុំភ្លេចតាមដានការផ្សាយផ្ទាល់នូវការប្រកាសជាផ្លូវការនៅលើទំព័រល Facebook ផ្លូវការរបស់ realme ប្រចាំប្រទេសកម្ពុជា។ ថាតើ realme C53 មានចំណុចពិសេសអ្វីបន្ថែមថែមទៀត ព្រមទាំងតម្លៃដែលអ្នកទាំងអស់គ្នានឹកស្មានមិនដល់៕