Edit

រឿងរ៉ាវប្លែកៗ

អ្នកចាក់សាក់កំពូលសំណាង! មានប្រពន្ធ ៨ នាក់ រួមរស់ជុំគ្នាក្នុងផ្ទះតែមួយ អត់ចេះឈ្លោះគ្នា អត់ចេះដណ្តើមថ្ងៃគ្នា

បុរស​សញ្ជាតិ​ថៃ​ម្នាក់ បាន​ធ្វើ​ឱ្យ​មហាជន​ជា​ច្រើន​មាន​ការ​ចាប់​អារម្មណ៍ នៅ​ពេល​រូប​លោក និង​ ភរិយា​ទាំង ៨ នាក់ បាន​ចូលរួម​ក្នុង​កម្មវិធី​ទូរទស្សន៍​មួយ ដើម្បី​ចែក​រំលែក​អំពី​ជីវិត​អាពាហ៍ពិពាហ៍​របស់​ពួកគេ។ លោក

ប្រពន្ធបងអ្នករើស! ប្ដីកំពុងដេកលក់ស្រួល ប្រពន្ធបើកម៉ាស៊ីនថែរក្សាសម្រស់ទាំងកណ្តាលយប់ បែកភ្លើងដូចក្នុងក្លឹប

បើនិយាយនៅ​ សម្រាប់ស្រ្តីៗ ការថែរក្សាសម្រស់ពិតជាសំខាន់ណាស់ តែពេលខ្លះក៏មានពេលមិនគ្រប់គ្រាន់ ជាពិសេសគឺស្រ្តីដែលក្លាយជាម្តាយគេ និង ជាស្រ្តីមេផ្ទះ។ បើចង់ស្អាតម្តងៗ ទាល់តែឆ្លៀតទើបបាន ជាក់ស្តែងដូចជាករណីមួយនេះនៅចិន

មួយថ្ងៃដេកត្រឹមតែកន្លះម៉ោង បុរសជនជាតិជប៉ុនរូបនេះ មានសុខភាពល្អសាច់ដុំមាំទាំ គ្មានបាក់កម្លាំងអីបន្តិច

ជាធម្មតាមនុស្សម្នាក់ៗត្រូវការគេង យ៉ាងហោចណាស់ឱ្យបាន ៧ ទៅ ៨ ម៉ោងក្នុងមួយថ្ងៃ ដើម្បីឱ្យរាងកាយអាចមានកម្លាំង និងសុខភាពល្អក្នុងការប្រើប្រាស់ជីវិតប្រចាំថ្ងៃ តែសម្រាប់បុរសជនជាតិជប៉ុនរូបនេះ បានរកឃើញគន្លឹះក្នុងការដេកត្រឹមតែកន្លះម៉ោងក្នុងមួយថ្ងៃ

ចង់សងសឹកសង្សារចាស់! បុរសម្នាក់ យកឈ្មោះនាងទៅកុម្ម៉ង់អាហារថ្លៃៗ ៥០ មុខ ហើយទុកឱ្យនាងចេញលុយ

មហាជនពិតជាហួសចិត្តយ៉ាងខ្លាំង ទៅលើរឿងរ៉ាវមួយនៅប្រទេសទួកគី ដែលមានបុរសម្នាក់ ចង់សងសឹកនឹងសង្សារចាស់ លេងបន្លំឈ្មោះនាងទៅកុម្ម៉ង់អាហារជាង ៥០ មុខ ហើយទុកឱ្យនាងជាអ្នកចេញលុយដោយខ្លួនឯង។ តាមព័ត៌មានបានឱ្យដឹងថា គេបានឃើញអ្នកដឹកជញ្ជូនរាប់សិបនាក់

ម្ង៉ៃៗឃើញប្តីចុចតែទូរស័ព្ទស្មានថាមានស្រី ខំលួចឆែកមើល ឆែកចុះឡើងអត់ឃើញមានស្រី តែឃើញប្តីឈែតលួចទិញថ្នាំលេង

នារីជនជាតិម៉ាឡេស៊ីម្នាក់ បានទម្លាយរឿងរ៉ាវជីវិតរបស់នាងក្រោយពីរៀបការ ដែលស្មានថាប្តីលួចមានស្រី ព្រោះឃើញចុចទូរស័ព្ទខ្លាំងពេក តែខុសស្រឡះស្រីមិនមានតាមពិតប្តីជើងល្អលួចលេងថ្នាំញៀន។ នារីរូបនេះបានរៀបរាប់ឱ្យដឹងថា ក្រោយពីរៀបការហើយ នាងក៏សង្កេតឃើញថាប្តីចេះតែចុចទូរសព្ទញឹកញាប់ ទើបនាងក៏សម្រាប់ចិត្តលួចឆែក ព្រោះខ្លាចថាគេមានស្រី។

ហាមហើយមិនស្ដាប់! កូនក្រមុំសុខចិត្តមេម៉ាយក្រោយរៀបការទើបបានមួយថ្ងៃ ព្រោះខឹងកូនកំលោះ រុញក្បាលនាងផ្ទប់ទៅនំខេកថ្ងៃមង្គលការ

