តើជំងឺ «រលាកបំពង់-ក» គឺជាអ្វី? ជំងឺ «រលាកបំពង់-ក» គឺជាការមានអារម្មណ៍ឈឺចាប់ ក្រហាយ រមាស់ និង មានអារម្មណ៍ថាស្ងួតនៅផ្នែកខាងក្រោយនៃបំពង់ក ហើយភាគច្រើនគឺបង្កឡើងពីជំងឺផ្ដាសាយ តែម្ដង ។ លោកវេជ្ជបណ្ឌិត ម៉េង សុខសៀន ឯកទេសផ្នែករលាក សម្ផស្ស សល្យសាស្ត្រ នៅមន្ទីរពេទ្យព្រះកុសមៈ បានរៀបរាប់ពីមូលហេតុជាច្រើនដែលអាចបណ្ដាលឱ្យកើតជំងឺ «រលាកបំពង់-ក» ដែលក្នុងនោះលោកបានបែងចែកជាមូលហេតុធំៗចំនួន ៤ គឺ ទី១...
ជឿថា មនុស្សជាច្រើនពិតជាប្រាថ្នា មិនចង់ឲ្យជួបបញ្ហាគេងមិនលក់សោះឡើយ ព្រោះវាពិតជាអាចប៉ះពាល់យ៉ាងខ្លាំងចំពោះ ផ្លូវអារម្មណ៍ សុខភាព និង ការរស់នៅប្រចាំថ្ងៃ ។ ហេតុអ្វីគេងមិនលក់? ប្រសិនបើអ្នកជួបបញ្ហាគេងមិនលក់សឹងតែរាល់យប់ តើគួរដោះស្រាយដោយរបៀបណា? ដើម្បីចង់ដឹងពីដំណោះស្រាយ សូមទស្សនាវីដេអូទាំងអស់គ្នា ៕ អត្ថបទដោយ៖ Tianai
ការឡើងទម្ងន់ច្រើនតែបណ្តាលពីទម្លាប់ប្រចាំថ្ងៃដូចជា ការទទួលទានអាហារមិនបានត្រឹមត្រូវតាមពេលវេលា និង បរិមាណ ខ្វះលំហាត់ប្រាណ រួមផ្សំជាមួយទម្លាប់នៃការចូលគេងមិនទៀងទាត់ ។ ដើម្បីចង់ដឹងថា ទម្ងន់របស់យើងស្ថិតក្នុងរង្វាស់ខ្នាតមួយណា គឺត្រូវយកទម្ងន់គិតជាគីឡូក្រាម ចែកឱ្យកម្ពស់គិតជាម៉ែត្រលើកជាការេ ពេលឃើញលទ្ធផល ទើបយកមកពិនិត្យជាមួយរង្វាស់ខ្នាតនៃទម្ងន់ ដោយយោងតាមអង្គការសុខភាពពិភពលោក បានកំណត់ថា ក្រោម 18,5 គឺទម្ងន់ស្រាល 18,5-24,9 គឺទម្ងន់ធម្មតា 25 -29,9 គឺទម្ងន់ធាត់បន្តិច 30 – 34,9...
បច្ចុប្បន្នពិភពលោកទាំងមូលកំពុងព្រួយបារម្ភយ៉ាងខ្លាំងចំពោះជំងឺម្យ៉ាងដែលជាឃាតកសម្លាប់មនុស្សដោយស្ងៀមស្ងាត់បំផុត នោះគឺជំងឺធ្លាក់ទឹកចិត្ត ។ កាលពីសប្ដាហ៍មុនយើងធ្លាប់បង្ហាញឱ្យប្រិយមិត្តបានដឹងរួចមកហើយពីរោគសញ្ញានៃ ជំងឺធ្លាក់ទឹកចិត្ត ដែលអាចវិវត្តន៍កាន់តែធ្ងន់ធ្ងរឡើង ប្រសិនបើយើងមិនព្យាបាលទាន់ពេលវេលា ។ លោក កៅ សុវណ្ណតារា សាស្ត្រាចារ្យចិត្តវិទ្យានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានផ្ដល់យុទ្ធសាស្ត្រសំខាន់ៗមួយចំនួនដើម្បីជៀសវាងពីជំងឺធ្លាក់ទឹកចិត្ត ។ លោកសាស្ត្រាចារ្យ បានឱ្យដឹងថា ដើម្បីការងារខ្លួនពីជំងឺធ្លាក់ទឹកចិត្ត អ្វីដែលសំខាន់បុគ្គលខ្លួនឯងត្រូវព្យាយាមគិតអ្វីៗវិជ្ជមានចំពោះខ្លួនឯងឱ្យបានច្រើន និង ការឱ្យតម្លៃខ្លួនឯងឱ្យបានខ្ពស់ រីករាយទទួលយកអ្វីដែលខ្លួនមាន ហើយកុំព្យាយាមយកខ្លួនឯងទៅប្រៀបធៀបជាមួយអ្នកដទៃដែលខ្ពស់ជាងយើងខ្លាំងពេក ។ តាមប្រសាសន៍ លោក កៅ...