គ្រាន់តែមនុស្សម្នាក់បដិសេធយើង មិនទទួលយកក្ដីស្រឡាញ់ពីយើង ហេតុអ្វីបានជាយើងគិតថា ខ្លួនឯងជាមនុស្សគ្មានតម្លៃ គ្មានអ្នកណាត្រូវការ? ការពិតយើងគ្រាន់តែគិតខ្លួនឯង យល់ឃើញខ្លួនឯង នៅពេលបរាជ័យក្នុងទំនាក់ទំនងស្នេហាមួយ យើងក៏គិតថា ខ្លួនឯងអន់ គ្មានតម្លៃអ្វី ដែលអាចយកបេះដូងម្នាក់នោះបាន ។ ប្រសិនបើយើងពិតជាមនុស្សល្អ មាននិស្ស័យល្អ មានចំណេះដឹង មានការងារល្អក្នុងជីវិត ជាមនុស្សល្អក្នុងសង្គម នោះយើងជាមនុស្សដែលរស់នៅមានតម្លៃបំផុត ។ កុំបោះបង់ខ្លួនឯង កុំបិទផ្លូវខ្លួនឯង កុំផ្ដេកផ្ដួល ធ្វើបាបផ្លូវចិត្តខ្លួនឯងតទៅទៀត ព្រោះតែមនុស្សម្នាក់ដែលគេមិនបានស្រឡាញ់យើង...
ក្រោយរៀនចប់ មានការងារតំណែងល្អមួយ ប្រាក់ខែសមរម្យ ឬ អាចនិយាយបានថា លើសពី ៥០០ ដុល្លារ បុរសៗមួយចំនួនត្រូវបានគ្រួសារ ឬ បុគ្គលខ្លួនឯងផ្ទាល់គិតគូររឿងយកភរិយាបាត់ទៅហើយ ។ តទៅនេះគ្រាន់តែជាគំនិតមួយជ្រុង ដែលចែករំលែកដោយលោកសាស្ត្រាចារ្យ ហេង ដារារិទ្ធិ បង្រៀននៅសាកលវិទ្យាល័យឯកជនមូយ សម្រេចចិត្តរៀបការនៅវ័យជាង ៣០ ឆ្នាំ ។ លោកបាន ប្រើវិធី ៣ យ៉ាងក្នុងវ័យជាង ២០...
ជាធម្មតាគ្រួសារមួយបើសិនជាចង់មានសុភមង្គលទៅបាន លុះណាតែសមាជិកក្នុងគ្រួសារម្នាក់ៗ ចេះអធ្យាស្រ័យ និង ផ្តល់ក្តីស្រឡាញ់ឱ្យគ្នាទៅវិញទៅមក ។ មិនខុសអ្វីពីរូបភាពដែលបានបង្ហាញនេះទេ ទោះថាត្រឹមតែជារូបភាពបែបតុក្កតាក្តី ប៉ុន្តែវាបានបង្ហាញឱ្យឃើញយ៉ាងបរិបូរពីសុភមង្គលក្នុងគ្រួសារមួយ ដែលមានឪពុកម្តាយ និង កូនប្រុសស្រី ។ ការរស់នៅដេលចេះយោគយល់ និង ផ្តល់ភាពកក់ក្តៅឱ្យគ្នានោះគឺជាការចាំបាច់បំផុត ដែលសមាជិកក្នុងគ្រួសារម្នាក់ត្រូវតែមាន ។ អ្វីដែលយើងចង់លើកបង្ហាញនាពេលនេះគឺគន្លឺះខ្លះៗ ដែលអាចធ្វើឱ្យគ្រួសារលោកអ្នកមានសុភមង្គលទៅបាន តាមរយៈរូបភាពបែបតុក្កតានេះ ដែលស្របពេលនឹងពិធីបុណ្យនៃសេចក្តីស្រឡាញ់ចូលជិតមកដល់ ។ តោះទៅទស្សនារូបភាពប៉ុន្មានសន្លឹកដែលបង្ហាញពីសុភមង្គលក្នុងគ្រួសារដូចខាងក្រោមទាំងអស់គ្នា ៖ ដោយ៖...
