Connect with us

Pop Biz

វាសនាមនុស្សមើលមិនឃើញមែន! ក្លាយជាថៅកែស្រី ផ្តើមចេញពីទុន ១៥០ ដុល្លារគត់

on

Advertisement

ជោគជតារាសីរបស់មនុស្សយើងពិតជាមើលមិនឃើញ និង មិនអាចដឹងជាមុនបានដែរថា វានឹងប្រែប្រួល រីកចម្រើន ឬ ក៏ធ្លាក់ចុះ នៅពេលវេលាណាមួយក៏មិនដឹង ដូច្នេះគឺមានតែការខិតខំប្រឹងប្រែងតស៊ូក្នុងឆាកជីវិត និង កុំអស់សង្ឃឹមដូចជាស្ថាបនិកហាងបង្អែម «ហាក់ហេង» លោកស្រី ថុល សុខឡាង ទម្រាំតែទទួលបាន ជោគជ័យក្នុងដំណើរការអាជីវកម្ម ដូចពេលនេះគឺបានឆ្លងកាត់ជីវិតតស៊ូជូរចត់ជាច្រើន ពោលគឺផ្តើមពីមានដើមទុនត្រឹមតែ ១៥០ ដុល្លារប៉ុណ្ណោះ ។

លោកស្រី ថុល សុខឡាង អាយុ ៣២ ឆ្នាំជាស្ថាបនិកហាងបង្អែម «ហាក់ហេង» មានទីតាំងស្ថិតនៅក្នុងសង្កាត់បឹងកក់ទី១  ខណ្ឌទួលគោក ដែលគេបានស្គាល់ថា ជាហាងលក់ទឹកត្រចៀកកាំ ,បង្អែម និង អាហារសម្រន់បានរំឭករៀបរាប់ពីជីវិតតស៊ូក្នុងអាជីវកម្មរបស់ខ្លួនថា៖ ក្រោយពីរៀនចប់បរិញ្ញាបត្រផ្នែកដេគ័រពីសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ លោកស្រីក៏បានរៀបការជាមួយស្វាមី ដែលមានមុខរបរជាគ្រូបង្រៀនម្នាក់ នាឆ្នាំ ២០១១ ។

ជីវភាពក្រោយពីរៀបការមានការលំបាកខ្វះខាត ដោយពុំដឹងថា ចាប់យកមុខរបរអ្វីជាដុំកំភួនដើម្បីចិញ្ចឹមជីវិតឡើយ ។ ម្ល៉ោះហើយ ទើបនឹកឃើញបើកកន្លែងទទួលបោកគក់ខោអាវ ដែលរបរនេះ រកមួយថ្ងៃសម្រាប់មួយថ្ងៃពុំអាចធ្វើឱ្យជីវភាពគ្រួសារលោកស្រីបានធូរស្រាល ឬប្រសើរឡើយ ។ ព្រោះម៉ូយបោកគក់មានតែដដែលមិនអាចអូសទាញភ្ញៀវពីកន្លែងផ្សេងមកបោកគក់កន្លែងយើងបានទេ  ព្រោះគេចង់បោកគក់ខោអាវនៅក្បែរផ្ទះហើយកន្លែងបោកគក់មានគ្រប់ទីកន្លែង ។

ជាចៃដន្យ នៅពេលមួយ នាដើមឆ្នាំ២០១៥ ដោយសារម្តាយឈឺ ចង់ឱ្យម្តាយបានជាសះស្បើយមានកម្លាំង ក៏នឹកឃើញដល់ទឹកមាត់ត្រចៀកកាំ ដែលល្បីថា អាចព្យាបាលជំងឺព្រមទាំងលើកកម្លាំងទៀតផងនោះ ទើបលោកស្រីផ្តាំឱ្យស្វាមី ដែលនៅធ្វើការឯខេត្តព្រះសីហនុទិញទឹកមាត់ត្រចៀកកាំផ្ញើមកឱ្យ គិតទៅអស់ប្រាក់ចំនួន ១៥០ដុល្លារ ហើយរៀបចំធ្វើជាភេសជ្ជៈទឹកមាត់ត្រចៀកកាំសម្រាប់ជូនម្តាយពិសារ ។ ក្រោយពីបានពិសារភេសជ្ជៈទឹកមាត់ត្រចៀកកាំសុទ្ធ ដែលធ្វើដោយផ្ទាល់ដៃរបស់លោកស្រី បានសង្កេតឃើញថា ម្តាយរបស់លោកស្រីបានធូរស្រាល និងមានកម្លាំងជាងមុន ទើបល្បីដល់អ្នកជិតខាងខ្លះបានសុំចែកទិញ ,ខ្លះក៏សួររកថា មានលក់ដែរទេ?ដោយពួកគេចង់បានយកទៅជូនជីដូនជីតាឪពុក ម្តាយចាស់ៗដើម្បីឱ្យគាត់មានសុខភាពល្អ ។

