ពេលរុយទុំលើអាហាររបស់អ្នក អ្នកខ្លះអាចបោះបង់អាហារនោះចោលភ្លាមៗ តែអ្នកខ្លះនៅតែបរិភោគវា ធ្វើដូចគ្មានរឿងអ្វីកើតឡើង ដោយសារពួកគេគិតថា វាគ្រាន់តែជារុយមួយក្បាលតែប៉ុណ្ណោះ។ ផ្ទុយទៅវិញ សត្វល្អិតទាំងនេះអាចនាំមកនូវបញ្ហា សុខភាពជាច្រើនដល់អ្នក ណាមួយ ប្រសិនបើអ្នកយកចិត្តទុកដាក់លើបញ្ហានេះ វាអាចនឹងជួយឱ្យអ្នកជៀសផុតពីជំងឺផ្សេងៗបានផងដែរ។ ការស្រាវជ្រាវបានឲ្យដឹងថា រុយរោមអាហារដែលអ្នកទើបតែទទួលទាន មើលទៅធម្មតា តែវាបង្កបញ្ហាធំ ហើយស្មុគស្មាញជាងអ្វីដែលអ្នកកំពុងតែគិតទៅទៀត។ ១.ពួករុយនោះអាចក្អួតលើអាហាររបស់អ្នក ទាំងនេះ ជាអ្វីដែលអ្នកត្រូវដឹង រុយស៊ីចំណីដោយប៊ឺតយកជីវជាតិរាវតាមមាត់រាងបំពង់របស់វា។ ទំរង់មូលមាត់របស់ពួកវាជាមូលហេតុដែល ពួកវាត្រូវផ្លាស់ប្ដូរចំណីទៅជា សារធាតុរាវ។ ដើម្បីសម្រេចការនេះ ពួកវាដោតមាត់របស់វាទៅលើអាហារ...
លោកសាស្រ្តាចារ្យ Sam Van Aken នៃសកលវិទ្យាល័យ Syracuse របស់សហរដ្ឋអាមេរិក បានបង្កាត់ដើមឈើមួយដើម ដើម្បីឱ្យមានផ្លែដល់ទៅ ៤០ ប្រភេទផ្សេងគ្នា។ សាស្រ្តាចារ្យ Sam បានបណ្តុះដើមឈើនេះ តាមការបង្កាត់ប្រភេទផ្សេងៗ ភ្ជាប់ជាមួយដើមទៅតាមមែកនីមួយៗ ដោយមុនដំបូងលោកបានធ្វើដំណើរជុំវិញទីក្រុងញូយ៉ក ដើម្បីទិញកូនឈើដែលលោកត្រូវការ ជាមួយទំហំច្បាស់លាស់ ហើយមានសមត្ថភាពអាចបង្កាត់ជាមួយគ្នាបាន ។ បន្ទាប់ពីដើមត្រូវបានបង្កាត់ ប៉ុន្មានខែក្រោយមក លោកក៏ឃើញមានដុះចេញពន្លកថ្មីៗជារឿយៗ។ រហូតដល់ រយៈពេល៥ឆ្នាំក្រោយមក...
នៅក្នុងឧស្សាហកម្មរថយន្ត ពោរពេញទៅដោយរឿងរ៉ាវគួរឱ្យចាប់អារម្មណ៍ និង ភ្ញាក់ផ្អើលជាច្រើន ដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹងឡើយពីមុនមក ។ ខាងក្រោមនេះគឺជារឿងរ៉ាវពិតទាំង ១២ ទាក់ទងនឹងរថយន្ត ដែលអ្នកគួរដឹង ទុកជាចំណេះមួយផ្នែក ។ ១) Carl Benz មិនមែនជាអ្នកបង្កើតរថយន្តឡើយ ដោយលោកបានចុះប៉ាតង់លើ “យានដំណើរការដោយម៉ាស៊ីនប្រើសាំង” ប៉ុណ្ណោះ ២) រថយន្តចំណាយពេល ៩៥% ក្នុងជីវិតរបស់ពួកវា ចត ៣) អ្នកដំណើរនៅសហរដ្ឋអាមេរិក...
