Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 របរចិញ្ចឹមសត្វ ៣ ប្រភេទ ចំណាយទុនតិច ចិញ្ចឹម ១ ខែជាងចាប់លក់បាន មិនខ្វះអ្នកទិញទេ
Pop Biz សេដ្ឋកិច្ច

របរចិញ្ចឹមសត្វ ៣ ប្រភេទ ចំណាយទុនតិច ចិញ្ចឹម ១ ខែជាងចាប់លក់បាន មិនខ្វះអ្នកទិញទេ

មិថុនា ១២, ២០២១

ទោះជាជំងឺកូវីដ-១៩ រាលដាលឬក៏ស្ងប់ស្ងាត់ក្តី សម្រាប់អ្នកដែលមានដើមទុនតិចតួច បើមិនដឹងថាត្រូវចាប់មុខរបរអ្វីដើម្បីឱ្យឆាប់ទទួលផលនោះ គួរងាកទៅចាប់អារម្មណ៍លើមុខរបរចិញ្ចឹមសត្វ ៣ ប្រភេទនេះ ជឿថាវាពិតជាហុចផលលឿនតែ ៤៥ ថ្ងៃ អាចប្រមូលលុយមកដោះស្រាយជីវភាពក្រុមគ្រួសារបានយ៉ាងឆាប់រហ័ស ។

១-របរចិញ្ចឹមចង្រិត

ចិញ្ចឹមសត្វចង្រិត រយៈពេលតែ ៤៥ ថ្ងៃទៅ ៥០ថ្ងៃ ប៉ុណ្ណោះអាចចាប់លក់បានហើយ ។ ការដាក់ថ្ងៃដំបូងចំពោះចំណីកូនចង្រិតដាក់តែកន្ទក់ខ្មុកលាយជាមួយចំណីកូនមាន់ លុះបានអាយុមួយអាទិត្យ ទើបយើងដាក់ស្លឹកឈើរុក្ខជាតិ មួយចំនួនឱ្យកូនចង្រិតស៊ីដូចជា ស្លឹកចេក ស្លឹកឆៃយ៉ា និង ដើមស្មៅយក្សជាដើម ។ លុះដល់ចង្រិតមានអាយុបាន ២៣ ទៅ ២៥ ថ្ងៃ ទើបឈប់ដាក់ចំណីកូនមាន់ហើយ ដាក់តែកន្ទក់ និង ស្លឹករុក្ខជាតិតែប៉ុណ្ណោះ ធ្វើបែបនេះរហូតដល់ ៤៥ ថ្ងៃទៅ ៥០ ថ្ងៃ ទើបចង្រិតអាចចាប់លក់បាន ។

លោក ញឿក ភារម្យ ដែលមានកសិដ្ឋានចិញ្ចឹមចង្រិតនៅភូមិត្រពាំងឫស្សី ឃុំបារាយណ៍ ស្រុកដូនកែវខេត្តតាកែវ បានផ្តល់ជាបទពិសោធក្នុងការចិញ្ចឹមចង្រិតថា ចំពោះការមើលថែវាមិនលំបាកទេ តែចាំបាច់ត្រូវមើលដាក់ទឹកដាក់ចំណីជារៀងរាល់ថ្ងៃ រហូតដល់ថ្ងៃចាប់លក់ហើយការចំណាយគឺអស់តែលើកដំបូងទេចំណែក ឧបករណ៍ និង ពូជចង្រិត យើងអាចបានពូជពីចង្រិតដែលយើងកំពុងចិញ្ចឹមយកទៅចិញ្ចឹមបន្ត ព្រោះក្នុងកំឡុងពេល ៤៥ ថ្ងៃ ចង្រិតវាពងពី ២ ទៅ ៣ ដង ដូច្នេះយើងអាចរក្សារទុកកូន និង ពងធ្វើពូជបាន ។ ចង្រិតចិញ្ចឹមក្នុង ១ គីឡូក្រាម លក់បានតម្លៃពី ២ ទៅ ៣ ដុល្លារ តែពេលខ្លះអាចលក់បាន រហូតដល់ ៤ ដុល្លារ អាស្រ័យលើតម្លៃហាងឆេងទីផ្សារ ។

២-របរចិញ្ចឹមកង្កែប

ការចិញ្ចឹមសត្វកង្កែបគឺឆាប់ទទួលបានផលដោយប្រើរយៈពេលត្រឹមតែ ៤៥ ថ្ងៃប៉ុណ្ណោះអាចចាប់លក់បានហើយ តែបើចង់ទុកពូជបង្កាត់ត្រូវចិញ្ចឹមរយៈ ១ ឆ្នាំ ទើបយកទៅបង្កាត់បាន ក្នុងនោះកង្កែបមេ ១ ក្បាលមានកូនដល់ទៅរាប់ពាន់ក្បាល ។