មនុស្សរាប់លាននាក់នៅទូទាំងពិភពលោក ហេតុអ្វីបានជាមនុស្ស២នាក់បានជួបគ្នា បានស្គាល់គ្នា ហើយក្លាយជាគូស្នេហ៍នឹងគ្នា? វាមិនមែនជារឿងចៃដន្យ មិនមែនជាអព្ហូតហេតុ តែជានិស្ស័យដែលមនុស្ស២ នាក់ធ្លាប់ជាអ្នកដទៃសុទ្ធសាធស្រាប់មិនអាចរស់ខ្វះគ្នាបាន។ គូស្នេហ៍ខ្លះស្រឡាញ់គ្នា តែមិនព្រមធ្វើតាមបេះដូងខ្លួនឯង ស្រឡាញ់គ្នាតែចូលចិត្តយកចិត្តអ្នកដទៃមកគិត ចូលចិត្តយកសម្ដីគេ មកស្ដាប់ ស្រឡាញ់គ្នាតែតែងយករឿងរ៉ាវស្ទើរតែគ្រប់បែបយ៉ាងមកលាយឡំ រហូតរកក្ដីសុខឱ្យខ្លួនឯង មិនបាន។ តើមនុស្ស២នាក់ស្រឡាញ់គ្នា មានអត្ថន័យនៅត្រង់ណា? ត្រង់ថា ខ្លាចខ្មាសអ្នកដទៃពេលបែកគ្នាទៅ ? ស្រឡាញ់មនុស្សម្នាក់គឺកើតចេញពីចេញពីបេះដូង កើតចេញពីមនោសញ្ចេតនាដ៏ជ្រាលជ្រៅ ។ ពេលវេលានៅក្នុងដំណាក់កាលជាជីវិតគូនេះ...
ជាមិត្តល្អ ជាអ្នកផ្ដល់កម្លាំងចិត្តឱ្យគេ នៅក្បែរគេគ្រប់បញ្ហា ជាពាក្យដែលយើងតែងនិយាយប្រាប់គេទាំងបេះដូង ទាំងអារម្មណ៍យើង មិនដែលចាត់ទុកអ្នកជាមិត្ត ហើយតែងក្បត់អារម្មណ៍ខ្លួនឯងព្រោះ មិនចង់បាត់បង់។ ស្រឡាញ់តែមិនអាចសារភាព ស្រឡាញ់តែមិនអាចស្រឡាញ់ ព្រោះដឹងច្បាស់ពីចិត្តគេ ថាចាត់ទុកយើងគ្រាន់តែជាមិត្តល្អរបស់គេ ។ ព្រោះមិនចង់ឱ្យគេអស់សង្ឃឹម ព្រោះមិនចង់ឱ្យគេ មើលមុខយើងមិនត្រង់ ទើបតែងព្យាយាមមិនបង្ហាញអារម្មណ៍ដែលខ្លួនមានទៅលើគេ ។ គ្រប់ពេលដែលគេស្និទ្ធស្នាលនឹងអ្នកផ្សេង រីករាយជាមួយអ្នកផ្សេងដោយគ្មានយើង អារម្មណ៍ឈឺចាប់ មួយស្រាប់តែកើតឡើងមួយរំពេច ។ វាគឺជាអារម្មណ៍ដែលកើតចេញពីក្ដីប្រចណ្ឌ ពីក្ដីស្រឡាញ់ដែល...