ព្រោះតែសង្កេតឃើញថា មានគេសួររកទិញច្រើន ទើបបែកគំនិតទិញសំបុកទឹកមាត់ត្រចៀកកាំពីខេត្តព្រះសីហនុមកផលិតជាភេសជ្ជៈលក់ដាច់ជាហូរហែ រហូតដល់ពេលនេះ ដែលកាន់តែមានអ្នកដឹង និង ស្គាល់ទិញកាន់តែច្រើន មានទាំងអ្នកមកទិញផ្ទាល់ដល់ទីកន្លែងព្រមទាំងទិញតាមអនឡាញ ដោយសារគេដឹងពីគុណភាពទឹកមាត់ត្រចៀកកាំសុទ្ធល្អមិនក្លែងក្លាយ ។

បច្ចុប្បន្នសំបុកត្រចៀកកាំ ដែលជាវត្ថុធាតុដើមសម្រាប់យកមកធ្វើជាភេសជ្ជៈទឹកមាត់ត្រចៀកកាំនៅក្នុងហាងបង្អែម« ហាក់ហេង»ត្រូវបាននាំមកពីបណ្តាខេត្តជាប់មាត់សមុទ្រមានដូចជាខេត្ត ព្រះសីហនុ ,កោះកុង,កំពត ជាដើម ។

មិនត្រឹមតែមានលក់ទឹកមាត់ត្រចៀកកាំមួយមុខនោះទេ  ដើម្បីបំពេញតាមតម្រូវការរបស់អតិថិជន ដែលតែងតែសួររកដូចជាបង្អែម ,អាហារសម្រន់នោះ ទើបលោកស្រីបានច្នៃប្រឌិតធ្វើលក់ទៀត ហើយក៏មានភ្ញៀវចូលទិញដល់កន្លែងព្រមទាំងកុម្ម៉ង់តាមអនឡាញឱ្យដឹកឱ្យស្ទើរតែមិនទាន់ ព្រោះតែលក់ដាច់ខ្លាំងពេក ។

ឈានចេញពីជីវិតជោគជ័យក្នុងអាជីវកម្មនោះ លោកស្រី ថុល សុខឡាង ពេលនេះបានរៀបចំពង្រីកហាងរបស់ខ្លួនបន្ថែមទៀត ដោយប្រើប្រាស់បុគ្គលិកសរុបជិត ៣០ នាក់ , មានរថយន្ត ៣ គ្រឿង ,មានផ្ទះសំណាក់មួយ នៅខេត្តព្រះសីហនុយីហោ « ហាក់ហេង» , មានដីចម្ការមួយកន្លែងនៅត្រែងត្រយឹងជិតពេជ្រនិល ដែលត្រៀមដាំដំណាំបែបធម្មជាតិទុកលក់ជូនអតិថិជននាពេលខាងមុខ ព្រមទាំងកំពុងរៀបចំធ្វើផ្ទះត្រចៀកកាំនៅខេត្តកំពត លើដីផ្ទាល់ខ្លួនដើម្បីទៅថ្ងៃមុខធានាផ្គត់ផ្គង់គ្រប់គ្រាន់នូវវត្ថុធាតុដើមសម្រាប់ផលិត ភេសជ្ជៈទឹកមាត់ត្រចៀកកាំ ៕

          

អត្ថបទដោយ​៖ ដេវីត

អត្ថបទពេញនិយម

ក្រោយរលាយសពអស់ ស្រាប់តែបងប្រុសមេខ្លោងជនល្មើស ចេញមុខបង្ហោះសារខ្លីៗ ៣ បែបនេះ
ប្ដីប្រពន្ធរៀបការហើយមិនចុះសំបុត្រអាពាហ៍ពិពាហ៍ ដូចការលេងៗ បាត់បង់អត្ថប្រយោជន៍ ១២ យ៉ាង
Margie រៀបការជាមួយស្វាមីសំណាងដូចធ្លាក់ក្នុងជង្រុកទ្រព្យ គ្រាន់តែឃ្លាំងដាក់ឡាន សរុបជាង ១ លានដុល្លារ
ស្ងាត់ឈឹង! ពេលនេះ ម្ចាស់បទ F4 ខ្មែរ អោក សុម៉ារីម៉ា និង ចាន់ សម័យ នៅឯណា?