មានរឿងរ៉ាវរបស់កូនក្រមុំម្នាក់ ដែលសុខចិត្តមេម៉ាយ សុំកូនកំលោះលែងភ្លាមៗក្រោយពីរៀបការបានត្រឹមតែមួយថ្ងៃ ព្រោះតែខឹងរឿងកូនកំលោះលេងសើចជ្រុលនៅក្នុងថ្ងៃពិធី ដោយរុញមុខនាងទៅផ្ទប់នឹងនំខេកអាពាហ៍ពិពាហ៍។ នាងបានឱ្យដឹងថា នាងមិនដែលមានចិត្តចង់រៀបការនោះទេ តែខាងសង្សារជាអ្នកចង់សាងគ្រួសារ គេបានសុំនាងរៀបការ ទើបនាងក៏សម្រេចចិត្តរៀបការជាមួយ

ឆ្ងល់អត់? ពេលទៅកន្លែងណាឆ្ងាយៗ យូរអើយសែនយូរទម្រាំដល់ តែពេលមកវិញមួយភ្លែតសោះដល់បាត់ នេះអាចទាក់ទងនឹងចិត្តវិទ្យា

ប្រិយមិត្តមានធ្លាប់ឆ្ងល់ឬទេ ថាពេលយើងធ្វើដំណើរទៅកន្លែងណាមួយ ដូចជាទៅដើរលេងនៅខេត្ត ឬស្រុកកំណើតជាដើម ចេះតែមានអារម្មណ៍ថាពេលទៅយូរណាស់ទម្រាំដល់ តែពេលមកវិញដូចមួយភ្លែត។ បើនិយាយជាទូទៅ ក្នុងមួយថ្ងៃមាន ២៤ ម៉ោងស្មើគ្នា​

យីកូនម្ដាយ! ជិះម៉ូតូលើផ្លូវសុខៗមិនចង់ បែរជាហោះទៅជាប់លើដំបូងផ្ទះគេ រកផ្លូវចុះវិញអត់ឃើញ

ពិតជារឿងដែលគួរឱ្យអស់សំណើចផង និងហួសចិត្តផង ដែលកើតឡើងនៅក្នុងប្រទេសឥណ្ឌូនេស៊ី​ ដែលមានកូនសិស្សជាមិត្តភក្តិគ្នាពីរនាក់ មិនដឹងជាជិះម៉ូតូរបៀបម៉េច បែរជាទៅហោះជាប់នឹងដំបូលផ្ទះគេយ៉ាងមិនគួរឱ្យជឿ។ តាមឃ្លីបវីដេអូដែលថតបាន គេឃើញមានក្មេងស្រីពីរនាក់ កំពុងតែជាប់នៅលើម៉ូតូនៅឡើយ ដែលនៅម៉ូតូនោះឯង

ព្រឺសម្បុរ! ទិញផ្ទះចាស់អាយុ ២០ ឆ្នាំ មកកែថ្មីសម្រាប់នៅ តែនៅៗឃើញស្នាមម្រាមដៃជាប់ជញ្ជាំងយ៉ាងចម្លែក លុបហើយក៏មិនបាត់

ថ្មីៗនេះ មហាជននៅតាមបណ្តាញសង្គម កំពុងផ្ទុះការចាប់អារម្មណ៍ទៅលើរឿងផ្ទះរបស់បុរសម្នាក់ ដែលតែងតែឃើញស្នាមម្រាមដៃយ៉ាងចម្លែកជាប់នៅជញ្ជាំងយ៉ាងអាថ៌កំបាំង ឃើញហើយគួរឱ្យព្រឺសម្បុរ។ បុរសជាម្ចាស់ផ្ទះនោះបានឱ្យដឹងថា ខ្លួនទើបតែទិញផ្ទះចាស់មួយខ្នង អាយុ ២០ ឆ្នាំ

កុំជ្រួលតាមគេអី! ចង់បានសក់ស្អាត ស្ទុះវឹងទិញថ្នាំអ៊ុតសក់ត្រង់មកអ៊ុតខ្លួនឯងនៅផ្ទះតាមគេផ្សាយ មានអីកំពុងអ៊ុតៗ ១៥ នាទីក្រោយសក់ជ្រុះគួរឱ្យខ្លាច

ស្រ្តីម្នាក់ទិញថ្នាំអ៊ុតសក់ត្រង់មកអ៊ុតដោយខ្លួនឯងនៅផ្ទះ ព្រោះចង់ចំណេញមិនបាច់ទៅហាង ប៉ុន្តែលទ្ធផលទទួលបានខុសពីការរំពឹងទុកឆ្ងាយ ត្រឹមតែ ១៥ នាទី ក្បាលរបស់នាងស្ទើរតែអស់សក់។ អ្នកប្រើប្រាស់បណ្ដាញសង្គម Tiktok ម្នាក់ជនជាតិថៃ