លោក លៀក លីដា ប្រធានសមាគមផលិតករភាពយន្តខ្មែរ ស្នើឱ្យមហាជនស្ងៀមស្ងាត់ជុំវិញរឿងកុនខ្មែរ-ថៃ ដើម្បីប្រយោជន៍រួម
កាលពីពេលថ្មីៗកន្លងទៅនេះ រឿងចម្រូងចម្រាសរវាងអ្នកគាំទ្រខ្សែភាពយន្តខ្មែរ និង ថៃ ជុំវិញការធ្វើពហិការរបស់ជនជាតិថៃមួយចំនួន ដោយមិនចូលមើលរឿងម៉ែក្រឡាភ្លើងបានក្លាយជាប្រធានបទដ៏ក្តៅគគុកសម្រាប់អ្នកស្នេហាវិស័យភាពយន្ត។
ក្នុងនោះ នៅលើបណ្ដាញសង្គមហ្វេសប៊ុក បានផ្ទុះការជជែកវែកញែកយ៉ាងច្រើនសន្ធឹកសន្ធាប់ និង មានការឃោសនាពីអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកមួយចំនួនឱ្យពហិការឈប់ចូលមើលរឿងថៃដែលចាក់បញ្ចាំងនៅកម្ពុជាថែមទៀតផង។
យ៉ាងណាមិញ ដោយសារតែភាពចម្រូងចម្រាសពាក្យសម្ដីនៅតែមិនរលត់ នៅថ្ងៃទី ០៧ ខែមីនា ឆ្នាំ ២០២៤ នេះ លោល លៀក លីដា ប្រធានសមាគមផលិតករភាពយន្តខ្មែរ បានចេញសេចក្តីថ្លែងការណ៍មួយដើម្បីឱ្យមហាជនខ្មែររំសាយកំហឹងហើយគិតពីផលប្រយោជន៍រួមក្នុងតំបន់វិញ ក្នុងនាមជាប្រទេសមានកិច្ចសហប្រតិបត្តិការនឹងគ្នា។ ចង់ជ្រាបព័ត៌មានលម្អិត សូមអានសេចក្តីថ្លែងការណ៍ខាងក្រោម៖