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន3 hours ago

Visa បន្តការចែករំលែកកម្មវិធី «ជំនាញអាជីវកម្មជាក់ស្តែង» ដែលជាធនធានសិក្សារដោយឥតគិតថ្លៃ សម្រាប់អាជីវកម្មខ្នាតតូច និង សហគ្រិន

«កម្មវិធីសិក្សារលើជំនាញអាជីវកម្មជាក់ស្តែង – Practical Business Skills» ផ្តល់ជូនការអប់រំទាក់ទងនឹងជំនាញអាជីវកម្មដោយឥតគិតថ្លៃ ដើម្បីជួយម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យម អាចបង្កើតអាជីវកម្មដែលរឹងមាំ និងអាចដំណើរការបានជាលក្ខណៈឌីជីថល ភ្នំពេញថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២១ នៅថ្ងៃនេះ ក្រុមហ៊ុន Visa Inc. (NYSE:V)...

អត្ថបទក្រុមហ៊ុន1 day ago

ទិញទំនិញតាម Wing App មិនចាំបាច់មានទឹកប្រាក់ក្នុងគណនី ហើយបញ្ចុះតម្លៃ ៥០% ទៀត

ឥឡូវនេះអតិថិជនដែលមិនមានទឹកប្រាក់ក្នុងគណនីវីង ក៏អាចបញ្ជាទិញទំនិញដែលមានការបញ្ចុះតម្លៃរហូតដល់ ៥០% ភាគរយពី វីងម៉លបានដែរ ថែមទាំងទទួលបានសេវាដឹកជញ្ជូនដោយឥតគិតថ្ងៃចាប់ពីម៉ោង ៦ ព្រឹករហូតដល់ម៉ោង ១០ យប់ ។ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ក៏ដូចជាចូលរួមកាត់បន្ថយការរីករាលដាលនៃជំងឺកូវីដ-១៩ អតិថិជនអាចធ្វើការបញ្ជាទិញម្ហូបអាហារ ភេសជ្ជៈ គ្រឿងទេស និង ប្រដាប់ប្រដាសម្រាប់ថ្វាយទេវតាក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិពីផ្ទះ បានយ៉ាងងាយស្រួល ជាមួយការបញ្ចុះតម្លៃរហូតដល់៥០%លើមុខទំនិញមួយចំនួន។...

អត្ថបទក្រុមហ៊ុន2 days ago

វីង នៅតែបម្រើសេវាហិរញ្ញវត្ថុ ដោយបន្តអនុវត្តវិធានការសុខាភិបាលយ៉ាងខ្ជាប់ខ្ជួន

ខណៈពេលដែលប្រទេសកម្ពុជាកំពុងរងនូវវិបត្តនៃជំងឺកូវីដ១៩ នេះ ធនាគារឯកទេសវីងបាននឹងកំពុងប្រឹងប្រែឲ្យអស់ពីលទ្ធភាពដើម្បីបន្តផ្តល់សេវាហិរញ្ញវត្ថុដល់ប្រជាជនទូទាំងប្រទេសដើម្បីឲ្យពួកគេមានភាពងាយស្រួលក្នុងការប្រកបអាជីវកម្មប្រចាំថ្ងៃដោយដាក់ចេញនូវវិធានការសំខាន់ៗមួយចំនួនសម្រាប់អនុវត្ត។ បុគ្គលិកវីងស្ទើរតែទាំងអស់គ្នា ត្រូវបានឲ្យបំពេញការងារពីផ្ទះជំនួសឲ្យការមកការិយាល័យដោយផ្ទាល់បន្ទាប់ពីមាព្រឹត្តិការណ៍២០កុម្ភៈ ។ ពួកគេត្រូវបានផ្តល់ឲ្យនូវជំនួយបច្ចេកវិទ្យារបស់ក្រុមហ៊ុន ដើម្បីធានានូវប្រសិទ្ធិភាពក្នុងផ្តល់សេវាហិរញ្ញវត្ថុដល់អតិថិជននៅទូទាំងប្រទេសកម្ពុជា។ បន្ថែមពីនេះទៀត ទាំងអតិថិជន និងបុគ្គលិកទាំងអស់ដែលមកការិយាល័យកណ្តាលនៃធនាគារវីងត្រូវស្កេនកូដ “Stop Covid” ត្រួតពិនិត្យកំដៅរបស់ពួកគេ សម្អាតដៃជាមួយអាល់កុលឬជែល ពាក់ម៉ាស ពាក់របាំងមុខ និងអនុវត្តគម្លាតសុវត្ថិភាពសង្គម។ ដោយអនុវត្តតាម ការណែនាំរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍...

