មានទាំងកេរ្តិ៍ឈ្មោះ និង សម្រស់ តែតារាកូរ៉េ ៦ ដួងនេះ មិនដែលធ្លាប់ស្គាល់អារម្មណ៍ស្នេហានឹងសូម្បីម្តង
ប្រិយមិត្តអ្នកគាំទ្របានដឹងមកហើយ អំពីតារាកូរ៉េប្រុសស្រីល្បីៗជាច្រើនដួង ដែលពួកគេសុទ្ធសឹងតែជាបុគ្គលមានលក្ខណៈសម្បត្តិទាក់ទាញយ៉ាងពិសេស និង មានប្រជាប្រិយភាពក្នុងការគាំទ្រជាច្រើនពីអ្នកគាំទ្រតាមបណ្តាប្រទេសនានាក្នុងអាស៊ីដែលស្រឡាញ់ពេញចិត្ត។
ទោះបីជាយ៉ាងណាក៏ដោយ ក៏មានតារាមួយចំនួននៅមិនទាន់ស្គាល់អារម្មណ៍ស្នេហា និង ការណាត់គូណាត់មកពីមុននោះទេ បើទោះបីជាពួកគេមានមុខមាត់ស្អាត និង សង្ហាយ៉ាងណាក៏ដោយ ប៉ុន្តែពួកគេនៅតែមិនទាន់ជួបអ្នកយល់ចិត្តបាន។
បើនិយាយដល់តារាប្រុសស្រីកូរ៉េទាំង ៦ ដួងនេះ មិនទាន់មានរឿងរ៉ាវស្នេហាពីមុនសោះ ពិតជាធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំង ដោយសារតែពួកគេនៅសប្បាយរីករាយក្នុងជីវិតនៅលីវ សូម្បីតែស្នេហាលើកដំបូងក៏មិនធ្លាប់ជួបម្ដងឡើយ។
១. តារាសម្ដែងស្រី Park Eun Bin វ័យ ៣០ ឆ្នាំ
២. តារាសម្ដែងប្រុស Yeo Jin Goo វ័យ ២៥ ឆ្នាំ
៣. តារាចម្រៀង Hwang Min Hyun សមាជិក NU’EST វ័យ ២៧ ឆ្នាំ
៤. តារាចម្រៀង Chungha អតីតសមាជិក I.O.I វ័យ ២៦ ឆ្នាំ
៥. តារាចម្រៀង Rosé សមាជិក Blackpink វ័យ ២៥ ឆ្នាំ
៦. តារាសម្ដែងស្រី Kim So Hyun វ័យ ២៣ ឆ្នាំ