ចម្លើយទាំង ៤ យ៉ាងមានអត្ថន័យបំផុត ទុកឆ្លើយពេលគេសួរថា កាលណាបានរៀបការ
នៅពេលមនុស្សម្នាក់មានអាយុកាន់តែច្រើនៗទៅតែងតែត្រូវបានគេសួរថា កាលណាបានរៀបការ ? ពេលខ្លះអ្នកប្រាកដជាមានអារម្មណ៍ខ្មាសអៀនពេលត្រូវគេសួរបែបនេះ ពេលខ្លះអ្នកពិបាកនឹងតប ទោះអ្នកមានហេតុផលសមស្របណាមួយក៏ដោយ ។ មនុស្សម្នាក់ៗសុទ្ធតែមានហេតុផលរៀងៗខ្លួន រឿងសម្រេចចិត្តមានជីវិតគូ តែវាក៏មិនមែនជារឿងសប្បាយអរនឹងដើរនិយាយសធារណៈនោះដែរ បើលើកក្រោយមានអ្នកណាសួរអ្នកពីបញ្ហានេះ គួរតបដូចខាងក្រោម អាចជាហេតុផលណាមួយក្នុង ចម្លើយដែលអ្នកចង់តប ៖
១. ខ្ញុំមិនទាន់រៀបការ ព្រោះខ្ញុំមានរឿងជាច្រើនដែលមិនទាន់បានធ្វើសម្រាប់ខ្លួនឯង និង គ្រួសាររបស់ខ្ញុំ រៀបការហើយខ្ញុំអាចនឹងគ្មានឱកាសដើម្បីធ្វើរឿងទាំងនោះបំពេញន័យឱ្យជីវិតរបស់ខ្ញុំ ស្នេហាវាគ្រាន់តែចំណែកមួយនៃជីវិត តែវាមិនមែនមានន័យថា ជីវិតខ្ញុំត្រូវធ្វើអ្វីៗដើម្បីបានស្នេហាមកមុននោះទេ ។
២. ជីវិតអាពាហ៍ពិពាហ៍មិនមែនមួយថ្ងៃពីរថ្ងៃ តែពេញមួយជីវិត ខ្ញុំមិនព្រមយកអ្នកណាមកពិបាកជាមួយខ្ញុំ ទាំងខ្ញុំមិនទាន់ទាំងអាចគ្រប់គ្រងខ្លួនឯងបាននោះទេ ។ មិនមែនមានន័យថា ទាល់តែមានអ្វីៗគ្រប់យ៉ាងនោះទេ តែហោចណាស់ខ្ញុំគួរតែមានប្រាក់ខែសមរម្យមួយ មានមុខរបរតូចមួយ ដើម្បីគ្រួសារខ្ញុំ ។
៣. ហេតុផលអាយុច្រើន វាមិនមែនជាហេតុផលដែលខ្ញុំត្រូវតែរៀបការនោះទេ វាសំខាន់ត្រង់ថា ខ្ញុំអាចក្លាយជាឪពុកម្ដាយគេឬនៅ ខ្ញុំអាចមានជីវិតគ្រួសារមួយដ៏នឹងនរ ទាំងទ្រព្យធន និង គំនិត ។ ខ្ញុំនឹងមិនរៀបការហើយលែងលះគ្នាទៅវិញក្នុងរយៈពេលដ៏ខ្លីនោះទេ ខ្ញុំនឹងរៀបការជាមួយមនុស្សម្នាក់ ហើយកាន់ដៃគ្នាដល់ចាស់កោងខ្នង ព្រោះតែភាពច្បាស់លាស់នឹងជីវិតគូរបស់ខ្ញុំ ។
៤. មិនទាន់រៀបការ មិនមែនមានន័យថាជីវិតខ្ញុំមិនរីករាយឯណា ។ ខ្ញុំពេញចិត្តនឹងជីវិតមួយនេះ ខ្ញុំមានគ្រួសារដ៏កក់ក្ដៅ ខ្ញុំមានមនុស្សល្អៗជុំវិញខ្លួនជាច្រើន ។ ការរៀបការពិតជាមិនអាចជៀសផុតបានទេ ក្នុងជីវិតខ្ញុំ តែពេលនេះខ្ញុំសូមប្រើជីវិតមួយនេះជារបស់ផ្ទាល់ខ្លួនឱ្យអស់ចិត្តសិន ។ ខ្ញុំរៀបការនៅពេលណាដែលខ្ញុំច្បាស់ថា ជីវិតខ្ញុំត្រូវមានអ្នកណាមកបំពេញន័យឱ្យថែមទៀត គឺក្រោយពេលខ្ញុំប្រើជីវិតឯកជនអស់ចិត្ត ខ្ញុំមិនរៀបការទាំងខ្លួននៅចង់សប្បាយ ហ៊ឺហា ហើយឱ្យម្នាក់ទៀតដេកចាំនៅផ្ទះទេ ៕