ស្រឡាញ់មនុស្សម្នាក់ពិតជាគ្មានលក្ខខណ្ឌ ហើយការដែលស្រឡាញ់មនុស្សម្នាក់ក៏គ្មានហេតុផល ។ ពេលខ្លះ ស្រឡាញ់មនុស្សម្នាក់ខ្លាំងពេក អ្នកនឹងប្រាប់ខ្លួនឯងថា ទោះមិនបានគេជាគូស្នេហ៍ បានត្រឹមឃើញស្នាមញញឹម បានត្រឹមនៅក្បែរគេក៏អ្នករីករាយនឹងទទួលយក ។ ទាំងនេះវាគ្រាន់តែជាការកុហក ការលួងលោមចិត្តខ្លួនឯង ដើម្បីលើកទឹកចិត្តឱ្យខ្លួនឯងបន្តទៀត ព្រោះសង្ឃឹមនឹងបានការតបស្នងពីគេ នៅថ្ងៃណាមួយ ។ ស្រឡាញ់គេតែម្នាក់ឯងក៏យល់ព្រម មានក្ដីសុខតែម្នាក់ឯង ឆ្កួតតែម្នាក់ឯងក៏បាន..តែអ្នកដែលគិតបកក្រោយទេថា អ្នកអាចធ្វើបាន? ហើយអ្នកពិតជាពេញចិត្ត ហើយពិតជាមិនឈឺចាប់ពិតមែនដែរទេ ? ចម្លើយគឺអ្នកកំពុងព្យាយាមនាំខ្លួនឯងពីមនុស្សដែលមិនខ្វល់អ្វីសោះ ពីមនុស្សដែលធ្លាប់តែរីករាយ...
ស្រលាញ់គ្នាឈាន់ដល់ជីវិតអាពាហ៍ពិពាហ៍ គឺចាត់ទុកថា ស្នេហារបស់អ្នកជោគជ័យមូយជំហ៊ាន តែការរក្សាចំណងស្នេហ៍ជាប្ដីប្រពន្ធឱ្យស្រលាញ់គ្នាដល់ចាស់កោងខ្នង ជាដំណាក់កាលដែលពិបាកឆ្លងកាត់បំផុត ។ ប្ដីប្រពន្ធខ្លះ រួមរស់ជាមួយគ្នាបានមួយឆ្នាំពីរឆ្នាំ ក៏អាចលែងលះគ្នាវិញក៏មាន ។ តទៅនេះជាចំណុចសំខាន់ៗ ដែលប្ដីប្រពន្ធគួរតែមានឱ្យគ្នា ទើបអាចរក្សាជីវិតគូដល់ដង្ហើមចុងក្រោយបាន ៖ ១. ពេលវេលាផ្ដល់ឱ្យគ្នា បើម្នាក់ៗមិនចំណាយពេលញ៉ាំបាយជាមួយគ្នា ធ្វើដំណើរកម្សាន្តរួមគ្នា និង នៅក្បែរគ្នាឱ្យបានច្រើន នោះនឹងធ្វើឱ្យអារម្មណ៍ធ្លាប់ស្រលាញ់គ្នាចាប់ផ្ដើមរសាយបន្តិចៗម្ដង រហូតមានអារម្មណ៍ថា នៅម្នាក់ឯងក៏បាន ។...
មិនដឹងគួររៀបរាប់ពីចំណុចណា មិនដឹងគួរពណ៌នាការឈឺចាប់ដែលខ្ញុំមាននៅពេលនេះបែបណា..! នៅទីបំផុតយើងនៅតែមិនអាចធ្វើឱ្យគេស្រលាញ់បាន ដូចដែលគេបានប្រាប់តាំងពីដំបូងថា បេះដូងគេ មិនទទួលយកអ្នកណាឡើយ ។ សុំទោសដែលខ្ញុំក្លាហានសារភាពប្រាប់អ្នកទាំងដឹងច្បាស់ថា អ្នកនឹង បដិសេធ ហើយសុំទោសដែលខ្ញុំបានទាមទារក្ដីស្រលាញ់ពីអ្នកទាំងដឹងថា អ្នកមិនអាចផ្ដល់ឱ្យ ។ មកដល់ពេលនេះ ម៉ោងនេះ ទើបដឹងខ្លួនថា ខ្ញុំអស់ចិត្តហើយ ខ្ញុំព្រមចុះចាញ់ហើយ ខ្ញុំព្រមដើរចេញពីជីវិតអ្នកដោយអស់ចិត្តហើយ ។ អ្នកគ្មានកំហុស អ្នកមិនបានធ្វើអ្វីខុស ព្រោះអ្នកមិនដែលផ្ដល់ក្ដីសង្ឃឹមឱ្យខ្ញុំតាំងពីដើម តែអ្នកដែលខុស គឺម្នាក់នេះដែលជំនះពាក្យបដិសេធរបស់អ្នក ព្រោះនៅតែរក្សាកូនចិត្តមួយណាថា...
