មណ្ឌលគីរី គឺជាគោលដៅទេសចរណ៍ដ៏សំខាន់មួយនៅក្នុងប្រទេសកម្ពុជា ព្រោះតែលក្ខណៈពិសេសមានតែមួយគ្មានពីរ គឺអាកាសធាតុដ៏ត្រជាក់គ្រប់រដូវកាល ហើយគ្របដណ្ដប់ដោយទេសភាពដ៏ត្រកាល ។ គ្នាយើងប្រហែលជាពិបាករកកន្លែងគេង និង ចង់ដឹងពីតម្លៃហើយមែនទេ ? អីចឹងសូមដឹងតម្លៃស្នាក់នៅតាមរីសតស្អាតៗជាច្រើន កន្លែងដូចខាងក្រោម ៖ ១. ផ្ទះសំណាក់ជនជាតិដើមភាគតិច Indigenous People Lodge ប្រសិនបើចង់សាកល្បងការស្នាក់នៅផ្ទះជនជាតិដើមភាគតិច សាកល្បងជីវិតរស់នៅបែបព្រៃភ្នំ ជាប្រពៃណីបងប្អូនដើមភាគតិច ផ្ទះសំណាក់ជនជាតិដើមភាគតិច Indigenous People Lodge...
តាមការព្យាករណ៍របស់ក្រសួងធនធានទឹក និង ឧតុនិយម ឱ្យដឹងថាកម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលអន្តរកាលឆ្លងពីរដូវប្រាំងដល់រដូវវស្សា ។ ជ្រលងសម្ពាធទាបបានអូសបន្លាយលើសប្រទេសកម្ពុជា ទន្ទឹមនឹងចលនាខ្យល់បានប្ដូរទិសមករកភាពវិជ្ជមានវិញ ។ កត្តានេះធ្វើឱ្យអាកាសធាតុក្នុងប្រទេសកម្ពុជាប្រែប្រួលដូចខាងក្រោម ៖ មានភ្លៀងធ្លាក់ជាបន្តបន្ទាប់ក្នុងកម្រិតខ្សោយទៅបង្គួរ ។ កន្លែងខ្លះអាចមានភ្លៀងធ្លាក់ច្រើន ។ ឯភាពរាយប៉ាយនៅមិនទាន់មានលក្ខណៈល្អប្រសើរនៅឡើយ ទន្ទឹមនោះបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ នៅតែបន្តជាការគំរាមកំហែងដដែល ។ សីតុណ្ហភាពអតិបរិមាជាមធ្យមចន្លោះពី ៣៤ ទៅ ៣៧ អង្សារសេ ។...
កាលពីពេលថ្មីៗនេះ ស្ថាប័នផ្សព្វផ្សាយទេសចរណ៍អន្តរជាតិរបស់អាល្លឺម៉ង់មួយ មានឈ្មោះថា You Discover បានជ្រើសរើសយក ក្រុងសៀមរាប ជាគោលដៅទេសចរណ៍លេខ ១ សម្រាប់ឆ្នាំ ២០១៩ នេះ ក្នុងចំណោមបណ្តាទីក្រុងទាំង ៩៣ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ មិនត្រឹមតែប៉ុណ្ណោះ រាជធានីភ្នំពេញ និង ក្រុងបាត់ដំបង ក៏ជាប់នៅក្នុងចំណោមគោលដៅទេសចរណ៍ទាំង ១៥ ផងដែរ ។ ដោយរាជធានីភ្នំពេញ ឈរនៅលំដាប់លេខ...
ប្រមុខរដ្ឋថ្មីរបស់ប្រទេសជប៉ុន អធិរាជ Naruhito បានទទួលរាជបល្ល័ងជាផ្លូវការ កាលពីថ្ងៃ ពុធ ទី ០១ ឧសភា ២០១៩ ម្សិលមិញនេះ ។ យោងតាមរបាយការណ៍ពីកាសែត Wall Street Journal អធិរាជថ្មី Naruhito នឹងប្រើរថយន្តរបស់ក្រុមហ៊ុន Toyota ដែលផលិតតែមួយគ្រឿងគត់លើលោក គឺ Toyota Century អាចបើកដំបូលបាន នៅក្នុងពិធិបរមរាជាភិសេករបស់ទ្រង់...
រយៈពេល ១១ ឆ្នាំបានកន្លងផុត ខ្សែភាពយន្តដ៏អស្ចារ្យនិយាយពីវីរបុរសជាច្រើនរបស់ Marvel Studios ត្រូវបានចាក់បញ្ចាំងជាបន្តបន្ទាប់ ហើយចុងក្រោយ ក្នុងខែមេសានេះ រឿង Avengers: Endgame ត្រូវបានចាក់បញ្ចាំងថែមទៀត ។ Avengers: Endgame ជារឿងដ៏អស្ចារ្យចុងក្រោយដែលប្រមូលផ្តុំទៅដោយកំពូលវីរបុរសជាច្រើនបង្ហាញវត្តមានរួមគ្នា ហើយពេលនេះវាកំពុងត្រូវបានចាក់ បញ្ចាំងស្ទើរទូទាំងពិភពលោក និង ទទួលបានការគាំទ្រយ៉ាងខ្លាំង ជាមួយការរកចំណូលបានកប់ក្តោងរហូត ១.២ ប៊ីលានដុល្លារ ត្រឹមចាក់បញ្ចាំងបានរយៈ ៥...