មានមនុស្សជាច្រើនមានអារម្មណ៍ទទេៗខ្លួន ហើយត្រូវការភួយជាចាំបាច់ដើម្បីបានគេងលក់ជារៀងរាល់យប់ ។ ភួយបានក្លាយដូចជារបស់វេទមន្តដែលអាចជួយឱ្យយើងអាចគេងលក់បានឆាប់រហ័សជាងមុន ។ អ្នកខ្លះសូម្បីតែមេឃក្តៅស្អុះស្អាប់យ៉ាងណាក៏មិនអាចគេងខ្វះភួយបាន ។ ខាងក្រោមនេះជាមូលហេតុមួយចំនួនដែលអ្នកសិក្សាស្រាវជ្រាវបានរកឃើញថាហេតុអ្វីមនុស្សត្រូវការភួយដើម្បីគេងនៅពេលយប់៖ ១. វាគ្រប់គ្រងកម្រិតកម្តៅនៅក្នុងខ្លួនយើង ខ្លួនមនុស្សត្រូវបានបង្កើតឡើងជាមួយកម្តៅនៅក្នុងឈាម ដែលមានន័យថា ខ្លួនប្រាណរបស់យើងគ្រប់គ្រងសីតុណ្ហភាពខាងក្នុង ដែលជួយឱ្យយើងមានអារម្មណ៍កក់ក្តៅ ។ យ៉ាងណាមិញពេលយើងគេងលក់ សកម្មភាពនោះនឹងបាត់បង់ ជាហេតុធ្វើឱ្យយើងត្រូវការរបស់ជំនួយពីខាងក្រៅ ។ ២. យើងមានទម្លាប់សណ្តប់ភួយតាំងពីនៅក្មេង យើងក៏ជាអ្នកបង្កើតទម្លាប់ ដែលធ្វើឱ្យវាជះឥទ្ធិពលដូចគ្នាដល់តម្រូវការនៃការប្រើប្រាស់ភួយនេះ ។ ទោះបីជាគ្មានមូលហេតុផ្សេង តែវាបានក្លាយជាទម្លាប់របស់យើងក្នុងការប្រើប្រាស់វាតាំងពីនៅជាទារកមកហើយ...
យោងតាមរដ្ឋបាលខេត្តត្បូងឃ្មុំ ស្តីពីប្រវត្តិសាវតាខេត្តត្បូងឃ្មុំបានឱ្យដឹងថា តាមពិតទៅ ខេត្តត្បូងឃ្មុំ ពុំមែនជាឈ្មោះខេត្តថ្មីនោះទេ ឈ្មោះស្រុក ឬ ខេត្តត្បូងឃ្មុំ បានលេចឡើងដំបូងក្នុងសិលាចារឹកសម័យក្រោយអង្គរ (IMA.37) ចារនៅលើជញ្ជាំងនៃស្លាបខាងជើង រោងទងខាងកើត នៃប្រាសាទអង្គរវត្តរួចទៅហើយ ។ សិលាចារឹកនេះ ចារដោយបុរសម្នាក់ឈ្មោះជយនន្ទនៅឆ្នាំ ១៧០១ ។ ក្នុងសិលាចារឹកដដែលនេះ គឺចាររៀបរាប់ពីព្រឹត្តការណ៍ដែលព្រះរាជាបានដំឡើងបុណ្យស័ក្តិឱ្យគាត់មានងារជាស្តេចក្រាញ់ អរជូន ត្រួតត្រាដែនដីខេត្តត្បូងឃ្មុំ ។ រហូតដល់ដើមសតវត្សរ៍ទី ១៩ ឃើញមានឯកសារមួយចំនួនដូចជា...
អំពិលពែក ជាសត្វមួយដែលត្រូវបានពិភពលោក ហៅថាសត្វវេទនមន្ត ដោយសារតែការបញ្ចេញពន្លឺពណ៌លឿងភ្លឹបភ្លែតៗនៅពេលយប់របស់វា ហើយអ្នកក៏ប្រហែលជាបានចាំនូវកុមារភាពដ៏សប្បាយរីករាយរបស់អ្នកពេលឃើញពួកវាម្តងៗដែរ ។ ប៉ុន្តែអ្វីដែលគួរឱ្យសោកស្តាយនោះ គឺអ្នកវិទ្យាសាស្រ្តបានបង្ហាញថាសត្វអំពិលអំពែកនេះកំពុងតែរងគ្រោះថ្នាក់ប្រឈមនឹងការផុតពូជដោយសារតែការបាត់បង់នួវជម្រកធម្មជាតិរបស់វា ការប្រើប្រាស់ថ្នាំបំពុល និង ពន្លឺភ្លើងអគ្គីសនីផ្សេងៗ ។ ការបាត់បង់នូវជម្រកព្រៃឈើធម្មជាតិ បានបង្កឱ្យមានការបាត់បង់ផងដែរ នូវជីវិតដែលរស់នៅពឹងផ្អែកក្នុងនោះ ។ ជាមួយគ្នានោះដែរអំពិលអំពែក បានរងគ្រោះជាខ្លាំងដោយសារវាត្រូវការ ស្ថានភាពធម្មជាតិដ៏ប្រសើរបំផុតដើម្បីបំពេញនូវវដ្ដជីវិតរបស់វា ។ មួយវិញទៀត អ្វីដែលធ្វើឱ្យអ្នកស្រាវជ្រាវមានការភ្ញាក់ផ្អើលគឺ ការប្រើប្រាស់ភ្លើងនៅពេលយប់កាន់តែមានការកើនឡើងយ៉ាងខ្លាំង ហើយពន្លឺភ្លើងជម្រុះពណ៌ខ្លាំងៗដែលមានឥទ្ធិពលក្នុងវិសាលភាពធំ ជាហេតុមួយប៉ះពាល់ដល់ពពួកអំពិលអំពែកផងដែរ ។...