អត្ថបទក្រុមហ៊ុន3 days ago

សូម​ស្វាគមន៍​សមាជិក​ថ្មី New Ford Ranger FX4 ស៊េរី​ថ្មី​ឆ្នាំ 2022

​បើ​និយាយ​ពី​រថយន្ត Off-Road នោះ​លោកអ្នក​ប្រាកដជា​គិតដល់​រថយន្ត Ford Pickup មុនគេ​ដោយ​ក្នុងនោះ​រួមមាន​៖ រថយន្ត Ford F-150 Raptor ដែលជា​កំពូល​រថយន្ត Off-Road Pickup និង រថយន្ត Ford Ranger Raptor ដែលជា DNA...

អត្ថបទក្រុមហ៊ុន3 days ago

គ្រាន់តែរឿងមួយហ្នឹងសោះ ធ្វើឲ្យ កុសុម៉ា សប្បាយចិត្តដ៏ម្លឹង (វីដេអូ)

ពិធីការិនីវ័យក្មេងដែលកំពុងមានឈ្មោះបោះសម្លេងនៅកម្ពុជា សុភក្ត្រ័ កុសុម៉ា បានបង្ហើបពីចំនុចពិសេសដែល Wing Virtual Visa Card ធ្វើឲ្យនាងសប្បាយចិត្តស្ទើររាល់ថ្ងៃទោះនៅតែក្នុងផ្ទះ ។ កញ្ញា កុសុម៉ា បាននិយាយទាំងក្រមិចក្រមើមថា៖ «អ្វីដែលធ្វើឲ្យខ្ញុំសប្បាយចិត្តខ្លាំងបំផុត នៅពេលដែលខ្ញុំមានលុយច្រើនក្នុងកាតនិម្មិតវីងវីសាកាត» ។ ដោយហេតុតែពិធីការិនីដ៏ស្រស់ស្អាតរូបនេះ អាចធ្វើការទូទាត់ប្រាក់តាមអនឡាញបានយ៉ាងងាយស្រួលជាមួយ NETFLEX ដែល...

អត្ថបទក្រុមហ៊ុន4 days ago

ដើម្បីលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យកំពុងព្យាបាលអ្នកជំងឺកូវីដ-១៩ foodpanda បានផ្តល់ជាអាហារ ភេសជ្ជៈដឹកជូនពួកគាត់ដល់មន្ទីរពេទ្យ

ដើម្បីជួយសម្រាលដល់រដ្ឋាភិបាលក្នុងគ្រាលំបាកនេះ foodpanda បានផ្តល់ជាអាហារ និងភេសជ្ជៈចែកជូនដល់ក្រុមគ្រូពេទ្យ ដែលកំពុងតែព្យាយាមយ៉ាងមោះមុតក្នុងការព្យាបាលអ្នកជំងឺកូវីដ១៩។ ដោយឃើញថាក្រុមគ្រូពេទ្យទាំងអស់គ្នាពិតជាហត់នឿយក្នុងរយៈពេលកន្លងមកនេះ foodpanda ក៏សម្រេចចិត្តរៀបចំនូវកម្មវីធីនេះឡើង ដើម្បីលើកទឹកចិត្តដល់ពួកគាត់អោយមានកំលាំងចិត្ត និងកាយខិតខំបន្ថែមទៀតសម្រាប់ប្រទេសជាតិយើងទាំងមូល ។ foodpanda និង ចែកជូនអាហារទៅដល់ទីតាំងមន្ទីរពេទ្យតែម្តង ដែលក្នុងនោះ foodpanda ចែកជូនមន្ទីរពេទ្យធំៗចំនួន៤ ៖ • មន្ទីរពេទ្យព្រះអង្គដួង...

អត្ថបទក្រុមហ៊ុន5 days ago

បុគ្គលិកវីងម៉លទាំងអស់ ទទួលបានវ៉ាក់សាំងកូវីដ-១៩ រួចរាល់

​វី​ង​ម៉​ល​ (WingMall) ដែលជា​ទីផ្សារ​អេ​ឡិច​ត្រូ​និ​ច​ដ៏​ទំនើប និង​ ពេញនិយម​នៅ​កម្ពុជា​បាន​ឲ្យ​ដឹងថា បុគ្គលិក​ដឹកជញ្ជូន និង​ បុគ្គលិក​ក្នុង​ការិយាល័យ​ទាំងអស់​របស់​វី​ង​ម៉​ល បានទទួល​វ៉ាក់សាំង​កូ​វីដ​-១៩ រួចរាល់​ហើយ​ ។ រាល់​សេវា​ដឹកជញ្ជូន​នឹង​ដំណើរការ​ជាធម្មតា ចាប់ពី​ម៉ោង ​៦ ​ព្រឹក​រហូតដល់​ម៉ោង​ ១០ ​យប់​ ។​ ​លោកស្រី សួស...

