![បន្ទាប់ពីសៀមរាប ពេលនេះអ្នកកំពង់សោមម្តង នាំគ្នាពហិការមិនចូលមើលរឿងថៃ «ខ្មោចលោកបងណាក់ វគ្គ ៤» ទេ](https://www.popular.com.kh/wp-content/uploads/2024/03/Pn-6.jpg)
បន្ទាប់ពីសៀមរាប ពេលនេះអ្នកកំពង់សោមម្តង នាំគ្នាពហិការមិនចូលមើលរឿងថៃ «ខ្មោចលោកបងណាក់ វគ្គ ៤» ទេ
ខណៈនេះគេឃើញថាមានមហាជនខ្មែរជាច្រើននាំគ្នាបញ្ឈប់ការមើលរឿងថៃ ជាពិសេសរឿង «ខ្មោចលោកបងណាក់ វគ្គ ៤» ដែលកំពុងតែចាក់បញ្ចាំងនាពេលនេះ គឺត្រូវបានមហាជនពហិការមិនទិញសំបុត្រទស្សនាឡើយ។
ប្រិយមិត្តបានដឹងហើយថា កាលពីថ្ងៃទី ០៣ ខែមីនា ឆ្នាំ ២០២៤ កន្លងទៅ អ្នករស់នៅខេត្តសៀមរាបបាននាំគ្នាពហិការមិនចូលទៅទស្សនា ដែលនាំឱ្យមហាជនអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើនសម្ដែងការចាប់អារម្មណ៍ជាខ្លាំង។
យ៉ាងណាមិញ នៅថ្ងៃទី ០៤ ខែមីនា ឆ្នាំ ២០២៤ នេះ ស្រាប់តែអ្នករស់នៅខេត្តព្រះសីហនុវិញម្តង បាននាំគ្នាធ្វើពហិការមិនទិញសំបុត្រទស្សនារឿងថៃដូចគ្នា ខណៈកាលមុនរឿងថៃតែងទទួលបានអ្នកទស្សនាច្រើនលើសលប់។ បើតាមការឱ្យដឹងពីគណនីហ្វេសប៊ុកមួយមានឈ្មោះថា «តារា ពេជ្រ» បានចេញមកបង្ហោះតារាកក់សំបុត្រនៅរោងកុនខេត្តព្រះសីហនុ ក្នុងក្រុងកំពង់សោម ដោយឃើញថាគ្មានមហាជនអ្នករស់នៅទីតាំងនោះទិញសំបុត្រទស្សនារឿង «ខ្មោចលោកបងណាក់វគ្គ ៤» ឡើយ៕