Edit

អ្នកម្ដាយ

បើឃើញកូនគេងច្រើនឬលើសម៉ោង ប្រញាប់ដាស់ភ្លាម ព្រោះអាចប្រឈមបញ្ហាដូចមនុស្សធំទាំងនេះ

ការគេងគ្រប់គ្រាន់មានសារៈសំខាន់បំផុតចំពោះសុខភាពរាងកាយ និងបញ្ញាស្មារតី។ មនុស្សមួយចំនួនតែងចំណាយពេលវេលាចុងសប្តាហ៍គេងជាច្រើនម៉ោង ដែលពួកគេជឿជាក់ថា អាចមានពេលសម្រាកបានគ្រប់គ្រាន់ រីឯមនុស្សមួយចំនួនទៀត ឧស្សាហ៍គេងច្រើនក៏ដោយសារតែទម្លាប់។ ជាទូទៅដំណេកគ្រប់គ្រាន់សម្រាប់មនុស្សម្នាក់ៗគឺចាប់ពី ៧ ទៅ

កូនៗមិនចូលចិត្តញុំាបន្លែផ្លែឈើ ម៉ាក់ៗអាចប្រើល្បិច ៨ យ៉ាងនេះ

កូនក្មេងទូទៅមិនសូវចូលចិត្តញុំាបន្លែផ្លែឈើប៉ុន្មានទេ ភាគច្រើនពួកគេមានចំណង់តែអាហារប្រភេទសាច់ឬអាហាររហ័សជាង។ ដូចបានដឹងស្រាប់ការញុំាសាច់ច្រើនអាចបង្កផលមិនល្អចំពោះសុខភាព ដូចនេះដើម្បីសុខភាពកូន និងជំរុញឱ្យកូនញុំាបន្លែផ្លែឈើទទួលយកវីតាមីន អ្នកម្តាយអាចប្រើល្បិចឬក៏វិធីសាស្ត្រក្នុងចំណោម៨ចំណុចខាងក្រោម។ ១. បង្ហាញគំរូត្រឹមត្រូវ នៅពេលកុមារចាប់ផ្តើមលូតលាស់ ពួកគេតែងរៀនពីអ្វីៗដែលនៅជុំវិញខ្លួន

ចៀសបានចៀស! ៣ ចំណុចធំៗ ស្ត្រីមិនគួរធ្វើនៅអំឡុងពេលពពោះ

នៅអំឡុងពេលពពោះ ស្ត្រីតម្រូវការថែទាំជាងធម្មតា កាលណាម្តាយមានសុខភាពល្អ កូនក្នុងផ្ទៃក៏ទទួលបានសុខភាពល្អដូចគ្នា។ ដើម្បីថែទាំសុខភាព «អ្នកម្តាយប្រជាប្រិយ» សូមណែនាំ៣ចំណុចសំខាន់ដែលស្ត្រីគប្បីចៀសវាងធ្វើនៅអំឡុងពេលពពោះ។ ១. អាហារគួរជៀសវាង គួរជៀសវាងអាហារណាដែលមានជាតិប្រៃខ្លាំង

ត្រជាក់ធ្លាក់ខ្យល់ ស្បែកកូនតូចអាចប្រឈមស្ងួត នេះជាវិធីដោះស្រាយដ៏ល្អបំផុត

មកដល់រដូវរំហើយ អាកាសធាតុចាប់ផ្តើមត្រជាក់ធ្លាក់ខ្យល់អាចធ្វើឱ្យស្បែកកូនតូចប្រែជាស្ងួត។ កាលណាស្បែកស្ងួត វាងាយប្រឈមឡើងកន្ទួលរមាស់ និងឆាប់ប្រតិកម្មជាមួយអ្វីៗនៅជុំវិញខ្លួន។ ជាសំណាងល្អ មានគន្លឹះពីរដែលអ្នកម្តាយអាចដោះស្រាយបានយ៉ាងងាយ។ ១. ការងូតទឹក អាកាសធាតុត្រជាក់

ល្បីថាទឹកមាត់ត្រចៀកកាំល្អចំពោះស្ត្រីមានផ្ទៃពោះ តស់មិនដឹងទាំងអស់គ្នា

បច្ចុប្បន្នទឹកមាត់ត្រចៀកកាំ ឬ សម្បុកត្រចៀកកាំកំពុងទទួលបានការពេញនិយមខ្លាំង ជាពិសេសអ្នកសែស្រឡាយចិនជឿជាក់ថាវាប្រៀបបានជាឱសថទិព្វដែលមានប្រយោជន៍អស្ចារ្យចំពោះសុខភាព។ តាមរយៈការសិក្សាស្រាវជ្រាវជាច្រើន ស្ត្រីមានផ្ទៃពោះដែលបរិភោគទឹកមាត់ត្រចៀកកាំ វាមិនត្រឹមតែល្អចំពោះសុខភាពខ្លួនឯងប៉ុណ្ណោះទេ តែថែមទាំងជំនួយដល់កូនក្នុងផ្ទៃផងដែរ។ អត្ថប្រយោជន៍មានដូចខាងក្រោម ៖

ពី ១ ដល់ ១០ ក្បួនបំបៅកូនដោយទឹកដោះគោដ៏ត្រឹមត្រូវ ដែលអ្នកម្តាយមានកូនដំបូងគួរតែដឹង!

