Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • ស៊ីហ្គេម ២០២៣
 រកអ្នកជូនទៅបានឬនៅ? សល់ ៣ ថ្ងៃទៀតផុតកំណត់ជិះ Free លើផ្លូវល្បឿនលឿនហើយ បើចង់ជិះត្រូវបង់ថ្លៃប៉ុណ្ណេះ
ចរាចរណ៍ថ្ងៃនេះ សង្គម

រកអ្នកជូនទៅបានឬនៅ? សល់ ៣ ថ្ងៃទៀតផុតកំណត់ជិះ Free លើផ្លូវល្បឿនលឿនហើយ បើចង់ជិះត្រូវបង់ថ្លៃប៉ុណ្ណេះ

អត្ថបទដោយ​៖ Muyly តុលា ២៨, ២០២២

កាលពីពេលកន្លងទៅ ក្រសួងសាធារណការ និង ដឹកជញ្ជូន បានបញ្ជាក់ជូនសាធារណៈជន ឱ្យបានជ្រាបថា ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ត្រូវបានសម្រេចបើកឱ្យដំណើរការសាកល្បង ប្រើប្រាស់ដោយឥតគិតថ្លៃ រយៈពេលមួយខែពេញ ដោយគិតចាប់ពីព្រឹកថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០២២ នេះ រហូតដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២២។

យ៉ាងណាមិញ គិតត្រឹមថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២២ នេះ គឺសល់ពេលប្រមាណ ០៣ ថ្ងៃទៀតប៉ុណ្ណោះ នឹងផុតកំណត់ការដាក់ឱ្យប្រើប្រាស់ផ្លូវល្បឿនលឿនសាកល្បងដោយឥតគិតថ្លៃ និង ងាកមកបង់ថ្លៃពេលធ្វើដំណើរវិញ។ ​ចំពោះតម្លៃ ឯកឧត្តមរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏ធ្លាប់បានបញ្ជាក់ឱ្យដឹងផងដែរថា ថវិកាដែលត្រូវបង់ក្នុងឆ្នាំទី ១ គឺត្រឹមតែ ១២ ដុល្លារ ពោលគឺ ១២ ដុល្លារថ្លៃទៅ និង ១២ ដុល្លារថ្លៃមកវិញ សរុប ២៤ ដុល្លារទាំងទៅទាំងមក ក្នុងមួយរថយន្ត។

សូមរំឭកផងដែរថា នៅថ្ងៃបើកឱ្យប្រើប្រាស់សាកល្បងផ្លូវល្បឿនលឿនឥតគិតថ្លៃជាលើកដំបូង បើគិតពីម៉ោង ៧:០០ នាទីព្រឹក ដល់ម៉ោង ១៨:០០ នាទីល្ងាច ថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០២២ មានយានយន្តចំនួន ៨៩២៧ គ្រឿង ដែលបានធ្វើដំណើរលើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ដោយចេញចូលតាមស្ថានីយទាំង ០៨ ទីតាំង។ តាមការឱ្យដឹងពីក្រសួង មិនត្រឹមតែមានអ្នកដំណើរកម្សាន្តជាលក្ខណៈគ្រួសារ ក្នុងថ្ងៃឈប់សម្រាកចុងសប្តាហ៍ប៉ុណ្ណោះទេ លើសពីនេះទៅទៀត ក៏មានយានយន្តដឹកជញ្ជូនដែលស្របតាមលក្ខណៈបច្ចេកទេស ក៏បានយកឱកាសនេះ ក្នុងការដឹកជញ្ជូនទំនិញរបស់ខ្លួនផងដែរ ដែលនេះសបញ្ជាក់ឱ្យឃើញថា ផ្លូវល្បឿនលឿន គឺពិតជាខែ្សបន្ទាត់សេដ្ឋកិច្ច ដែលមានសក្តានុពលពិតមែន៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

កក់ក្តៅអីម៉្លេះ! ក្រុមហ៊ុន មិត្តហ្វូន ចេញវីដេអូស្ពតថ្មី We Got Your

មិថុនា ៩, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុនស៊ី.ភីខេមបូឌា ជាដៃគូចលនូបត្ថម្ភថ្នាក់ជាតិក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម 2023

មិថុនា ៧, ២០២៣
អត្ថបទក្រុមហ៊ុន

អបអរសាទរ ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស និង ក្រុមហ៊ុន អ៊ី

មិថុនា ២, ២០២៣
អត្ថបទក្រុមហ៊ុន

ទ្រូម៉ាន់នីកម្ពុជា ផលិតកម្មបារមី និង វណ្ណដា នឹងរៀបចំការប្រគំតន្រ្ដី និង បទពិសោធឌីជីថលហៅថា

មិថុនា ២, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់