មហាជនភ្លឹកនឹងសម្រស់របស់ តួតំណាងឲ្យព្រះនាងគោរាគទេវីឆ្នាំនេះ ឯរូបភាពនៅក្រៅកាន់តែស្រស់
ជាការពិតណាស់ ជារៀងរាល់ឆ្នាំងបងប្អូនប្រជាជនខ្មែរ តែងតែចូលរួមទស្សនាការផ្សាយកម្មវិធីទទួលទេវតាឆ្នាំថ្មី តាមរយៈការចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា (ទទក) និងការចាក់ផ្សាយបន្តតាមបណ្តាទូរទស្សន៍នានា។ ហើយនៅក្នុងនោះផងដែរ បើតាមការសង្កេតមើលទៅមើលការសម្តែងយាងចុះនៃទេពធីតាឆ្នាំថ្មីវិញ ក៏តែងតែមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកទស្សនា ។ ជាពិសេសនោះ គឺតួអង្គទេពធីតាឆ្នាំថ្មីតែម្តង ។
នៅក្នុងឆ្នាំ២០២០ ដែលនឹងត្រូវឆ្នាំជូតនេះដែរ តួអង្គដែលជាទេពធីតាតំណាងកូនរបស់កបិលមហាព្រហ្មទាំង៧អង្គ គឺស្រស់ស្អាត និងស្រស់សោភាដូចៗគ្នា ។ ប៉ុន្តែជាក់ស្តែង តួអង្គទេពធីតាឆ្នាំថ្មី ឆ្នាំជូតព្រះនាគោរាគទវី គឺពិតជាមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកទស្សនា ក៏ព្រោះតែកញ្ញាមួយរូបនេះ គឺពិតជាស្រស់ស្អាតយ៉ាងខ្លាំង ។
ជាការពិត នារីដ៏ស្រស់ស្អាត តំណាងឲ្យទេពធីតាឆ្នាំថ្មី ឆ្នាំជូតនេះ មានឈ្មោះថា គីញ វិច្ឆិកា គឺជានិស្សិតនៃសាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ ហើយអ្វីដែលសំខាន់នោះ កញ្ញាគឺជា «ធីតាឯកសង្ក្រាន្តឆ្នាំ២០២០» ដែលទទួលបានចំណាត់ថ្នាក់លេខ១ ផងដែរ ។
តោះចង់ដឹងថា សម្រស់របស់ទេពធីតាឆ្នាំជូត នៅជីវិតពិតមានសម្រស់ស្រស់ស្អាតយ៉ាងណា សូមទស្សនារូបភាពខាងក្រោម ៖