យោងតាមការសិក្សាស្រាវជ្រាវរបស់បណ្ឌិតប្រវត្តិសាស្រ្ត Peter Sharrock មកពីសាកលវិទ្យាល័យទីក្រុងឡុងដ៍ បានបញ្ជាក់ជាសំឡេងនៅក្នុងសារព័ត៌មាន BBC ថា កម្ពុជាគឺជាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលបានផ្តល់សេវាសុខភាពសាធារណៈដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋមុនគេ លើពិភពលោក ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី ៧ ។ បន្ថែមលើពីនេះទៀតបើយោងតាមសៀវភៅប្រវត្តិសាស្រ្តកម្ពុជានាសម័យអង្គរជាច្រើន យើងតែងបានដឹងពីកិត្យានុភាព និង មហិច្ចតាដ៏ខ្លាំងក្លារបស់ព្រះបាទជ័យវរ្ម័នទី៧ នៅក្នុងបេសកកម្មដើម្បីសេចក្តីសុខសាន្តត្រានរបស់ប្រជារាស្រ្តទ្រង់ ដោយមិនប្រកាន់វណ្ណៈ ។ ពាក្យមួយឃ្លាដែលអ្នកប្រវត្តិសាស្រ្តច្រើនលើកឡើងពីទ្រង់គឺទ្រង់មានព្រះបន្ទូលថា៖ «សុខទុក្ខរបស់ប្រជារាស្រ្ត គឺជាសុខទុក្ខរបស់ព្រះអង្គ» ។ នៅក្នុងសារព័ត៌មាន BBC លោក...
បច្ចុប្បន្នមុខរបរដំដែកធ្វើកាំបិតពូថៅភាគច្រើនស្ទើរតែបញ្ឈប់សកម្មភាពទៅហើយ ព្រោះតែមានការនាំចូលនូវប្រភេទ កាំបិតនិងឧបករណ៍ផ្សេងៗ ដែលផលិតចេញពីរោងចក្រនៅក្រៅប្រទេស វាយលុកទីផ្សារកម្ពុជាច្រើន ប៉ុន្តែសម្រាប់ជាងធ្វើកាំបិតម្នាក់ឈ្មោះ លី យូរសុះ រស់នៅ ភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង បាននិយាយថាមិនមានការប៉ះពាល់ដល់មុខរបរ ដំកាំបិត របស់គាត់ឡើយ។ ដោយសារតែផលិតផលដែលគាត់ធ្វើបែបបុរាណ តែវាមានគុណភាពល្អ ទើបប្រជាពលរដ្ឋទាំងជិតឆ្ងាយបាននាំគ្នាទៅរកទិញដល់ទីកន្លែង ធ្វើឱ្យគ្រួសារជាងដែកនេះ មានកម្លាំងចិត្ត ស្វះស្វែងរកវិធីសាស្ត្រ ក្នុងការធ្វើកាំបិតឱ្យបានលឿនមានគុណភាពល្អហើយអាចរកប្រាក់ចំណូលបានសមរម្យសម្រាប់ផ្គត់ផ្គង់គ្រួសារបាន ដោយមិនចាំបាច់ចំណាកស្រុក។ យ៉ាងណាមិញ ជាងដំដែកធ្វើកាំបិត...
នៅក្នុងសម័យនគរភ្នំ និង សម័យហ្វូណន សេដ្ឋកិច្ចកម្ពុជាក៏បានពឹងផ្អែកយ៉ាងខ្លាំងទៅលើវិស័យពាណិជ្ជម្មដែលមានកំពង់ផែ អូកែវជាទីប្រសព្វពាណិជ្ជកម្មរវាងប្រទេសឥណ្ឌា និង ចិន ។ យោងតាមសៀវភៅប្រវត្តិសាស្ត្រ កម្ពុជារវាងសៀម យួន និង អាណានិគមន៍បារាំង ដោយ សាស្រ្តាចារ្យបណ្ឌិត ឥន សុផល បានឱ្យដឹងថា ទំនិញដែលប្រទេសទាំង ៣ បានធ្វើពាណិជ្ជកម្មជាមួយគ្នា រួមមានដូចជា គ្រឿងមាស ប្រាក់ និង ភ្លុកដំរីដែលពលរដ្ឋហ្វូណនធ្វើជាគ្រឿងអល្លង្ការ...
ជឿថាមនុស្សជាច្រើនពិតជាប្រាថ្នាមិនចង់ឲ្យជួបបញ្ហាគេងមិនលក់សោះឡើយ ព្រោះវាពិតជាអាចប៉ះពាល់យ៉ាងខ្លាំងចំពោះ ផ្លូវអារម្មណ៍ សុខភាព និង ការរស់នៅប្រចាំថ្ងៃ ។ មូលហេតុគេងមិនលក់ ភាគច្រើនបណ្ដាលមកពីបញ្ហាផ្លូវចិត្ត រួមមាន កត្តាផ្ទាល់ខ្លួន គ្រួសារ និង សង្គម ។ ក្នុងនោះបញ្ហាសង្គម អាចបណ្ដាលមកពីបញ្ហាការរើសអើង ពូជសាសន៍ សម្បុរ សាសនា ភេទ ជាដើម ។ ចំណែកឯកត្តាគ្រួសារ គឺអាចបណ្ដាលមកពីការមិនចុះសម្រុងរវាងប្ដី ប្រពន្ធ...