ស្រលាញ់មនុស្សម្នាក់ខ្លាំងពេក ពេលខ្លះទោះមិនត្រូវជាអ្វីនឹងគេឱ្យពិតប្រាកដ មិនមានឋានៈអ្វីក្នុងបេះដូងគេក៏យល់ព្រម សំខាន់បានក្លាយជាមិត្តគេ បានជជែកលេងជាមួយគេ បានឆាតជាមួយគេ គឺគ្រប់គ្រាន់ហើយ ។ ស្រលាញ់គេងប់ពេកអ្នកតែងកុហកខ្លួនឯងថា គ្រប់ទង្វើ គ្រប់ពាក្យសម្ដី គ្រប់កាយវិកា ដែលគេផ្ដល់ឱ្យអ្នក គឺជាក្ដីស្រលាញ់ចេញពីបេះដូងគេ ទាំងការពិតអ្នកបានដឹងច្បាស់ថា វាមិនមែនក្នុងន័យស្នេហាឡើយ ។ អ្នកតែងស្រមៃ តែងរំពឹងទុកថា ថ្ងៃណាមួយអ្វីដែលអ្នកបានផ្ដល់ឱ្យគេ អ្វីដែលជាចំណុចពិសេសរបស់អ្នកនឹងអាចធ្វើឱ្យរង្គុះរង្គើរបេះដូងគេ តែចុងក្រោយពេលវេលាកាន់តែយូរទៅអ្នកកាន់តែឯកា អ្នកប្រៀបដូចជាឃុំខ្លួនឯងក្នុងទីងងឹតមួយដែលមើលអ្វីមិនឃើញ មិនច្បាស់លាស់ ។ ជានិច្ចកាលអ្នកតែងបារម្ភពីគេ...
បុរសភាគច្រើនតែងគិត និង ប្រាថ្នាចង់បាននារីជាទីស្រឡាញ់របស់ខ្លួនជានារីស្រស់ស្អាត និង ពិសេសនោះគឺរាងស្លីមអក្សរ S ដោយបានមើលរំលងចំពោះនារី មានរាងម៉ាប់ៗចោល គិតថាបណ្តើរទៅណាក៏ចូលចំណោមគេមិនចុះ ពោលគឺគ្មានទេនារីម៉ាប់ក្នុងក្រសែភ្នែក ប៉ុន្តែអ្នកអាចនឹងគិតខុសក៏ថាបាន ព្រោះនារីម៉ាប់ខ្លះ ម៉ាប់តែរាងប៉ុណ្ណោះ ប៉ុន្តែចិត្តគំនិត និង ក្តីស្រឡាញ់អាចមានជ្រាលជ្រៅខ្លាំងរហូតអ្នកស្មានមិនដល់ ។ ពិតហើយ បើសិនបានជួបនារីណាដែលត្រូវចិត្តហើយ សុំកុំគិតថានារីរូបនោះមានរាងស្អាត និង មិនស្អាត (ម៉ាប់ៗ) ច្រើនពេកអី តែសូមឱ្យគិតទៅលើអត្តចរិត និង...