គេចិញ្ចឹមកង្កែបដើម្បីយកសាច់ និង យកកូនលក់ ដោយកង្កែបសាច់ក្នុងមួយគីឡូក្រាមលក់បាន ១៣ ០០០ រៀល និង លាត់ស្បែកហើយលក់បាន ១៥ ០០០ រៀលក្នុង ១ គីឡូក្រាម ។ ចំណែកកូនវិញ ក្នុងមួយក្បាល លក់តម្លៃ ២០០ រៀល ទៅ ៣០០ រៀលតាមទំហំតូច ឬ ធំ ។

លោក ឡោម វណ្ណៈ អាយុ ២៧ ឆ្នាំជាម្ចាស់កសិដ្ឋានចិញ្ចឹមកង្កែបខ្នាតតូចមួយរូបនៅ ភូមិកន្ទោក សង្កាត់កំបូល ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ដែលមានពិសោធក្នុងការចិញ្ចឹមកង្កែបដំបូង ដោយចំណាយទុនត្រឹម ២០០ ដុល្លារ ដាក់កូនកង្កែប ២០០០ ក្បាលបានឱ្យដឹងថា កាលមុនវិបត្តិជំងឺកូវីដ-១៩ អ្នកចិញ្ចឹមកង្កែបអាចលក់កង្កែបសាច់បានច្រើនជាងលក់កូន ព្រោះគេទិញយកទៅធ្វើជាម្ហូប ប៉ុន្តែក្នុងកំឡុងវិបត្តិកូវីដ-១៩ ការលក់កូនកង្កែបប្រែមកជាលក់បានច្រើនជាងសាច់វិញម្ដង ដោយសារតែគេទិញយកទៅចិញ្ចឹម ។

៣-របរចិញ្ចឹមសត្វក្រួច

​ការចិញ្ចឹមសត្វ​ក្រួច​ឆាប់​ទទួលបាន​ផល​ដោយចិញ្ចឹមតែ ៣៥ ថ្ងៃ អាចចាប់លក់បាន និង ទុកដល់ ៤៥ ថ្ងៃក្រួចនឹងមានពង ។ សត្វក្រួចងាយស្រួល​លក់​ចេញ​នៅតាម​ទីផ្សារ​នានា ដែល​ភាគច្រើន​គេ​យកទៅ​អាំង​លក់​នៅតាម​ដងផ្លូវ និង ​លក់​នៅតាម​បណ្តា​ភោជនីយដ្ឋានផ្សេងៗទៀត ។

លោក រៀម បូរ៉េត នៅភូមិស្វាយព្រៃ ឃុំស្វាយដង្គំ ស្រុកនិងខេត្តសៀមរាប ដែលមានកសិដ្ឋានចិញ្ចឹមក្រួចមួយកន្លែងឈ្មោះ «កសិដ្ឋានក្រួចអង្គរ» បានប្រាប់ថា ក្នុងពេលវិបត្តិកូវីដ-១៩ អាចចាប់របរចិញ្ចឹមសត្វក្រួច ព្រោះវាងាយចិញ្ចឹម និង​ឆាប់ទទួលផលតែ ៤៥ ថ្ងៃ ចាប់លក់បានលុយមកដោះស្រាយជីវភាពក្រុមគ្រួសារ ។

សត្វក្រួចគេអាចលក់បានជាសាច់សម្រាប់ធ្វើជាម្ហុបអាហារ  លក់ជាពងសម្រាប់គេយកទៅស្ងោរហូបឬយកទៅភ្ញាស់ និង លក់ជាកូនសម្រាប់ឱ្យគេយកទៅចិញ្ចឹមបន្ត ។ សាច់ក្រួចក្នុង ១ ក្បាលលក់តម្លៃពី ៣៥០០ ទៅ ៧០០០ រៀលតាមតូចតាមធំ ។ កូនក្រួចសម្រាប់យកទៅចិញ្ចឹមតម្លៃពី ៨០០ រៀលទៅ ២០០០ រៀល ទៅតាមអាយុរបស់វា និង ពងសម្រាប់ភ្ញាស់ ១ គ្រាប់ ២៥០ រៀល ៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

តើក្រុមហ៊ុនដំបូងគេមួយណាដែល ពេជ្រ វត្តីសារ៉ាវឌ្ឍី នឹងក្លាយជាទូតសុច្ឆន្ទៈ?

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ ៖ Slamball ជាពានមួយ ជំរុញការវិវឌ្ឍថ្មីនៃវិស័យបាល់ទះកម្ពុជា

កុម្ភៈ ១, ២០២៣
អត្ថបទក្រុមហ៊ុន

ហេតុអ្វីបានជារថយន្ត MG Marvel R នឹងក្លាយខ្លួនជារថយន្តអគ្គិសនីដ៏អស្ចារ្យក្នុងទីផ្សារប្រទេសកម្ពុជា?

មករា ៣១, ២០២៣
អត្ថបទក្រុមហ៊ុន

ស្រុកខ្មែរ! ពង្រួលកំពង់ស្ពឺ លើកពាន Slamball ដោយមិនចាញ់ ១ ប្រកួតសោះ

មករា ៣១, ២០២៣
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់