ដោយសារព្រឹត្តការណ៍សហគមន៍ ២៨ វិច្ឆិកា នាដើមខែធ្នូ ឆ្នាំ ២០២០ នេះ អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាឲ្យនគរបាលចរាចរណ៍ ផ្អាកការផាកពិន័យ រយៈពេល ១៥ ថ្ងៃ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ។ ដោយឡែកនៅព្រឹកថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២០នេះ នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានឲ្យដឹងថា...
ក្រោយពីព្រឹត្តិការណ៍ ២៨ វិច្ឆិកាកើតឡើង ដែលវាគឺជាព្រឹត្តការណ៍មានមេរោគកូវីដ ១៩ ចាប់ផ្ដើមរាលដាលក្នុងសហគមន៍ ឃើញថាទីក្រុងភ្នំពេញហាក់មានភាពស្ងប់ស្ងាត់ប្លែក ដោយសារប្រជាពលរដ្ឋបានយល់ដឹង និង ចាប់ផ្ដើមធ្វើតាមការណែនាំ ជាមួយការគោរពនូវវិធានការរបស់ក្រសួងសុខាភិបាលដែលបានដាក់ចេញ ដើម្បីចូលរួមក្នុងកាត់បន្ថយការរីករាលដាលនៃមេរោគកូវីដ ១៩ ចូលក្នុងសហគមន៍កាន់តែខ្លាំងឡើង ។ ខាងក្រោមនេះជារូបភាពទិដ្ឋភាពទូទៅនៅតាមដងផ្លូវ និង មហាវិថីសំខាន់ៗមួយចំនួននៅក្នុងរាជធានីភ្នំពេញ ដែលយើងបានចុះផ្តិតនៅថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២០ នេះ ៖ ...
ក្រសួងសាធារណការ និងដឹកជញ្ជូន តែងអំពាវនាវឱ្យប្រជាពលរដ្ឋដែលទិញរថយន្តបន្តពីគេសូមទៅកាត់ឈ្មោះ ផ្ទេរកម្មសិទ្ធិដើម្បីបញ្ចៀសនូវហានិភ័យដែលអាចនឹងកើតឡើង ។ បន្ថែមលើពីនេះទៀតថ្លែងនៅក្នុងពិធី ពិធីបើកឱ្យដំណើរការជាផ្លូវការ ប្រព័ន្ធស្វ័យប្រវត្តិកម្មផ្ទេរកម្មសិទ្ធិយានជំនិះ និង មណ្ឌលផ្តល់សេវាសាធារណៈថ្មី ទីតាំងនៅផ្សាទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូនបានអំពាវនាវឱ្យពលរដ្ឋ ត្រូវរួសរាន់ផ្ទេរឈ្មោះរថយន្តខ្លួន ដើម្បីជៀសវាងជួបបញ្ហាណាមួយជាយថាហេតុ ។ តាមប្រសាសន៍របស់ឯកឧត្ដម ស៊ុន ចាន់ថុល...
ប្រជាពលរដ្ឋខ្មែរមួយចំនួនធំប្រាកដជាបានដឹងហើយថា ក្រសួងបានចេញនូវស្លាកលេខពិសេសម្រាប់ម្ចាស់យានយន្តណាដែលចង់បានឈ្មោះផ្ទាល់ខ្លួនលើស្លាកសម្គាល់យានជំនិះរបស់ខ្លួន ។ យ៉ាងណាមិញមានពលរដ្ឋខ្លះហាក់នៅស្ទាក់ស្ទើរចំពោះតម្លៃធ្វើស្លាកលេខពិសេសនេះ ដោយពួកគាត់គិតថា មានតម្លៃខ្ពស់ខ្លាំងមិនមានលទ្ធភាព ។ តាមក្រសួងសាធារណការ និង ដឹកជញ្ជូន លេខពិសេសផ្ទាល់ខ្លួន ជាជម្រើសមួយបន្ថែមសម្រាប់អ្នកដែលចង់បានផ្លាកលេខ ជាឈ្មោះ តួអក្សរ ឬ លេខជាដើម ដែលអាចប្រើបានត្រឹម ៨ ខ្ទង់ ។ ចំនួនខ្ទង់កាន់តែច្រើន តម្លៃកាន់តែធូរថ្លៃ។ លេខពិសេសផ្ទាល់ខ្លួន មានតម្លៃចាប់ពី ២ លានរៀលឡើងទៅចំពោះលេខ...
ប្រយ័ត្នអស់លុយទាំងមិនដឹងខ្លួន សម្រាប់ប្រជាពលរដ្ឋណា ដែលមានម៉ូតូ ឬ យានយន្តគ្រប់ប្រភេទ ដែលមានស្លាកលេខ រលុបលេខ បាក់ បាត់លេខ ឬ រចនាខុសពីលក្ខណៈដើម សូមប្រញាប់ទៅប្តូរថ្មី ជាជាងត្រូវប៉ូលិសផាកពិន័យ អស់លុយទទេៗ ។ យោងតាមមាត្រា ៦-៧ ថ្មី៖ ស្តីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក ដែលម៉ូតូ ឬ រ៉ឺម៉ក (កង់៣ ឬ កង់៤ )...