អត្ថបទក្រុមហ៊ុន5 days ago

លើសពីការពង្រីកសេវាកម្ម foodpanda មកដល់ខេត្តបន្ទាយមានជ័យដើម្បីជួយម្ចាស់អាជីវកម្ម និង ទប់ស្កាត់ការរីករាលដាលនៃកូវីដ-១៩

ក្នុងកំឡុងពេលដែលជំងឺកូវីដ១៩ កំពុងរាតត្បាតខ្លាំង foodpanda បានធ្វើការពង្រីកខ្លួនយ៉ាងឆាប់រហ័សដើម្បីជួយសម្រួលដល់ភោជនីយដ្ឋានតូច ធំ ក៏ដូចជាអតិថិជន ក្នុងការដឹកជញ្ជូនអាហារ រហ័សទាន់ចិត្ត និង ដោយសុវត្ថិភាពតាមរយៈមុខងារទូទាត់ប្រាក់តាមបែបឌីជីថល (Cashless Payment) អាចជួយកាត់បន្ថយការឆ្លងជំងឺដ៏កាចសាហាវមួយនេះ ។ ក្នុងនោះនៅថ្ងៃទី ៧ ខែមេសា ២០២១ អ្នកបន្ទាយមានជ័យ នឹងអាចធ្វើការកុម្ម៉ង់អាហារឆ្ងាញ់ៗតាមកម្មវិធី...

អត្ថបទក្រុមហ៊ុន6 days ago

All New SCOOPY ជំនាន់​ថ្មី ទាំង​៣ ស៊េរី​ ​ដែល​អតិថិជន​បាន​ទ​ង្ទឹ​ង​រង់ចាំ​បានដាក់​លក់​ជា​ផ្លូវការ​ហើយ

​ក្រុមហ៊ុន អិន ស៊ី អិ​ច ជា​ក្រុមហ៊ុន​តែមួយគត់​ដែល​ទទួលបាន​សិទ្ធិ​ក្នុងការ​ផលិត​និង​តំឡើង​ម៉ូតូ​ម៉ាក​ហុងដា និង ​ជា​ក្រុមហ៊ុន​លក់​ម៉ូតូ​ឈានមុខ​គេ​ប្រចាំ​នៅ​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី​ ០៦ ខែមេសា ឆ្នាំ​២០២១ ​នេះ ក្រុមហ៊ុន​បានដាក់​លក់​ជា​ផ្លូវការ​ម៉ូតូ​ម៉ាក Honda All New SCOOPY ស៊េរី​ថ្មី ក្រោម​គំនិត​ច្នៃប្រឌិត #ShakeYourWorld...

អត្ថបទក្រុមហ៊ុន6 days ago

ឆាប់ៗ​នេះ​!!! “​ដំណើរ​ជីវិត​” កម្មវិធី​ថ្មី​ស្តីអំពីជីវិត​ពិត​ក្រោយ​រងគ្រោះ​ដោយសារ​ជំងឺ​កូ​វីដ​-១៩ មាន​ផ្សាយ​នៅតែ CTN, MyTV, CNC និង CBS Digital​

​ភ្នំពេញ​៖ កម្មវិធី​ថ្មី “​ដំណើរ​ជីវិត​” នឹង​លាតត្រដាង​អំពី​រឿងរ៉ាវ​ជីវិត​ពិត ទាក់ទង​នឹង​ព្រឹត្តិការណ៍​ជំងឺ​កូ​វីដ​-១៩ ដែលជា​មេរោគ​ដ៏​កាច​សាហាវ​ឥត​ត្រា​ប្រណី កំពុង​រាតត្បាត​ពាសពេញ​ពិភពលោក រួមទាំង​ប្រទេស​កម្ពុជា ផងដែរ​ ។ ​ចាប់តាំងពី​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ កើតឡើង មកទល់ពេលនេះ បាន​បណ្តាលឱ្យមាន​អ្នកស្លាប់ រួមទាំង​អ្នក​កំពុង​សម្រាក​ព្យាបាល​ក៏​បន្ត​កើនឡើង​ច្រើន​ផងដែរ ទន្ទឹមនឹងនោះ ក៏មាន​អ្នកជា​សះស្បើយ ជា​បន្តបន្ទាប់...