មួយថ្ងៃដេកត្រឹមតែកន្លះម៉ោង បុរសជនជាតិជប៉ុនរូបនេះ មានសុខភាពល្អសាច់ដុំមាំទាំ គ្មានបាក់កម្លាំងអីបន្តិច
ជាធម្មតាមនុស្សម្នាក់ៗត្រូវការគេង យ៉ាងហោចណាស់ឱ្យបាន ៧ ទៅ ៨ ម៉ោងក្នុងមួយថ្ងៃ ដើម្បីឱ្យរាងកាយអាចមានកម្លាំង និងសុខភាពល្អក្នុងការប្រើប្រាស់ជីវិតប្រចាំថ្ងៃ តែសម្រាប់បុរសជនជាតិជប៉ុនរូបនេះ បានរកឃើញគន្លឹះក្នុងការដេកត្រឹមតែកន្លះម៉ោងក្នុងមួយថ្ងៃ ដោយមិនប៉ះពាល់ទៅដល់សុខភាពឡើយ។
តាមព័ត៌មានបានឱ្យដឹងថា បុរសរូបនេះ មានឈ្មោះថា Daisuke Hori មានវ័យ ៣៦ ឆ្នាំ។ ដើមឡើយ រូបគេជាមនុស្សដែលចូលចិត្តធ្វើសកម្មភាពច្រើនមុខណាស់ក្នុងមួយថ្ងៃៗ ដូច្នេះហើយទើបគិតថាពេលវេលាត្រឹម ២៤ ម៉ោង គឺពិតជាមិនគ្រប់គ្រាន់ទេសម្រាប់សកម្មភាពទាំងនោះ ហើយក៏បានព្យាយាមកាត់បន្ថយការដេករបស់ខ្លួន។
Hori បានសិក្សាយ៉ាងច្រើនទៅលើការដេក ហើយត្រឹមតែរយៈពេល ២ ខែ លោកក៏អាចកាត់បន្ថយការដេកបានមកត្រឹមតែកន្លះម៉ោងក្នុងមួយថ្ងៃ រហូតមកពេលនេះ គឺលោកធ្វើវាបានជាង ១២ ឆ្នាំហើយ ដោយមិនមានការប៉ះពាល់ណាមួយដល់សុខភាពឡើយ។
ក្នុងនោះ គន្លឹះរបស់លោក គឺការផឹកកាហ្វេអ៊ីនកន្លះម៉ោងមុនពេលហាត់ប្រាណ ឬពេលទទួលទានអាហារ លើសពីទៅទៀត លោកក៏បានយកគន្លឹះនេះ រួមជាមួយគន្លឹះថែរក្សាសុខភាពផ្លូវកាយ និងផ្លូវចិត្តផ្សេងៗ ទៅចែកចាយជាវគ្គបង្រៀនទៅដល់មនុស្សជាង ១ ៦០០ នាក់មកហើយ ដែលមានភាពជោគជ័យដល់ទៅ ៩០ ភាគរយ រហូតមកទល់ពេលនេះ លោកបើកបានសមាគមបណ្តុះបណ្តាលការដេករយៈពេលខ្លីទៀតផង។
យ៉ាងណមិញ គន្លឹះខាងលើ គ្រាន់តែជាការជឿចំពោះបុគ្គលប៉ុណ្ណោះ បើតាមការណែនាំរបស់គ្រូពេទ្យ រាងកាយរបស់មនុស្សត្រូវការសម្រាកឱ្យបានគ្រប់គ្រាន់ ហើយការសម្រាកមិនបានគ្រប់គ្រាន់ នឹងមានការប៉ះពាល់ដល់សុខភាពដោយចៀសមិនផុត៕