ពេលរុយទុំលើអាហាររបស់អ្នក អ្នកខ្លះអាចបោះបង់អាហារនោះចោលភ្លាមៗ តែអ្នកខ្លះនៅតែបរិភោគវា ធ្វើដូចគ្មានរឿងអ្វីកើតឡើង ដោយសារពួកគេគិតថា វាគ្រាន់តែជារុយមួយក្បាលតែប៉ុណ្ណោះ។ ផ្ទុយទៅវិញ សត្វល្អិតទាំងនេះអាចនាំមកនូវបញ្ហា សុខភាពជាច្រើនដល់អ្នក ណាមួយ ប្រសិនបើអ្នកយកចិត្តទុកដាក់លើបញ្ហានេះ វាអាចនឹងជួយឱ្យអ្នកជៀសផុតពីជំងឺផ្សេងៗបានផងដែរ។
ការស្រាវជ្រាវបានឱ្យដឹងថា រុយរោមអាហារដែលអ្នកទើបតែទទួលទាន មើលទៅធម្មតា តែវាបង្កបញ្ហាធំ ហើយស្មុគស្មាញជាងអ្វីដែលអ្នកកំពុងតែគិតទៅទៀត។
១. ពួករុយនោះអាចក្អួតលើអាហាររបស់អ្នក
ទាំងនេះ ជាអ្វីដែលអ្នកត្រូវដឹង រុយស៊ីចំណីដោយប៊ឺតយកជីវជាតិរាវតាមមាត់រាងបំពង់របស់វា។ ទំរង់មូលមាត់របស់ពួកវាជាមូលហេតុដែល ពួកវាត្រូវផ្លាស់ប្ដូរចំណីទៅជា សារធាតុរាវ។ ដើម្បីសម្រេចការនេះ ពួកវាដោតមាត់របស់វាទៅលើអាហារ របស់អ្នកជាមួយនឹងទឹកមាត់របស់វា ដែលទឹកមាត់នោះអាចផ្ទុកនៅសំណល់អាហារដែលវាស៊ីពីមុនមក (ឧទាហរណ៍ សាច់រលួយស្អុយ ឬក៏ អាចម៍)។
២. ពួកវាអាចផ្ទុកពងរបស់វាលើអាហារដ៏ឈ្ងុយឆ្ងាញ់របស់អ្នក
អាហារដ៏ឈ្ងុយឆ្ងាញ់ដែលអ្នកបរិភោគមិនអស់ ហើយទុកសម្រាប់ទទូលទាននៅពេលក្រោយ វាអាចជាជម្រកដ៏ល្អបំផុតសម្រាប់ពងរុយយ៉ាងច្រើន។ រាប់ម៉ោងក្រោយមក ពងទាំងនោះនឹងលូតលាស់ធំធាត់ក្លាយជារុយកូនង៉ែត (ដង្កូវ) ដែលអាចបំពុលអ្នកនឹងបាក់តេរីជាច្រើន។ ដូច្នេះ អ្នកត្រូវតែ គ្របម្ហូបអាហារ បើអ្នកបរិភោគអាហារមិនអស់ ហើយចង់ទុកពេលក្រោយ។
៣. ជើងហើយ និង ស្លាបរបស់ពួកវា អាចនាំមេរោគមួយសំបុកមកតាំងទីលើអាហាររបស់អ្នក
យើងបានដឹងហើយថាសត្វរុយទាំងនេះ ពោរពេញទៅដោយបាក់តេរីនៅខាងក្នុងខ្លួន។ ប៉ុន្តែអ្នកដឹងឬទេថា ចំនួនមីក្រុបដ៏ច្រើនលើសលុបអាចរកឃើញ នៅផ្នែកខាងក្រៅខ្លួនរបស់វា? ផ្អែកលើការសិក្សារបស់ សកលវិទ្យាល័យបច្ចេកវិទ្យាណានយ៉ាង បានលើកឡើងថា ជំហាននីមួយៗរបស់សត្វរុយ បានបន្សល់ទុកនូវផ្លូវទៅកាន់ការពង្រីកដែនរបស់មីក្រុបមួយ។ នេះមានន័យថា អ្វីៗដែលពួកវាប៉ះអាចផ្ទុកមេរោគយ៉ាងសាហាវផងដែរ ។
៤. ពូកវាអាចផ្ទុកមេរោគច្រើនជាង ៦០ ប្រភេទ
សត្វរុយ អាចដឹកនាំជំងឺយ៉ាងតិច ៦៥ ប្រភេទខុសៗគ្នាឱ្យមនុស្ស ដោយគ្រាន់តែវារឆ្លងកាត់លើគំនរសំរាម និង អាហារ។ ជំងឺទាំងនោះរួមមានដូចជា ជំងឺរាគមួល អាសន្នរោគ រោគឃ្លង់ ជាដើម។ លើសពីនេះ មិនត្រឹមតែមនុស្សទេដែលរងគ្រោះ រុយអាចនាំរោគដល់សត្វផ្សេងៗទៀតផងដែរដូចជា មាន់ ជ្រូកជាដើម៕
ប្រភព៖ Bright Side