នាល្ងាចថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម ទិត ចន្ថា រដ្ឋមន្រ្តីស្តីទីក្រសួងទេសចរណ៍ រួមជាមួយឯកឧត្តម Michael Newbill ឯកអគ្គរដ្ឋទូតស្តីទីសហរដ្ឋអាមេរិកប្រចាំកម្ពុជា និងតំណាងក្រុមហ៊ុន Angkor Wildlife & Aquarium បានអញ្ជើញបើកសម្ពោធដំណើរការសាងសង់ ជលវប្បដ្ឋានត្រីទឹកសាប-ទឹកប្រៃ (អាងចិញ្ចឹមត្រី) និង ជម្រកអភិរក្សសត្វ ដោយមានការចូលរួមពីតំណាងរដ្ឋបាលខេត្តសៀមរាប ផ្នែកឯកជន និងសមាគមនានា ។...
ក្នុងថ្ងៃឈប់សម្រាករយៈពេលយូរនៅខែឧសភានេះ ប្រិយមិត្តមួយចំនួនធំប្រាកដជាមិនចង់គេងផ្ទះ ដកដង្ហើមចោលទេមែនទេ ? អ្វីដែលពិបាកនោះត្រង់ថា មានលុយហើយ មិនដឹងគួរទៅលម្ហែកាយឯណាដែលមានទេសភាពស្អាត អាចបំបាត់នៅរាលភាពធុញថប់ទាំងឡាយ ។ ថ្ងៃនេះ «ប្រជាប្រិយ» សូមបង្ហាញរីសត ៤ កន្លែង នៅ ៤ ខេត្តផ្សេងៗគ្នាដែលប្រិយមិត្តអាចសម្រាកលម្ហែកាយក្នុងរដូវនេះ វិស្សមកាលនេះ ។ តោះសូមទៅស្គាល់ទាំងអស់គ្នា ៖ ១. ភូមិបៃតង កន្លងមកប្រិយមិត្តប្រហែលជាឧស្សាហ៍ទៅងូតទឹកលេងនៅសណ្ឋាគារ...
បន្ទាប់ពីតាមដានលើស្ថានភាពធាតុអាកាសរួចមក ក្រសួងធនធានទឹកបានរកឃើញថា ឥទ្ធិពលនៃ Global Warming ពោលគឺកំដៅអតិប្បរមាមានការកើនឡើងខុសពីសព្វមួយដង គឺកំដៅក្នុងឆ្នាំ ២០១៩ ខុសពីបណ្ដាឆ្នាំមុនៗកន្លងមក ដោយកើនឡើងពី ២,០០-២,២០ អង្សាសេរ ។ ទន្ទឹមនឹងនេះកំដៅអតិបរមាមានកម្រិតខ្ពស់ស្រាប់ ធ្វើឲ្យការប៉ះទង្គិចរវាងម៉ាសត្រជាក់ និង ក្ដៅកាន់តែសកម្មថែមទៀត ដែលជាហេតុធ្វើឱ្យស្ថានភាពអាកាសធាតុមានការប្រែប្រួលឆាប់រហ័ស ដូចខាងក្រោម ៖ ១. នៅថ្ងៃទី ២៩ មេសា នេះ...
ពេលនេះដែរសម្រស់ និង រូបរាងរបស់លោក យូ ឌីស្កូ ចាប់ផ្តើមប្រែប្រួល និង ស្រស់សង្ហាឡើងវិញ ដែលឆាប់ៗខាងមុខនេះលោកត្រៀមខ្លួនវិលចូលសិល្បៈវិញ ដោយគ្រោងចាប់ដៃគូជាមួយតារាចម្រៀង ទូច ស្រីលក្ខណ៍ ដែលជាដៃគូចាស់ និង ទទួលបានការគាំទ្រពីសំណាក់មហាជនកន្លងមក ។ ក្រោយពីបានវះកាត់ប្តូរក្រលៀននៅប្រទេសឥណ្ឌាមួយរយៈមក ពេលនេះសុខភាពរបស់លោក យូ ឌីស្កូ ក៏បានប្រសើរច្រើនជាងមុន ដោយសូម្បីតែមុខមាត់ និង រូបរាងរបស់លោកក៏ស្រស់ស្រាយ និង...
ប្រិយមិត្តដែលនិយមគាំទ្រខ្សែភាពយន្តភាគថៃច្បាស់ជាស្គាល់ អែន ថងប្រាក់ស៊ុម (Anne Thongprasom) ជាក់ជាមិនខាន ដោយនាងជាតារាសម្ដែងជើងចាស់ដ៏មានប្រជាប្រិយភាពមួយរូប ហើយបើគិតមកដល់ពេលនេះ អែន ថងប្រាក់ស៊ុម មានអាយុ ៤២ ឆ្នាំហើយ តែនិយាយដល់ទីផ្សារសិល្បៈវិញ តារាថៃដួងនេះនៅតែត្រូវប៉ាន់ខ្ពស់មិនចាញ់សិល្បករពន្លកក្រោយៗនោះទេ ។ តួយ៉ាងបច្ចុប្បន្នតារាថៃ អែន ថងប្រាក់ស៊ុម កំពុងត្រូវបានផលិតកម្មមួយចំនួនបានទាក់ទងនាងឱ្យថតរឿងភាគថ្មីរបស់ពួកគេ ហើយនាងក៏កំពុងរង់ចាំមើលអត្ថបទសាច់រឿងជាមុនសិនចាំសម្រេចចិត្តតាមក្រោយ ។ ឆ្លៀតឱកាសនេះ អែន ថងប្រាក់ស៊ុម ក៏បានបង្ហើបថា...