នៅមុននេះបន្តិច ទំព័រហ្វេសប៊ុករបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បានបង្ហោះព័ត៌មានមួយ ដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ផ្ទាល់បានបញ្ជាឱ្យសមត្ថកិច្ចស្ទូចរថយន្តទាំងឡាយណាដែលចតល្មើសស្លាកសញ្ញា និង គំនូសសញ្ញាចរាចរណ៍ យកមកធ្វើការផាកពិន័យ ដោយគ្មានការលើកលែងឡើយ ។ នៅក្នុងកិច្ចប្រជុំដកពិសោធន៍ការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅព្រឹកថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត...
នៅសល់តែ ១៦ ថ្ងៃទៀតប៉ុណ្ណោះ ការផ្ទេរកម្មសិទ្ធិយានយន្ត ដែលរកម្ចាស់ដើមមិនឃើញ នឹងត្រូវបញ្ចប់ត្រឹមថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ២០២០ ខាងមុខ ។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងសាធារណការ និង ដឹកជញ្ជូន ។ ក្រសួងសាធារណការ និង ដឹកជញ្ជូន សូមធ្វើការបញ្ជាក់ និង កើនរំឮកជាថ្មីម្តងទៀត ពីសេចក្តីណែនាំ«ការផ្ទេរកម្មសិទ្ធិយានយន្ត ដែលរកម្ចាស់ដើមមិនឃើញ» ដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងកាន់កាប់យានយន្ត ទិញលក់តៗគ្នារកម្ចាស់ដើមមិនឃើញ...
នៅទីបំផុតស្ពានអាកាសថ្មើរជើងថ្មីសន្លាងមួយទៀតនៅរាជធានីភ្នំពេញ បានសាងសង់រួចរាល់ជាស្ថាពរហើយ ដែលជាស្នាដៃរបស់កូនខ្មែរពិតៗ ទាំងរចនាបថ និង អ្នកជំនាញ ។ នេះជាសមិទ្ធផលថ្មីមួយទៀតរបស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរឆ្លងកាត់ផ្លូវរបស់ពលរដ្ឋ ពិសេសនៅត្រង់ចំណុចផ្សារដើមគរនេះ ដែលតែងតែកកស្ទះជារៀងរាល់ថ្ងៃ ។ ក្រឡេកទៅមើលរូបរាង និង រចនាបថនៃស្ពានអាកាសថ្មើរជើងនេះ គឺពិតជាស្អាត មានក្បូរក្បាច់បែបខ្មែរពិតៗ រីឯទំហំស្ពានវិញធំរឹងមាំ ថែមទាំងមានដំបូលការពារទៀតផង ។ សូមទស្សនារូបភាពខាងក្រោមនេះ ដែលឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីជំនាញចុះត្រួតពិនិត្យនាព្រឹកថ្ងៃទី...
បណ្ណបើកបរដែលមិនមាន QR Code ហើយនៅមានសុពលភាពតើអាចប្រើប្រាស់បានដែរឬទេ ឬតម្រូវឱ្យប្តូរថ្មី? តាមការបញ្ជាក់របស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថាបណ្ណបើកបរដែលមិនមាន QR Code (ទម្រង់ប្រភេទចាស់) ដែលនៅមានសុពលភាព គឺអាចប្រើប្រាស់បានធម្មតារហូតដល់ថ្ងៃផុតសុពលភាព មិនតម្រូវឱ្យប្តូរយកបណ្ណបើកបរប្រភេទថ្មីដែលមាន QR Code ឡើយ ។ សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលមានបណ្ណបើកបរផុតសុពលភាព ឬខូច ឬរហែក អាចធ្វើការប្តូរថ្មីបាននៅមណ្ឌលផ្តល់បណ្ណបើកបរអ៊ីអន១ និង អ៊ីអន២ ឬនៅមន្ទីរសារណការ និង...
គិតត្រឹមខែ ឧសភា ឆ្នាំ២០២០ ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ សម្រេចការសាងសង់បាន ៨៧,៥ % ហើយគ្រោងបញ្ចប់ ក្នុងខែមីនា ឆ្នាំ២០២១ នេះ ។ នេះបើតាមក្រសួងសាធារណការ និងដឹកជញ្ជូន ។ ស្ពានតភ្ជាប់ពី ស្រុកស្ទឹងត្រង់ (ខេត្តកំពង់ចាម) ទៅស្រុកក្រូចឆ្មារ (ខេត្តត្បូងឃ្មុំ) សម្រេចការសាងសង់បាន ៨៧,៥% គម្រោងនឹងរួចរាល់មុនកាលកំណត់ គឺក្នុងខែមីនា ឆ្នាំ ២០២១...