អ្នកម្តាយថ្មីថ្មោងអាចគិតថា ការឱ្យកូនបៅទឹកដោះគោឆុង វាជារឿងដ៏ងាយស្រួលដោយគ្រាន់តែដាក់ម្សៅឆុងហើយដាក់បំបៅកូនជាការស្រេច។ បើគិតគូរឱ្យល្អិតល្អន់ ការបំបៅកូនដោយទឹកដោះគោមានកត្តាជាច្រើនដែលអ្នកម្តាយគួរយល់ដឹង ក្នុងនោះរាប់បញ្ចូលទាំងការប្រើប្រាស់ដប ការលាងសម្អាត ការជ្រើសរើសម្សៅឆុង វិធីឆុង ក្បួនបំបៅ

ម៉ាក់ៗត្រូវឆ្លៀត នេះជាវិធីពង្រឹងកូនឱ្យចេះធ្វើលំហាត់មេរៀនបានល្អពេលនៅផ្ទះ

ក្រៅពីបញ្ជូនកូនទៅសិក្សានៅសាលារៀន អ្នកម្តាយគ្រប់រូបគួរឆ្លៀតចំណាយពេលឆែកមើលកិច្ចការសាលារបស់កូន និងជួយបង្រៀនកូនបន្ថែមដើម្បីឱ្យពួកគេយល់មេរៀនកាន់តែច្បាស់ ក៏ដូចជាជំរុញឱ្យកូនខិតខំសិក្សាទទួលបានពិន្ទុល្អ។​ ទោះមិនជំនាញបង្រៀនដូចគ្រូនៅសាលារៀនក្តី ប៉ុន្តែម៉ាក់ៗក៏អាចបង្រៀនកូនធ្វើលំហាត់ដោយប្រើប្រាស់ចំណេះដឹងផ្ទាល់ខ្លួន បូករួមនឹងវិធីសាស្ត្រដូចខាងក្រោម ៖ បង្រៀនតាមលំនាំរបស់គ្រូ មុនពេលបង្រៀនកូនធ្វើលំហាត់

គួរបង្ការទុក! ខ្លាចវង្វេងកូនពេលដើរលេងបុណ្យអុំទូក ម៉ាក់ៗត្រូវដឹងពីរបៀបដោះស្រាយទាំងនេះ

ឆ្នាំនេះពិធីបុណ្យអុំទូកនឹងប្រារព្ធឡើងយ៉ាងអធិកអធម ដែលនេះជាឱកាសដ៏រីករាយមួយក្នុងការដើរកម្សាន្តទៅតាមកន្លែងមានកម្មវិធីនានា ជាពិសេសកន្លែងតាំងពិព័រណ៍តាមប្រជុំជន និងមាត់ទន្លេជាដើម។ កន្លែងប្រជុំទៅដោយមនុស្សកុះករ ងាយណាស់នឹងវង្វេងគ្នា បើមានកូនតូចៗដើរជាមួយទៀតនោះ ប្រាកដណាស់ ពេលបាត់ដឹងតែពិបាករកមិនខាន។ ដូចនេះ

ភ័យខ្លាចបំផុតឆ្លងទន្លេ តែបើដឹងល្បិចទាំងនេះយកកូនប៉ុន្មានទៀតក៏លែងខ្វល់

ឱ្យតែនិយាយពីការឆ្លងទន្លេ ឬ សម្រាលកូន ស្ត្រីគ្រប់រូបដឹងតែមានអារម្មណ៍ភ័យខ្លាច ជាពិសេសស្ត្រីពពោះលើកដំបូង។ អាចថាវាជារឿងធម្មជាតិទៅហើយសម្រាប់មនុស្សស្រី តែដើម្បីឱ្យការសម្រាលកូនប្រកបដោយសុវត្ថិភាព និង មិនពិបាកខ្លាំង អ្នកម្តាយអាចស្វែងយល់ពីគន្លឹះប៉ុន្មានចំណុចនេះ។

របៀបពង្រឹងប្រព័ន្ធការពារកូនៗ ដើម្បីបញ្ចៀសពីជំងឺតម្កាត់ផ្សេងៗនៅរដូវកាលនេះ

ទោះវស្សានរដូវកន្លងផុតទៅ តែអាកាសធាតុប្រែប្រួលជួនក្តៅជួនត្រជាក់នៅតែអាចធ្វើឱ្យកូនតូចងាយកើតជំងឺផ្តាសាយ គ្រុនក្តៅ និង ជំងឺឆ្លងផ្សេងៗ។ អាចថាការប្រែប្រួលអាកាសធាតុគឺជាដើមចមមួយផ្នែក ដែលធ្វើឱ្យប្រព័ន្ធរាងកាយចុះខ្សោយ។ ដើម្បីជួយជំរុញប្រព័ន្ធរាងកាយរបស់កូនឡើងវិញ អ្នកម្តាយគ្រប់រូបអាចអនុវត្តតាមវិធីងាយៗដូចខាងក្រោម៖ ១.